ចូលមកដល់ក្នុងអូហ្វីសធ្វើការហើយជុងហ្គុកបានដេញឲហ៊្វូជិចេញទៅយាមនៅខាងក្រៅដើម្បីកុំឲមានអ្នកណាមករំខានខ្លួនជាមួយនឹងអាល្អិតសំណព្វចិត្តបាន។
"លោកម្ចាស់មិញនេះខ្ញុំភ័យសឹងស្លាប់មីងហេរីនកាចណាស់ដូចបិសាចចឹងលោកម្ចាស់យល់ថាបែបនឹងទេ?"នាយតូចជើងល្អរៀបរាប់ឆ្កាដៃឆ្កាជើងពណ៍នាពីរូបនាងហេរីនអម្បិញមិញ បបូរមាត់ក្រហមឆេះ សម្លៀកបំពាក់ស៊ិចស៊ីចេញដើមទ្រូងពេលធ្វើមុខខឹងកាន់តែគួរឲខ្លាច
"ក្បាលខូចណាស់ស្មានបងមិនឮពាក្យសន្ទនារវាងអូននិងនាងឬ?"ជុងហ្គុកចាប់ទាញថេយ៉ុងមកអង្គុយច្រកគៀវលើភ្លៅសើយអាវរៀនឡើងលើថើបគ្រញិចក្បាលពោះរាបស្មើខ្លាំងដោយចិត្តក្នក់ខ្នាញ់ពេញទំហឹងហើយ
"អា!ហាសៗហាលោកម្ចាស់រសើបណាស់ហិ ហិ"នាយតូចសើចរមួលខ្លួនប្រឹងចាប់ទាញក្បាលមនុស្សចាស់ចេញព្រោះពុកមាត់រឹមៗរបស់លោកម្ចាស់ចាក់ក្បាលពោះគេរសើបសម្បើមណាស់
"ជុប! ជុប! ហ្ហាក្រអូបណាស់"ថើបហើយថើបទៀតហាក់បីញៀនញាមនឹងក្លិនរបស់ថេយ៉ុងចង់តែចាប់ថើបគ្រញិចលេបចូលពោះឲបាត់ៗទេ
"លោកម្ចាស់ចម្លែកណាស់ថើបក្បាលពោះថេយ៍រហូតចឹង?"ដោយឆ្ងល់ពេកថេយ៉ុងក៏សួរមកកាន់ជុងហ្គុករាល់ដងគេតែងតែថើបមាត់និងថ្ពាល់មិននឹកឃើញក្បាលពោះខ្ជូតៗរបស់ខ្លួននោះទេតែថ្ងៃនេះពិតជាប្លែកណាស់
"ពិតមែន?បងមិនដឹងដែរចេះតែចង់ថើបចង់អង្អែលឬមួយមកពីអូនមានកូនទេដឹង?"ចម្លើយនេះបានធ្វើឲអ្នកស្ដាប់រំភើបចម្លែកហើយអោនមកមើលក្បាលពោះរាបស្មើរបស់ខ្លួនឆ្លាស់គ្នាជាមួយលោកម្ចាស់ទាំងមិនចង់ជឿអារម្មណ៍មួយរីករាយតែអារម្មណ៍មួយទៀតមិនសប្បាយចិត្តព្រោះគេជាប្រុសគេមិនអាចពពោះបានទេ
"កូន?"ថេយ៉ុងផ្ទួនពាក្យនេះជាថ្មីម្ដងទៀត
"ត្រូវហើយគឺកូនតូចៗដូចដំឡូងនោះអីថេយ៍ចង់បានទេ?"
"ចង់ណាស់ៗតែ....ថេយ៍ជាមនុស្សប្រុសហ្នឹង"និយាយដល់ត្រឹមនេះស្នាមញញឹករីកស្រស់ដូចផ្កាត្រកួនក៏ស្រពាប់ស្រពោនមកវិញ ឃើញដូចនេះជុងហ្គុកមានអារម្មណ៍ខុសដែលនាំថេយ៉ុងនិយាយអំពីរឿងនេះ
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fiksi Penggemarប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម