ភាគទី9 : យប់នេះខ្ញុំនឹងមិនព្រមប្រលែងម្ចាស់តូចទេ

1.5K 82 0
                                    

🔞Warning

*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ

                          // ពេលល្ងាច //

ខណៈពេលល្ងាចត្រូវដល់ម៉ោងចេញពីធ្វើការរាងតូច
បានប្រាប់ឲ្យនាយជំនិតជូនខ្លួនត្រឡប់មកខន់ដូវិញ
ក៏ព្រោះចង់ដឹងថាក្មេងច្រឡើមម្នាក់នោះបានត្រឡប់ ទៅវិញឬ? ដោយសារកាលពីព្រឹកមុនពេលខ្លួនចេញ
មកធ្វើការនាយកំពុងនៅក្នុងខន់ដូរបស់គេនៅឡើយ
ហើយគេក៏មិនបានប្រាប់ឲ្យនាយ ត្រឡប់ទៅវិញដូច
គ្នាទើបចង់ដឹងថាប្រសិនបើគេមិនប្រាប់តើនាយនឹង
ព្រមត្រឡប់ទៅវិញទេ ??។

                       *ក្រាក !!!

« នាយ..នេះនាយមិនទាន់ត្រឡប់ទៅវិញទៀតឬ ??
» ថេយ៉ុង បើកទ្វារចូលមក ក្នុងខន់ដូភ្លាមក៏ស្រដីថា
ភ្លែតខណៈពេលបានឃើញនាយកម្លោះកំពុងអង្គុយ
លេងមើលទូរទស្សន៍នៅឯក្នុងបន្ទប់ទទួលភ្ញៀវយ៉ាង
រំភើយ។

« ក៏ម្ចាស់តូចមិនបានប្រាប់ ឲ្យខ្ញុំត្រឡប់ទៅវិញផង?
ខ្ញុំស្មានតែម្ចាស់តូចឲ្យខ្ញុំនៅទីនេះបន្តទើបខ្ញុំមិនបាន
ត្រឡប់ទៅវិញ ហិហិ! » ជុងហ្គុក ពោលប្រាប់ហើយ
ធ្វើជាសើចលិបភ្នែកដាក់គេធ្វើឲ្យរាងតូចត្រូវឈរដក ដង្ហើមធំហត់ចិត្តភ្លាមៗ។

« មានន័យថា..ពេញមួយថ្ងៃនេះនាយមិនបានចេញ ទៅណាទេឬ? មិនធុញទេដែលនៅតែក្នុងបន្ទប់បែប
ហ្នឹង »

« មិនធុញ! ព្រោះអីខ្ញុំមានការងារធ្វើដើម្បីបន្ថយការ
អផ្សុកនោះអី ខោអាវខ្ញុំយកទៅដាក់ក្នុងម៉ាស៊ីនបោកឲ្យរួចហើយតុទូរអីជូតបោសសំអាតឲ្យម៉ាស្អាតរបស់ របរវិញរៀបចំឲ្យរៀបរយ ឯអាហារវិញក៏ធ្វើទុកឲ្យញាំរួចហើយដែរ! » នាយកម្លោះបានរៀបរាប់ប្រាប់យ៉ាង វែងអន្លាយហាក់បីធ្វើឲ្យ ថេយ៉ុង ឈរចំហរមាត់មាន
ការភ្ញាក់ជាខ្លាំង។

« នាយជាអ្នកធ្វើទាំងអស់ហើយធ្វើតែម្នាក់ឯងទេឬ? »

« បើមិនមែនជាខ្ញុំតើជានរណាទៀត? បើពេលម្ចាស់តូចចេញទៅធ្វើការបាត់ខ្ញុំនៅតែម្នាក់ឯង »

« អញ្ចឹងឬ? » ថេយ៉ុង បញ្ចេញស្នាមញញឹមនៅលើផ្ទៃមុខព្រោះមិនគិតថាក្មេងច្រឡើមពូកែរករឿងពូកែបេះបួយដូចជានាយម្នាក់នេះ..អាចចេះធ្វើការងារផ្ទះ គ្រប់សព្វអញ្ចឹងសោះ។

ម្ចាស់តូចរបស់ខ្ញុំ |TK (ចប់)Where stories live. Discover now