ពេលព្រឹកឈានចូលមកដល់ថេយ៉ុងក្រោកពីដំណេកទាំងឈឺស្ពឹកពេញរាងកាយជាពិសេសភ្នែកខាងក្រោមតែម្ដង ដោយសារតែយប់មិញជុងហ្គុកដូចបិសាចខាំគេគ្រប់កន្លែងទើបរាងកាយស្រឡូនស្រឡៅគ្មានស្នាមពេលនេះពោរពេញដោយស្នាមធ្មេញនិងស្នាមម្រាមដៃគ្រប់កន្លុកកន្លៀត
"ហឹម!បើលោកស្រីឃើញចប់ហើយ"រាងតូចរអ៊ូខ្សឹបៗខណៈពេលកំពុងរើសម្លៀកបំពាក់ជិតៗមកពាក់បិទបាំងស្នាមសឹមចេញទៅក្រៅដើម្បីជូនដំណើរលោកស្រីទៅលេងលោករដ្ឋមន្ត្រីវិញ
"ថេយ៉ុងកើតអីថ្ងៃនេះស្លៀកពាក់ជិតសម្បើមណាស់ចាញ់រងាអ្ហេស?តែមិនទាល់ដល់រដូវរងាឯណា?"ម៉ែដោះចូលមកសួរនាំដោយការបារម្ភពេលក្រឡេកឃើញទឹកមុខស្លេកស្លាំងគ្មានគ្រាប់ឈាមរបស់រាងតូចបីដូចមនុស្សមានជំងឺប្រចាំកាយ
"ខ្ញុំមានអារម្មណ៍មិនសូវស្រួលខ្លួនម៉ែដោះយប់មិញនេះគេងមិនបិទបង្អួចទើបត្រូវខ្យល់ត្រជាក់បែបផ្ដាសាយហើយ"អាល្អិតកុហកឈ្ងុយធ្វើឲម៉ែដោះជឿស្ដូក
"ចាំយើងដាំបបរឲថ្ងៃនេះមិនបាច់ធ្វើការទេខ្លាចលោកម្ចាស់ស្ដីឲ"
"បាទម៉ែដោះ"
និយាយគ្នាបានមួយសន្ទុះជុងហ្គុកនិងអ៊ែលសារ៉ាក៏ចុះមកដល់ល្មមដោយមានរាងក្រាស់ជាស្វាមីអ្នកយួរវាលីឲចំណែកនាងក៏អោបដៃគេចុះមកក្រោមបង្អួតភ្នែកអ្នកបម្រើខុសធម្មតា ថេយ៉ុងកាលបើឃើញបែបនេះគេហាក់មិនសប្បាយចិត្តដ្បិតមានអារម្មណ៍ថាច្រណែនទាំងដែលខ្លួនជាអ្នកបម្រើរីឯជុងហ្គុកជាម្ចាស់វិមានថែមទាំងមានភរិយារួចហើយទៀតដូច្នេះគេស្នតស្នាលផ្អែមល្ហែមទាក់ទងអីនឹងគេ?
"យើងទៅហើយណាថេយ៉ុងថែខ្លួនផង"នាងអង្អែលក្បាលគេថើៗទើបងាកមកនិយាយជាមួយស្វាមីវិញ...
"បងសន្យានឹងអូនហើយហាមក្រឡាស់សម្ដីឲសោះ"នាងនិយាយដោយដាក់កំហិតលើរាងក្រាស់សឹមអោនមុខមកថើបថ្ពាល់ស្វាមីនៅមុខរាងតូចមុននឹងចាកចេញទៅទុកឲអ្នកខ្លះពេបមាត់ចង់យំទៅវិញ
*ឆ្កួតទេដឹងខ្ញុំប្រហែលឆ្កួតហើយលោកស្រីថើបលោកម្ចាស់មានទាស់អីគាត់ជាប្ដីប្រពន្ធនឹងគ្នាចំណែកខ្ញុំជាអ្នកណាអត់ទេខ្ញុំអត់បានស្រឡាញ់លោកម្ចាស់ទេ!*រាងតូចគិតម្នាក់ឯងទាំងពេបមាត់អោនក្បាលចុះភ្លាមនោះស្រាប់តែមានដៃមួយគូលូកមកក្រសោបចង្កេះតូចស្ដើងមកផ្អឹបនឹងរាងកាយហាប់ណែនបង្កជាការភ្ញាក់ផ្អើលដល់សមីខ្លួនមួយរំពេច
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanfictionប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម