ភាគទី18 : ម្ចាស់តូច!

1K 50 0
                                    

កម្មវិធីបើកសម្ពោធម៉ាកប្រេងទឹកអប់ថ្មីរបស់ ថេយ៉ុង
កំពុងតែចាប់ផ្ដើម..ដោយកម្មវិធីក៏បានប្រព្រឹត្តរៀបចំ
ធ្វើឡើងនៅក្នុងសណ្ឋាគារផ្កាយប្រាំដ៏ល្បីមួយកន្លែង
ខណៈដែលខាងក្នុងកម្មវិធីមានមនុស្សមកចូលរួម យ៉ាងច្រើនកុះករគគ្រឹកគគ្រេង តែម្ចាស់កម្មវិធីបែរជាមានទឹកមុខមិនសូវស្រស់ទៅវិញព្រោះដោយសារតែចាប់តាំងពីយប់មកម្ល៉េះរូបគេមិនអាចទាក់ទងទៅរក ជុងហ្គុក បានមិនដឹងថានាយលួចទៅសង្ងំនៅឯណាវាធ្វើឲ្យអារម្មណ៍របស់គេត្រូវនៅមិនស្ងប់ចេះតែព្រួយ បារម្ភពីនាយមិនឈប់។

« កើតអីឬអត់? » ជីន ដើរមករកប្អូនប្រុសហើយសួរទៅកាន់គេព្រោះសង្កេតឃើញថាគេមានទឹកមុខមិន
សូវជាស្រស់ទាល់តែសោះទើបព្រួយបារម្ភខ្លាចក្រែងរូបគេកើតអ្វី។

« កើតអី ?? » ថេយ៉ុង

« តាំងពីព្រឹកមកបងឃើញទឹកមុខឯងដូចជាមិនល្អទាល់តែសោះ? ចេះតែទើបបារម្ភខ្លាចក្រែងថាកើតអ្វីប៉ុណ្ណោះ »

« ប្រហែលកាលពីយប់ខ្ញុំគេងមិនសូវលក់ទើបពេល នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺក្បាលរៀងវិលមុខបន្តិចបន្ដួច »

« បើអ៊ីចឹងឯងគួរតែទៅសម្រាកសិនទេព្រោះអីវានៅ
សល់ពេល15នាទីទៀត? ទើបកម្មវិធីចាប់ផ្ដើមពេញ លេញ » ជីន

« មិនអីទេ..ខ្ញុំអាចទ្រាំបាន! ឌឺន ប្រាប់ឲ្យបុគ្គលិកនាំ គ្នាដើរមើលពេញក្នុងកម្មវិធីឲ្យហើយទៅខ្លាងក្រែងវាមានអ្វីខុសប្លែកហ្នឹងបានរាយការណ៍ប្រាប់ខ្ញុំព្រោះខ្ញុំ ចង់ឲ្យការងារចេញមកល្អយ៉ាងរលូតមិនចង់ឲ្យវាត្រូវមានបញ្ហាអ្វី? » ថេយ៉ុង បានដើរមកនិយាយជាមួយ
នឹងនាយជំនិតព្រោះដោយសារតែដឹងថាខ្លួនមានគូរ
ប្រជែងរឿងការរកសុីច្រើនដូច្នេះហើយគេត្រូវតែប្រុង ប្រយ័ត្នឲ្យបានខ្ពស់ ព្រោះអ្វីៗវាក៏អាចបានកើតឡើងបានគ្រប់ពេល។

« បាទ ម្ចាស់តូច »

« ហើយវាក៏មិនមែនត្រឹមតែការងារមួយនេះដែរប៉ុន្តែ
អ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើវាត្រូវតែចេញមកយ៉ាងល្អ
»

« បាទខ្ញុំយល់ហើយម្ចាស់តូច » ឌឺន តបហើយទើប
ប្រញាប់បោះជំហានដើរចេញទៅធ្វើការងាររបស់ខ្លួនតាមការបញ្ជារបស់ម្ចាស់តូច។

ម្ចាស់តូចរបស់ខ្ញុំ |TK (ចប់)Where stories live. Discover now