ភាគទី22 : ឆាប់បែកពីកូនប្រុសខ្ញុំភ្លាមទៅ

1K 54 4
                                    

គ្រាន់តែបានឮបែបនេះភ្លាម ថេយ៉ុង ហាក់បីមានការ ភ្ញាក់ផ្អើលហើយលួចគិតងឿងឆ្ងល់ក្នុងពេលតែមួយ
ព្រោះកន្លងមកនេះ ជុងហ្គុកមិនដែលសូវស្និទ្ធស្នាល
ជាមួយនឹងម្ដាយរបស់នាយទេថែមទាំងទំនាក់ទំនង
គេរវាងនាយក៏នៅមិនទាន់បានបើកបង្ហាញជំហរនៅ
ឡើយដែរ? ដូចនេះតើអ្នកម្ខាងអាចបានដឹងអំពីរឿងនឹងដោយរបៀបណា ??។

« តើអ្នកស្រី បានដឹងអំពីរឿងនេះដោយរបៀបណា?
ឬគេជាអ្នកប្រាប់? » ក្រោយអង្គុយស្ងាត់មួយស្របក់
ថេយ៉ុង ចាប់ផ្តើមហាស្ដីសួរទៅកាន់ស្រ្ដីវ័យចំណាស់
បន្តជាមួយនឹងទឹកមុខរាប់ស្មើរ ព្រោះពេលនេះរូបគេអាចមើលដឹងថាកាលដែលអ្នកម្ខាងបានណាត់ខ្លួនឪ្យមកជួបបែបនេះ ដោយសារមានគោលបំណងអ្វី?

« ត្រូវឆ្លើយជាមួយនឹងសំណួរខ្ញុំមុននេះសិន ខ្ញុំសួរថាវាជាការពិតទេ ??  » ស្រ្ដីវ័យចំណាស់នៅតែចោទសំណួរសួរទៅកាន់គេហាក់ចង់ឪ្យថេយ៉ុង ព្រមឆ្លើយជាមួយនឹងសំណួររបស់ខ្លួន ខណៈដែលទឹកមុខរបស់គាត់នៅតែក្រញូវដោយការមិនពេញចិត្តដដែល។

« ត្រូវហើយ ខ្ញុំគឺជាសង្សាររបស់ ជុងហ្គុក »

« ឆាប់បែកពីកូនប្រុសខ្ញុំភ្លាមទៅ »

« ស្អីគេ? » ថេយ៉ុង ត្រូវជ្រួលចិញ្ចើមចូលគ្នា ជាមួយ
នឹងការអស់សំណើចតិចៗរបៀបហួសចិត្តយ៉ាងខ្លាំង

« ខ្ញុំមិនបាននិយាយលេងសើចទេ ទោះបីជាគ្រួសារ
របស់លោកប្រុសគឺជាអ្នកមានស្ដុកស្ដម្ភខ្លាំងសម្បើមប៉ុណ្ណាក៏ដោយប៉ុន្តែកូនប្រុសខ្ញុំគេត្រូវតែមានអនាគតដែលល្អជាងនេះហើយខ្ញុំក៏បានរៀបចំឪ្យគេរួចហើយដែរ »

« ចុះបើខ្ញុំនិយាយថាខ្ញុំមិនព្រមបែកពី ជុងហ្គុក? »

« លោកប្រុសថេយ៍ !!! »

« អ្នកគិតស្អី? សុខៗស្រាប់តែមកឪ្យខ្ញុំបែកពីសង្សារ
របស់ខ្ញុំមើលទៅវាពិតជាគួរឪ្យកំប្លែងខ្លាំងណាស់ដឹង
ទេ ?? »

« នេះអ្នកហ៊ាននិយាយបែបនេះ ដាក់ខ្ញុំផងឬ? ខ្ញុំជា
ម្ដាយរបស់ ជុងហ្គុក ណាថែមទាំងមានអាយុបងអ្នកដល់ទៅ10ឆ្នាំជាងឯណោះនិយាយស្ដីក៏គួរតែចេះគួរគោរពមនុស្សចាស់ដែលមានអាយុច្រើនជាងខ្លួនខ្លះផង » អ្នកស្រី ម៉ារីយ៉ា កាន់តែមិនពេញចិត្តនៅពេលឮអ្នកម្ខាងនិយាយស្ដីបែបនេះដាក់ខ្លួនហើយក៏មិនយល់ថាកូនប្រុសខ្លួនចេះទៅស្រលាញ់គេនេះបានយ៉ាងមិច? សូម្បីតែគាត់ក៏មិនគិតថាមនុស្សដូចជា គីម ថេយ៉ុង ការពិតមានចរិកបែបនេះសោះឡើយ។

ម្ចាស់តូចរបស់ខ្ញុំ |TK (ចប់)Where stories live. Discover now