ភាគទី15 : យកមាត់ម្ចាស់តូចមកទះមក

1.1K 57 0
                                    

ខណៈពេលនៅតាមផ្លូវកំពុងតែធ្វើដំណើរត្រឡប់ទៅខន់ដូវិញនោះ ថេយ៉ុង បែរសម្លឹងមើលទៅទេសភាព នៅតាមផ្លូវយ៉ាងស្ងៀមស្ងាត់ប៉ុន្តែក្នុងខួរក្បាលរបស់គេវានៅតែបន្តគិតដល់រឿងរ៉ាវជាច្រើន..ថ្នាក់ធ្វើឲ្យគេត្រូវមានអារម្មណ៍ថាវិលវ៉ល់ព្រោះមិនដឹងថាគួរត្រូវធ្វើ
បែបណាបន្ត ??។

« ម្ចាស់តូច កំពុងតែគិតដល់រឿងមុននេះមែនទេ? » កាលបើឃើញម្ចាស់តូចរបស់ខ្លួនអង្គុយស្ងៀមស្ងាត់បែបនោះនាយជាជំនិតក៏បានហាស្ដីសួរនាំដោយការព្រួយបារម្ភដូចតាមទម្លាប់។

« អត់ទេកំពុងខ្ញុំគិតដល់រឿងការងារតើស » ថេយ៉ុង
ងាកបែរមកសម្លឹងនាយជំនិតព្រមទាំងស្រដីប្រកែក
មិនទទួលស្គាល់ការពិត។

« ហុឹស! ខ្ញុំអាចមើលដឹងណា »

« ខ្ញុំកំពុងគិតដល់រឿងការងារពិតមែន ប៉ុន្តែក៏ទទួល
ស្គាល់ថាវាមានរឿងនោះមួយចំណែកដូចគ្នា »

« ន្ន៎ឃើញទេ »

« ខ្ញុំគ្រាន់តែមិនយល់ប៉ុណ្ណោះ លោកប៉ាធ្វើបែបនោះ
គាត់ដូចជាកំពុងតែគៀបសង្កត់លើជីវិតរបស់ខ្ញុំខ្លាំង ពេកវាធ្វើឲ្យខ្ញុំមិនចូលចិត្តទាល់តែសោះដែលត្រូវរស់ នៅក្រោមការគៀបសង្កត់គ្រួសារដូចនេះ? » ថេយ៉ុង
និយាយថាជាមួយនឹងការដកដង្ហើមធំមានអារម្មណ៍
ថាស្មុគស្មាញខ្លាំងត្រូវស្មុគស្មាញជាមួយនឹងរឿងការ ងារហើយគេក៏ត្រូវមកស្មុគស្មាញជាមួយរឿងគ្រួសារ
ទៀត។

« និយាយត្រង់ខ្ញុំយល់ពីម្ចាស់តូច ខ្ញុំដឹងថាម្ចាស់តូច
មិនចូលចិត្តការរស់នៅដោយមានការគៀបសង្កត់ពីគ្រួសារបែបនេះ ប៉ុន្តែខ្ញុំក៏យល់ពីលោកប៉ារបស់ម្ចាស់តូចដូចគ្នា »

« ឌឺន »

« លោកម្ចាស់ត្រូវធ្វើបែបនោះ ព្រោះអីគាត់ស្រលាញ់
ម្ចាស់តូចហើយបារម្ភពីម្ចាស់តូចដូច្នេះម្ចាស់តូចក៏គួរ
តែយល់ពីអារម្មណ៍គាត់..យល់ពីចិត្តរបស់គាត់ដែលជាឪពុកផងណា៎ »

« ខ្ញុំ! »

« ទោះបីពេលនេះខ្ញុំមិនបានដឹងថា ទំនាក់ទំនងរវាង
ម្ចាស់តូចនឹងគេនោះដល់ណាទៅហើយក៏ដោយប៉ុន្តែ
សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំនៅមានអារម្មណ៍ថាមិនទុកចិត្តគេដូចគ្នា »

ម្ចាស់តូចរបស់ខ្ញុំ |TK (ចប់)Where stories live. Discover now