// ក្នុងក្លឹបរាត្រី //
នៅក្នុងក្លិបដ៏ល្បីល្បាញមួយកន្លែងដែលតែងតែមានមនុស្សម៉ាន្នីចេញចូលមកផឹកសុីជាប្រចាំ រាំរែកយ៉ាង សប្បាយរីករាយទៅតាមចង្វាក់ភ្លេងក្រោមភ្លើងពណ៌ ចម្រុះទាំងនោះ..ទើបធ្វើឲ្យនៅទីនោះហាក់មិនដែលស្ងាត់មួយថ្ងៃណាសោះឡើយ។
*ក្រាក !!!!
« ម្ចាស់តូច..» បុរសសង្ហាម្នាក់បានបើកទ្វារចូលមកខាងក្នុងបន្ទប់ដែលជាកន្លែងបន្ទប់ VIP នៅក្នុងក្លឹប
មួយនេះហើយព្រមទាំងបានស្រដីពោលហៅរាងតូចច្រឡឹងម្នាក់ដែលកំពុងនៅខាងក្នុងបន្ទប់មួយនោះ។« មកហើយឬ? នេះពួកយើងដូចជាខានជួបគ្នាមួយ រយៈមកហើយណា »
« ម្ចាស់តូចហៅខ្ញុំមក ព្រោះចង់ឲ្យខ្ញុំមកបម្រើអ្វីមែន ទេ ?? ឬមួយចង់ឲ្យខ្ញុំនៅអង្គុយកំដរម្ចាស់តូច ?? » បុរសសង្ហារក៏បានឈានជើងដើរចូលមកក្នុងបន្ទប់មកឈរនៅក្បែររាងតូចច្រឡឹង ហើយស្រដីសួរអ្នកម្ខាងដោយមានស្នាមញញឹមស្រស់នៅលើផ្ទៃមុខគេ
។« អត់ទេខ្ញុំហៅនាយមកព្រោះតែមានរបស់ខ្លះចង់ឲ្យ »
« តើជាអ្វី? »
« នេះ » រាងតូចច្រឡឹងបានដកស៊កស្រោមក្រដាស់អ្វីម្យ៉ាងដាក់នៅលើតុទល់មុខគេធ្វើឲ្យបុរសម្នាក់នោះ
បានឃើញដូច្នោះ បញ្ចេញទឹកមុខកាន់តែងឿងឆ្ងល់
មុននឹងព្រមឱនលូកដៃយកស្រោមក្រដាស់នោះមក កាន់បើកមើល។« គឺជាប្រាក់ ?? » បុរសម្នាក់នោះបានងើបមុខឡើង
ដោយការជ្រួលចិញ្ចឹមដាក់អ្នកម្ខាង តាមរបៀបហាក់
ដូចមិនយល់សាច់ការ។« ត្រូវហើយវាគឺជាប្រាក់ »
« ហេតុអ្វីម្ចាស់តូចឲ្យវាមកខ្ញុំ? »
« តើពួកយើងធ្លាប់បាន និយាយគ្នាថាយ៉ាងមិចខ្លះ?
នេះក៏រំលងទៅពីរខែហើយ? ដូច្នោះទំនាក់ទំនងរវាងពួកយើងវាត្រូវបានចប់ហើយខ្ញុំគ្រាន់តែចង់ផ្ដល់ឲ្យ
នាយចាប់ទុកថាជាការអរគុណដែលរយៈពេលពីរខែមកនេះនាយតាមចិត្តខ្ញុំ នៅក្បែរខ្ញុំពេលខ្ញុំត្រូវការ...»
រាងតូចច្រឡឹងនិយាយប្រាប់ដោយមានស្នាមញញឹម
នៅលើផ្ទៃមុខគេស្រាលៗ ធ្វើឲ្យអ្នកម្ខាងបានឮដូច្នេះ
ត្រូវស្ទុះចូលមកលត់ជង្គង់ចុះក្បែរកាយរាងច្រឡឹង។