ពេលវេលាហាក់ឈប់ដើរត្រឹមនឹងអ្វីគ្រប់យ៉ាងប្រែជា
ត្រូវស្ងាត់ជ្រងំមួយរំពេចខណៈដែលគ្រាប់ដំណក់ទឹកភ្នែកថ្លាបានហូរស្រក់កាត់ថ្ពាល់ជុងហ្គុក សន្សឹមៗតែ
រូបនាយប្រញាប់ភ្ញាក់ខ្លួនហើយលើកដៃវាស់ទឹកភ្នែកចេញពីថ្ពាល់មុននឹងស្ទុះងើបចេញពីលើទោងបង្វិល
ខ្លួនបែរខ្នងបម្រុងដើរចេញពីក្នុងសួនត្រឡប់ទៅផ្ទះវិញក៏ប៉ុន្តែសម្ដី ថេយ៉ុង ធ្វើឲ្យនាយត្រូវបង្អាក់ដំណើរប្ដូរជាឈរនៅស្ងៀម។« តើនាយចង់ទៅណា? មុននេះក្រែងនិយាយថានៅ
មើលផ្កាយរះជាមួយគ្នានោះអី »« ខ្ញុំលេងចង់នៅមើលវាហើយព្រោះមានអារម្មណ៍ថាងងួយគេងសុំចូលទៅក្នុងផ្ទះមុនហើយ ប៉ុន្តែបើសិន
ម្ចាស់តូចចង់នៅមើលក៏នៅអង្គុយមើលម្នាក់ឯងបន្តចុះ » ជុងហ្គុក និយាយប្រាប់ដោយមិនព្រមងាកបែរ
សម្លឹងមើលមកអ្នកម្ខាងឡើយ។ព្រោះតែក្នុងនៅរង្វង់ភ្នែករបស់នាយពេលនេះចេះតែរលីងរលោងមិនឈប់សោះដូច្នេះប្រសិនបើខ្លួនងាកទៅបានឃើញមុខគេ ទឹកភ្នែកនាយច្បាស់ជាហូរត្រូវនៅចំពោះមុខគេទៀតជាមិនខានក៏ប៉ុន្តែនាយពិតជា
មិនចង់ធ្វើខ្លួនទន់ខ្សោយបែបនេះឡើយតែអារម្មណ៍
នាយពេលនេះវាពិបាកក្នុងការទទួលយក ឯបេះដូងរបស់នាយវាកំពុងឈឺចាប់ខ្លាំងណាស់តើគេដឹងទេ?
។« កន្លងមកខ្ញុំធ្លាប់ឱកាសឲ្យនាយ ប៉ុន្តែនាយមិនគិត
ថានឹងផ្ដល់ឱកាសឲ្យខ្ញុំវិញទេឬ? » ពាក្យសម្ដីរបស់
ថេយ៉ុង វាក៏ធ្វើឲ្យនាយកម្លោះត្រូវឈរនៅស្ងៀមសារជាថ្មីជាហេតុឲ្យរាងតូចអស់សំណើចបន្តិចទើបរូបគេ
ចាប់ផ្ដើមនិយាយថាបន្ត។« ខ្ញុំធ្លាប់និយាយ...ខ្ញុំធ្លាប់និយាយថាខ្ញុំអាចនឹងផ្ដល់ ឱកាសឲ្យនាយគ្រាន់តែវាមិនមែនជាពេលនោះព្រោះ
រយៈពេលដែលពួកយើងទាំងពីរ ស្គាល់គ្នាវាពិតជាខ្លីថ្នាក់ខ្ញុំមិនទាន់ហ៊ានបើកចិត្តទទួលយកនាយភ្លាមៗ ប៉ុន្តែយ៉ាងណាខ្ញុំក៏បាននិយាយរួចហើយថាហ្នឹងផ្ដល់ឱកាសឲ្យនាយ វាមិនមែនមានន័យថាខ្ញុំប្រកែកដាច់ អហង្ការថាមិនព្រមទទួកយកនាយដូចជាទង្វីរដែល
នាយកំពុងធ្វើដាក់ខ្ញុំពេលនេះសូម្បីតែទុកឱកាសឲ្យខ្ញុំបានត្រៀមខ្លួនបន្តិចក៏មិនមាន » កាលបើឮដូច្នោះ
ជុងហ្គុក ហាក់ចាប់ផ្តើមភ្ញាក់ខ្លួនដឹងខុសថាខ្លួនប៉ុន្តែរូបនាយក៏នៅធ្វើខ្លួនរឹងទទឹងនៅមិនព្រមងាកបែរទៅរកអ្នកម្ខាងដដែល។