ភាគទី7 : នាយនឹកខ្ញុំ?

1.1K 78 0
                                    

                       // ព្រឹកថ្ងៃថ្មី //

ក្រោយពេលមានរឿងតោះសម្ដីគ្នាកាលពីយប់រួចមក នោះធ្វើឲ្យនាយកម្លោះ ដេកគិតឡើងពេញមួយយប់
នឹងមានអារម្មណ៍ថាខុសដោយសារខ្លួនបានបញ្ចេញ
រឹកពាររឹងទទឹងដាក់អ្នកម្ខាង..ទាំងដែលគេបានប្រាប់
រួចទៅហើយថាគេរវល់ធ្វើការ? ណាមួយមើលទៅគេ
ហាក់ដូចកំពុងមានរឿងអ្វីម្យ៉ាងផងដែរព្រោះកាលពី
យប់ស្ដាប់សំឡេង របស់គេទៅដូចជាមិនល្អទាល់តែ សោះ។

         “Good morning ម្ចាស់តូចរបស់ខ្ញុំ”

      “នេះក៏ម៉ោង8កន្លះទៅហើយ តើម្ចាស់តូចភ្ញាក់ពីគេងចេញទៅធ្វើការឬនៅ?”

        “ម្ចាស់តូចកំពុងធ្វើការមែនទេ ??”

  “តែទោះរវល់យ៉ាងណា ក៏កុំភ្លេចរកអ្វីញាំហើយត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ផងណា៎”

“ហេតុអីម្ចាស់តូចមិនព្រមតបខ្ញុំសោះ? តើម្ចាស់តូចខឹងខ្ញុំមែនទេ ??”

                    “ខ្ញុំសូមទោស..”

     “ខ្ញុំដឹងថាខ្លួនឯងខុស ដែលកាលពីយប់ខ្ញុំបានធ្វើរឹកពាមិនគប្បីបែបនោះដាក់ម្ចាស់តូច”

           “ខ្ញុំដឹងខុសពិតមែន តើម្ចាស់តូចអាចលើក ទោសឲ្យខ្ញុំបានទេ? ខ្ញុំសន្យាថានឹងមិនធ្វើអញ្ចឹង ទៀតឡើយ”

« ហុឺយ...» បន្ទាប់ពីព្យាយាមផ្ញើរសារទៅរកអ្នកម្ខាង
ជាច្រើនដងប៉ុន្តែនៅតែគ្មានការឆ្លើយតបមកវិញបែប
នេះនាយកម្លោះក៏បានត្រឹមអង្គុយដកដង្ហើមធំដោយ
ការស្មុគស្មាញ។

« ថី? កើតស្អីទៀតហើយ ម្ដេចបានអង្គុយដកដង្ហើម
ធំដូចស្មុគស្មាញខ្លាំងម្ល៉េះនិង ?? » ណាមជុន កំពុង
នៅក្នុងបន្ទប់ហាត់ប្រាណជាមួយក៏បានហាស្ដសួរនាំ
ព្រោះតែបានឃើញ អ្នកម្ខាងគិតតែអង្គុយដកដង្ហើម ធំ។

« យើងមានអារម្មណ៍មិនល្អ..មានអារម្មណ៍ថាប្លែកៗ
ស្មុគស្មាញធុញដែលមកត្រូវជួបអារម្មណ៍បែបនេះ »

« មានរឿងអីទើបធ្វើឲ្យឯងមានកង្វល់ដល់ថ្នាក់និង?
» យ៉ុងហ្គី

« យើងមិនចូលចិត្តដែលសុខៗម្ចាស់តូចក៏ស្រាប់តែស្ងាត់ជ្រាបអញ្ចឹង » ជុងហ្គុក និយាយថាជាមួយនឹងទឹកមុខមិនស្រស់តឹងតែទ្រូងស្ទើរចង់ប្រេះទៅហើយ

ម្ចាស់តូចរបស់ខ្ញុំ |TK (ចប់)Where stories live. Discover now