ខណៈពេលនេះក៏ម៉ោង1យប់ពាក់កណ្ដាលអាធ្រាត្រ
ចូលថ្ងៃថ្មីទៅហើយ ខណៈដែលរាងតូចច្រឡឹងកំពុងដេកសន្លប់ស្ដូកស្ដឹងនៅលើគ្រែគេងត្រូវបានភ្ញាក់ដឹង ខ្លួនវិញ បើកភ្នែកឡើងសន្សឹមៗដោយមានអារម្មណ៍ឈឺក្បាលចង់ផ្ទុះ។« នេះ...នេះយើងកំពុងតែនៅទីកន្លែងណានិង ?? »
រាងតូចរអ៊ូរង៉ូវៗហើយព្យាយាមបើកភ្នែកសម្លឹងមើល
ជុំវិញខ្លួនឲ្យច្បាស់ ព្រោះចង់ដឹងថាពេលនេះខ្លួនឯង
កំពុងតែនៅទីកន្លែងណាឲ្យប្រាកដ? ប៉ុន្តែពេលនោះ
សំឡេងបើកទ្វារស្រាប់តែបានបន្លឺឡើងធ្វើឲ្យរាងតូច
ត្រូវងាកបែរទៅមើលភ្លាមៗ។« ម្ចាស់តូចដឹងខ្លួនហើយឬ? » នាយកម្លោះដើរចូល
ខាងក្នុងបន្ទប់ស្រដីសួរទៅកាន់អ្នកម្ខាងជាមួយហ្នឹង
សំឡេងស្រទន់។ចំណែកមុននេះប្អូនប្រុសរបស់នាយបានខលមករកនាយដោយសារតែ ពេលត្រឡប់មកពីកម្មវិធីវិញមិន បានឃើញនាយនៅផ្ទះដូចដែលបានប្រាប់មុនពេលចេញពីកម្មវិធីទើបធ្វើឲ្យម្ដាយរបស់នាយបារម្ភហើយ ក៏ឲ្យប្អូនប្រុសខលមកសួរនាំចង់ដឹងថាពេលនេះរូបនាយកំពុងតែនៅឯណា? ហើយដោយសារខ្លាច ក្រែងថាសំឡេងនិយាយរបស់ខ្លួននឹងធ្វើឲ្យ ថេយ៉ុង ត្រូវភ្ញាក់ពីដំណេកទើបនាយដើរចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅ។
« ឈរនៅត្រង់នឹងហើយ! នៅត្រង់នឹងហើយ កុំចូលមកជិតខ្ញុំឲ្យសោះ » ថេយ៉ុង ស្ទុះងើបអង្គុយហើយក៏លើកដៃចង្អុលមុខអ្នកម្ខាងព្រមទាំងនិយាយប្រាប់កុំឲ្យនាយដើរចូលមកជិតខ្លួន។
« ម្ចាស់តូចសូមស្ដាប់ខ្ញុំសិនណា »
« ខ្ញុំប្រាប់ហើយថាកុំឲ្យចូលមកជិតខ្ញុំស្ដាប់មិនយល់ ទេឬយ៉ាង !!! » ថេយ៉ុង ស្រែកគំហកព្រមទាំងទាញ
ខ្នើយកើយគប់ទៅលើនាយមួយទំហឹង..ខណៈដែល
អ្នកម្ខាងនៅតែចចេសមិនព្រមធ្វើតាមសម្ដីគេប្រាប់។« ok ខ្ញុំព្រមចាញ់! តែទុកពេលឲ្យខ្ញុំបានបកស្រាយ
សិនតើបានទេ ?? » រាងក្រាស់ឈរនៅស្ងៀមហើយ
ព្យាយាមនិយាយប្រាប់អ្នកម្ខាងបែបអង្វរ.កចង់ឲ្យគេ
ទុកពេលឲ្យខ្លួនបាននិយាយ បកស្រាយនូវរឿងគ្រប់ យ៉ាង។« នាយបានកុហកខ្ញុំនាយបានបោកប្រាស់ខ្ញុំប៉ុណ្ណឹង
ហើយនៅគិតចង់ឲ្យខ្ញុំស្ដាប់ហេតុផលការបកស្រាយ
របស់នាយទៀតឬជុង? » ថេយ៉ុង ងាកបែរមកស្រដី
តបត ជាមួយនាយកម្លោះខណៈដែលរង្វង់ភ្នែកចាប់ ផ្ដើមរលីងរលោងរកយំ។