// Next Day //
ប៉ុន្មានថ្ងៃកន្លងទៅហើយ..ដែលនាយកម្លោះមិនបាន
ជួបមុខម្ចាស់តូចរបស់ខ្លួនគឺគ្រាន់តែបាននិយាយគ្នា
តាមទូរស័ព្ទមួយភ្លែតៗប៉ុណ្ណោះព្រោះអីអ្នកម្ខាងបាន
ប្រាប់ថាមួយរយៈនេះគេរវល់តែចាប់ចែងរឿងការងារ
របស់គេ? ដូច្នោះទើបនាយមិនហ៊ាននឹងសួរនាំដេញ ដោលច្រើនដោយសារខ្លាចក្រែងថា ធ្វើឲ្យគេមានការមិនពេញចិត្តហើយគេនឹងខឹងខ្លួនដូចលើកមុនទៀត
តែនូវថ្ងៃនេះ ថេយ៉ុង បានខលឲ្យនាយកម្លោះមករកខ្លួន? ទើបរាងក្រាស់ត្រូវមករករូបគេតាមទីតាំងដែលបានប្រាប់ទាំងប្រញាប់ប្រញាល់។« ម្ចាស់តូច..» សំឡេងស្រទន់បានស្រដីថាស្រាលៗហៅរាងតូចច្រឡឹងដែលកំពុង អង្គុយមើលក្មេងៗរត់
លេងនៅក្នុងសួនកម្សាន្ត។« មកហើយ ?? » កាលបើឮដូចនេះរូបគេក៏បានបែរ
ទៅសម្លឹងមើលនាយកម្លោះជាមួយនឹងស្នាមញញឹម
មុននឹងអ្នកម្ខាងស្ទុះដើរចូលមកអង្គុយក្បែរគេហើយ
ឱបគេយ៉ាងណែនភ្លាមៗ។« ខ្ញុំនឹកម្ចាស់តូច » សម្ដីរបស់នាយកម្លោះបានធ្វើឲ្យ ថេយ៉ុង ត្រូវអស់សំណើចកាន់តែខ្លាំងទើបយល់ព្រមលើកដៃឱបនាយវិញអង្អែលខ្នង រូបនាយថ្នមៗហាក់
បីដូចកំពុងលួងលោមចិត្តនាយ។« គ្រាន់តែមិនបានជួបគ្នាប៉ុន្មានថ្ងៃសោះនឹកដែលទេ
»« ត្រឹមតែបាត់ម្ចាស់តូចមួយម៉ោង មិនមានម្ចាស់តូច
នៅក្បែរខ្ញុំ? ខ្ញុំពិបាកទ្រាំ នឹកម្ចាស់តូចស្ទើរដាច់ខ្យល់ទៅហើយចុះទម្រាំតែមិនបាននៅក្បែរមិនបានឃើញមុខម្ចាស់តូចជាច្រើនថ្ងៃបែបនេះទៀត? គិតថាខ្ញុំត្រូវមានអារម្មណ៍បែបណា..» រាងក្រាស់ប្រលែងចេញពី
ការឱបវិញហើយនិយាយពោលប្រាប់ជាមួយនឹងទឹក មុខមិនស្រស់។« មួយរយៈនេះកាលដែលខ្ញុំរវល់ខ្លាំងអញ្ចឹងព្រោះតែ
ខ្ញុំកំពុងមានគម្រោងចេញទឹកអប់ថ្មីជាច្រើនប្រភេទ?ហើយក៏មានកម្មវិធីសម្ពោធបើកម៉ាកប្រេងទឹកអប់ថ្មីដូចគ្នា ដូចនេះទើបខ្ញុំត្រូវចាប់ចែងគ្រប់យ៉ាងឲ្យបានរួចរាល់មុនពេលកម្មវីធីចាប់ផ្តើមសូម្បីតែថ្ងៃនេះជាថ្ងៃ សៅរ៍ខ្ញុំគួរតែបានឈប់សម្រាកប៉ុន្តែខ្ញុំនៅតែមិនមានពេលឈប់ដដែលព្រោះទើបមកពីមើលកន្លែងដែលគ្រោងរៀបចំកម្មវិធី »