ភាគទី25 : តើនរណាធ្វើអ្វីគេ?

1.1K 47 0
                                    

// 5ថ្ងៃក្រោយ //

ថ្ងៃនេះ ថេយ៉ុង មានប្រជុំនិយាយរឿងការងារជាមួយ
នឹងម្ដាយរបស់ ជុងហ្គុក ព្រោះអ្នកម្ខាងមិនទាន់បាន
ដកភាគហ៊ុនចេញវិញនៅឡើយទេ! ដោយសារគាត់
ដឹងថាប្រសិនបើគាត់ធ្វើដូច្នោះអ្នកដែលត្រូវខាតបង់គឺជារូបខ្លួន ព្រោះតែនៅមិនទាន់អស់កិច្ចសន្យាដែល
បាននិយាយព្រមព្រៀងគ្នាបែបនោះហើយទើបគាត់
យល់ព្រមធ្វើការជាមួយនឹង ថេយ៉ុង បន្តទៀតអញ្ចឹង

« ខ្ញុំយល់ថាសំណើរដែលអ្នកបាននិយាយមុននេះវា
ក៏ល្អណា៎? » ថេយ៉ុង បាននិយាយថាបន្ទាប់ពីអង្គុយ
ស្ដាប់អ្នកម្ខាងនិយាយអំពីគម្រោងការដែលត្រូវធ្វើរួម
ជាមួយគ្នា។

« ពិតមែនឬ ?? »

« ត្រូវហើយ ដូច្នេះខ្ញុំសម្រេចថាយកបែបហ្នឹងហើយ
»

« អរគុណណាស់ ដែលយល់ព្រមតាមសំណើររបស់ខ្ញុំ »

« មិនអីឡើយ..ព្រោះរឿងផ្ទាល់ខ្លួនផ្សេងរឿងការងារ
ផ្សេងដូច្នោះប្រសិនបើសំណើរដែលអ្នកបាននិយាយមកវាទំនងនោះ ខ្ញុំច្បាស់យល់ព្រមហ្នឹងធ្វើការងាររួមជាមួយស្រាប់ហើយ »

« តែក៏នៅមានរឿងមួយទៀតដែលខ្ញុំចង់និយាយជា
មួយអ្នក »

« តើវាជាអ្វី? »

« ពាក់ព័ន្ធជាមួយនឹង ជុងហ្គុក » គ្រាន់តែឮដូចនេះ
ទឹកមុខ ថេយ៉ុង ត្រូវបានផ្លាស់ប្តូរមួយរំពេចព្រោះដឹង
ថាប្រសិនបើអ្នកម្ខាងនិយាយអំពីរឿងនេះវាច្បាស់ជា
គ្មានរឿងអ្វីដែលល្អក្រៅពីរូបគាត់ចង់ឪ្យគេចាកចេញ
បែកពី ជុងហ្គុក នោះទេ។

« អរគុណណា..ខ្ញុំពិតជាអ្នកអរគុណដែលបានធ្វើឪ្យ ជុងហ្គុក ព្រមនិយាយល្អៗជាមួយខ្ញុំវិញ »

« អ្នកស្រី ម៉ារីយ៉ា »

« ខ្ញុំដឹងថាឯងបាននិយាយប្រាប់ឪ្យកូនប្រុសរបស់ខ្ញុំ
មកនិយាយល្អៗជាមួយខ្ញុំ? ហើយមួយរយៈមកនេះ ជុងហ្គុក ពិតជាបានធ្វើដូច្នោះខ្ញុំក៏មិនដឹងទេថាកាល ដែលគេធ្វើបែបនោះដោយសារឯងប្រាប់ទើបគេព្រមធ្វើវាទាំងបង្ខំឬយ៉ាងមិចឡើយ..ប៉ុន្តែនូវប៉ុន្មានថ្ងៃនេះ
ខ្ញុំមានអារម្មណ៍ថាពិតជាមានក្ដីសុខខ្លាំងណាស់មាន
ក្ដីសុខដែល ជុងហ្គុក ព្រមនិយាយល្អៗជាមួយខ្ញុំមិន
គំរួសគំរើយដាក់ខ្ញុំដូចពីមុន ទើបខ្ញុំចង់អរគុណដល់ឯង »

ម្ចាស់តូចរបស់ខ្ញុំ |TK (ចប់)Where stories live. Discover now