ភាគទី17:ប្រពន្ធសំខាន់ជាង

6.2K 469 43
                                    

    "អឺ...គឺអ្នកនាងហ្វារីឈឺចង់ជួបលោកម្ចាស់"ម៉ែដោះអែអុញមិនចង់ប្រាប់ព្រោះជុងហ្គុកច្បាស់ជាទៅមើលនាងចោលថេយ៉ុងមិនខានទោះបីគាត់ស្មោះត្រង់នឹងអ៊ែលសារ៉ាតែថេយ៉ុងជាមនុស្សបន្ទាប់ពីនាងហើយ

   "ហឹមប្រាប់នាងទៅថាយប់បន្តិចទើបយើងទៅ"លោកម្ចាស់ងក់ក្បាលទាំងលួចបារម្ភតិចតួចលើស្រីកំណាន់ដែលខ្លួនពេញចិត្តជាងគេព្រោះយូរមកហើយមិនដែលឮសូរថានាងធ្លាប់ឈឺនោះទេ

   "ចាសលោកម្ចាស់"ម៉ែដោះអោនគំនាបចាកចេញទៅវិញ ជុងហ្គុកបិទទ្វាឡើងមកលើគ្រែចាប់បីមនុស្សមាឌតូចដែលសន្លប់ស្ដូកទៅលាងសម្អាតខ្លួនជាមួយគ្នាសឹមប្ដូរកម្រាលពូកថ្មីហើយគេងអោបថេយ៉ុងជាប់ព្រោះទើបតែម៉ោង5ជាងប៉ុណ្ណោះយប់បន្តិចចាំទៅរកហ្វារីចុះ

   ត្រុក! ត្រុក! ទ្រនិចនាឡិកាដើរពីមួយវិនាទីទៅមួយវិនាទីស្របពេលជុងហ្គុកក៏ភ្ញាក់ពីដំណេកល្មម ពេលក្រឡេកទៅក៏ឃើញថាម៉ោងជិតប្រាំបួនបាត់ទៅហើយទើបនាយរហ័សដើរទៅរកទូរសម្លៀកបំពាក់ដើម្បីរៀបចំខ្លួនទៅផ្ទះក្រោយ

   ខណៈពេលកំពុងយកឈុតមកស្លៀកថេយ៉ុងក៏ក្រោកឡើងមកព្រមដំណើរនាយព្រោះឮសម្លេងរំខានដំណេកពេលគ្រវៀសភ្នែកទៅក៏ឃើញថាលោកម្ចាស់កំពុងមមាញឹកកឹបលេវសម្លៀកបំពាក់ហាក់កំពុងចេញទៅណាទាំងយប់
  
     "លោកម្ចាស់!"ថេយ៉ុងញីភ្នែកតិចៗតាមរបៀបមនុស្សអត់ងងុយហើបមាត់ហៅរាងក្រាស់តិចៗខណៈខួរក្បាលកំពុងងឿយឆ្ងល់ជាខ្លាំង

    "សឺត!!គេងបន្តទៅឬមួយឃ្លាន?"នាយដាក់ខ្លួនអង្គុយក្បែរគេសឹមទាញកាយស្រឡូនមកចន្លោះភ្លៅអោនមកថើបសសៃសក់ទន់ល្មើយរបស់រាងតូចថ្នមៗ

   "អត់ទេតែថេយ៍ងងុយជាងលោកម្ចាស់គេងជាមួយថេយ៍មកយប់នេះរងាណាស់"អាល្អិតសសុលមកអោបរាងកាយបុរសជាទីបេត្តីដើម្បីស្រូបយកភាពកក់ក្ដៅចេញពីប្រអប់ទ្រូងលោកម្ចាស់ចំណែកជុងហ្គុករាងទាក់ទើដ្បិតត្រូវមានការបន្ទាន់ពិតមែន

   "ថេយ៍គេងមុនយើងចុះណាបន្តិចទៀតយើងនឹងមកវិញមកគេងអោបថេយ៍មិនឲរងាទេសឺត!"

   "ហេតុអី?លោកម្ចាស់ទៅណាទាំងយប់បែបនេះកុំទៅបានទេខ្ញុំខ្លាច"ថេយ៉ុងទម្លាក់ទឹកមុខចុះក្រសោបដៃមាំមកថើបយកចិត្តសឹមប្រើកែវភ្នែកកំសត់អង្វរនាយឲទន់ចិត្ត

លោកម្ចាស់ (ចប់ រដូវកាល១)Where stories live. Discover now