// 3ថ្ងៃក្រោយ //
ដំបូងឡើយ..ខណៈពេលមិត្តរបស់ខ្លួននិយាយប្រាប់ អំពីអត្តចរិតរបស់ម្ចាស់តូច ជុងហ្គុក ហាក់បីមិនចង់ព្រមជឿទាល់តែសោះប៉ុន្តែបន្ទាប់ពីនាយបានក្លាយ
ជាក្មេងរបស់គេត្រឹមរយៈពេលប៉ុន្មានថ្ងៃមកនេះទើបធ្វើឲ្យនាយដឹងថាចរិករបស់ម្ចាស់តូចម្នាក់នោះវាពិត ជាមិនខុសពីអ្វីដែលមិត្តរបស់ខ្លួនធ្លាប់បានប្រាប់ខ្លួននោះទេ។« ពេលនេះទំនាក់ទំនងឯងរវាងនឹងម្ចាស់តូចតើដល់ ហើយណា? » យ៉ុងហ្គី ក៏បានហាស្ដីសួរទៅ ជុងហ្គុក
ខណៈដែលពួកគេបានចេញមកញាំអីនៅឯខាងក្រៅ
ជាមួយគ្នា។« ដំបូងឡើយយើងមិនជឿនូវអ្វីដែលឯងនិយាយទេ
ប៉ុន្តែពេលនេះទើបយើងដឹងថាម្ចាស់តូចគឺជាមនុស្ស
ម្នាក់ដែលពិបាក..ក្នុងការដែលអាចបានចូលទៅជិតពិតមែន »« យ៉ាងមិច ?? » ណាមជុន
« គ្រប់ពេលម្ចាស់តូច ហាក់ដូចជាព្យាយាមរុញច្រាន
យើងឲ្យចេញមិនព្រមទទួលយកយើងមិនព្រមបើក ផ្លូវឲ្យយើងបានចូលទៅក្បែរ ប្រៀបបីដូចមិនទុកចិត្តយើងទាល់តែសោះ »« ន្ន៎ឃើញទេ? ពួកយើងប្រាប់ហើយតែឯងមិនជឿ »
ណាមជុន ស្រដីថាជាមួយនឹងការអស់សំណើចដូច
កំពុងចំអកចំអន់ឲ្យមិត្តខ្លួនព្រោះតែពួកគេធ្លាប់ប្រាប់
ហើយប៉ុន្តែអ្នកម្ខាងជាអ្នកមិនព្រមជឿដោយខ្លួនឯង
។« វាពិតជាពិបាកខ្លាំងណាស់? តែយ៉ាងណាចុះយើង
ក៏នៅមិនទាន់ព្រមចុះចាញ់ត្រឹមនេះដែរ »« ហុឹស! គិតបែបនោះក៏ល្អ ព្រោះណាមួយម្ចាស់តូច
នឹងឯងទើបតែស្គាល់គ្នាបានត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ?
ដូចនេះហើយបើឲ្យម្ចាស់តូចមកទុកចិត្តឯងភ្លាមៗវា
មិនអាចទេរបស់បែបនេះត្រូវប្រើពេលវេលាយូរបន្តិច
ទើបអាចបាន » យ៉ុងហ្គី« អឺយ៉ុងហ្គី និយាយត្រឹមត្រូវ » ណាមជុន
« តែថាទៅ..យើងមានអារម្មណ៍ថាមានមនុស្សកំពុង តែលួចច្រណែនយើង ?? »
« នរណា? »
« អាម្នាក់ដែលធ្វើការជាមួយនឹងពួកយើងឈ្មោះថា
គ្រីសស្ទូរ៍ ជាកូនកាត់ប៉ារាំងនោះអី? ហើយយើងមានអារម្មណ៍ថាវាបែបនោះពិតមែន »