ភាគទី3 : ខ្ញុំចង់ឃើញមុខម្ចាស់តូចយូរៗ

1.4K 81 0
                                    

                          // Next Day //

ជារៀងរាល់ថ្ងៃ ថេយ៉ុង តែងតែមកមើលការងាររបស់
ខ្លួនឯងឲ្យរួចរាល់សិនទើបបានរូបគេទៅជួយការងារបងប្រុសនៅឯក្រុមហ៊ុន..ខណៈដែលកំពុងអង្គុយធ្វើ
ការយ៉ាងស្ងៀមស្ងាត់យកចិត្តទុកដាក់សំឡេងសារនៅក្នុងទូរស័ព្ទរបស់គេក៏ស្រាប់តែបានលោតឮឡើង
មក។

« ហុឹម? នរណានិង? » ថេយ៉ុង ដកភ្នែកចេញពីក្នុង
កំព្យូទ័រព្រមទាំងឈូងដៃយកទូរស័ព្ទមកមើលប៉ុន្តែវាធ្វើឲ្យរូបគេត្រូវជ្រួលចិញ្ចើមចូលគ្នាទៅវិញបន្ទាប់ពី
ឃើញសារដែលបានផ្ញើរមករកខ្លួននោះ។

         “តើពេលនេះម្ចាស់តូចកំពុងធ្វើអ្វីឬ?”

                        “ជាអ្នកណា?”

រាងតូចបានសរសេរការផ្ញើរសារត្រឡប់ទៅវិញដោយការចង់ដឹងថាអ្នកម្ខាងជានរណា? ព្រោះតែកន្លងមកមនុស្សដែលខ្លួនធ្លាប់សេបគប់ជាមួយក៏មិនដែលនឹងហ៊ានផ្ញើរសារមករកខ្លួនដូចនេះទេទើបវាធ្វើឲ្យគេងឿងឆ្ងល់នឹងមានអារម្មណ៍ថារៀងចម្លែកចិត្តបន្តិច។

                        “ខ្ញុំ ជុងហ្គុក”

     “នេះនាយ! តើនាយអាចផ្ញើរសារមករកខ្ញុំបាន យ៉ាងដូចម្ដេច ដឹងមកពីណា”

                “ខ្ញុំបានសុំពីចែ សាណា”

   “ហើយផ្ញើរសារមករកខ្ញុំនិង ព្រោះមានការអ្វី?”

   “ខ្ញុំគ្រាន់តែចង់ដឹងថាពេលនេះម្ចាស់តូចកំពុងតែ នៅឯណាហើយធ្វើអ្វីតែប៉ុណ្ណោះ”

     “ចង់ដឹងធ្វើអី? វាមិនមែនជារឿងដែលនាយត្រូវមកចេះដឹងទេហើយក្រែងខ្ញុំបានប្រាប់រួចហើយមិនអ៊ីចឹងថាខ្ញុំមិនចូលចិត្តមនុស្សសួរនាំដេញដោលរឿងផ្ទាល់ខ្លួនខ្ញុំច្រើនពេកឡើយ”

      “ខ្ញុំសូមទោសក៏បាន តែថាយប់នេះម្ចាស់តូចនឹងទៅក្លឹបទៀតដែលទេ ??”

                  “សួរទៀតហើយ?”

   “ខ្ញុំគ្រាន់តែចង់ដឹង គ្រាន់តែប្រាប់បន្តិចក៏បាន"

  “ហុឺយ! មិនទាន់ដឹងទេ ព្រោះថ្ងៃនេះមានការច្រើន ណាស់ដែលខ្ញុំត្រូវធ្វើបើសិនជាមានអារម្មណ៍ថាហត់
នឿយខ្លាំងខ្ញុំក៏មិនបានទៅទេ ខ្ញុំចង់សម្រាកដូចគ្នា"

ម្ចាស់តូចរបស់ខ្ញុំ |TK (ចប់)Where stories live. Discover now