រាល់ថ្ងៃពេលទៅធ្វើការ ជុងហ្គុក តែងតែជិះម៉ូតូធំរបស់នាយទៅ ប៉ុន្ដែដោយសារថ្ងៃនេះកាលពីល្ងាចរវល់តែមានក្ដីសុខជាមួយម្ចាស់តូចជាច្រើនម៉ោងទើប ថេយ៉ុង ខ្លាចក្រែងថារូបនាយទៅធ្វើការមិនទាន់បានជាប្រាប់ឪ្យនាយកម្លោះយកឡានរបស់ខ្លួនជិះទៅធ្វើការសិន។
« ឯង! » ជុងហ្គុក ចេញពីក្នុងឡានភ្លាមស្រាប់តែបាន
ជួបជាមួយនឹងសត្រូវរបស់ខ្លួន? ដែលទើបនឹងមកដល់ កន្លែងធ្វើការដូចគ្នា។« ហុឹស មិនយល់សោះនៀក ហេតុអីមនុស្សដែលមិនចង់ជួបម្ដេចទើបត្រូវជួបរហូតចឹង? » ជុងហ្គុក និយាយជាមួយនឹងការអស់សំណើចតិចៗប៉ុន្ដែវាហាក់ដូចជាធ្វើ ឲ្យអ្នកម្ខាងទៀតមានអារម្មណ៍ខឹងសម្បារឆះឆួលឡើងមកភ្លាមៗ។
« គិតថាយើងចង់ជួបអាចង្រៃឯងណាស់ទៅ? រាល់ថ្ងៃនេះគ្រាន់តែធ្វើការនៅកន្លែងជាមួយអាចង្រៃឯងយើងក៏មានអារម្មណ៍ថាធុញទ្រាន់ ខ្លាំងណាស់ទៅហើយ »
គ្រីសស្ទូរ៍« បើចឹងម្ដេចលាឈប់ចេញពីទីនេះទៅ ឯងហ៊ានទេ? តែយើង..ថាឯងប្រហែលជាមិនហ៊ានទេព្រោះមនុស្សពូកែច្រណែនឈ្នានីគេដូចជាឯងនេះទៅធ្វើការឯណាក៏មិនចុះសម្រុងជាមួយនរណាដែរ? យើងនិយាយត្រូវ ទេ ?? » ជុងហ្គុក
« អាជុង !! » គ្រីសស្ទូរ៍ ស្រាប់តែដើរស្ទុះហក់មកចាប់ក្របួចកអាវ ជុងហ្គុក លើកដៃរកបម្រុងដាល់នាយប៉ុន្ដែនាយកម្លោះបានលើកដៃចង្អុលទៅខាងលើបង្ហាញឲ្យឃើញពីកាំមេរ៉ាដែលកំពុងបែរតម្រង់មករកពួកគេទាំង ពីរ។
« ធ្វើវាទៅ..ព្រោះពេលបន្ទាប់ឯងនឹងទៅបានចេញពីទីនេះពិតមែនជាមិនខាន កាំមេរ៉ាបែរមកច្បាស់ៗបែបនេះច្បាស់ជាបានឃើញហើយថាលើកនេះនរណាជាផ្ដើមរឿងមុន? » កាលបើឮដូច្នោះ គ្រីសស្ទូរ៍ បានត្រឹមតែឈរនៅស្ងៀមឯម្រាមដៃកំពុងក្ដាប់រកដាល់អ្នកម្ខាងប្រែជាញ័រទទ្រើកដោយកំហឹង
។« ឯងគិតថាឯងអាចឈ្នះយើងហ្ហេស ?? »
« បើចឹងនោះឯងសាកធ្វើទៅ ហើយឯងនឹងបានដឹងថា មានរឿងអ្វីកើតឡើងចំពោះឯងវិញ? ហើយកុំបន្ទោសថាយើងមិនជួយណាព្រោះមនុស្សថោបទាបដូចជាឯងសមតែជួបបែបនោះ » នាយកម្លោះ
គ្រវាស់ដៃអ្នកម្ខាងឲ្យចេញពី.កអាវខ្លួនមុននឹងសម្លឹង មុខគេបន្តិចទើបដើរជ្រែងហោបៅខោចូលទៅក្នុងកន្លែងធ្វើការដោយមានស្នាមញញឹមចុងមាត់។