ភាគទី21 : តើលោកប្រុសថេយ៍មែនទេដែលជាសង្សាររបស់កូនប្រុសខ្ញុំ ??

1K 44 0
                                    

ក្រោយពេលយកអាហារទៅឪ្យសំណព្វចិត្តរួចហើយ នោះនាយកម្លោះ ជុងហ្គុក ក៏បានត្រឡប់ទៅផ្ទះវិញ ព្រោះតែមុននេះបន្តិចម្ដាយរបស់នាយគាត់បានខលមករកនាយប្រាប់ឪ្យខ្លួនទៅផ្ទះ ឮថាមានរឿងសំខាន់ចង់និយាយជាមួយ។

« អ៎ូ! នោះកូនជុងមកហើយ » ស្រ្ដីវ័យចំណាស់បាននិយាយថាខណៈពេលងាកទៅឃើញកូនប្រុសកំពុង តែដើរចូលមកខាងក្នុងផ្ទះ។

« ម៉ាក់ខលហៅខ្ញុំឪ្យមកទីនេះតើមានការអ្វីមែនទេ » ការពិតនោះ ជុងហ្គុក មិនបានចង់ហៅម្ដាយថាដោយប្រើពាក្យថា"ម៉ាក់" សូម្បីប៉ុន្តែបន្តិចដោយសារឃើញមានមនុស្សកំពុងនៅទីនោះដែរទើបរូបនាយត្រូវរៀបរឹកឪ្យបានសមរម្យបន្តិច។

« អឺ...គឺ » នាងតូច វ៉ាឡេន ហាក់បីមានការអាក់អន់ចិត្តឡើងមកភ្លាមៗខណៈពេលអ្នកម្ខាងធ្វើបីដូចមិនខ្វល់ពីខ្លួនធ្វើដូចជាមិនបានឃើញនាងនៅត្រង់នោះ
ដែលចឹង? ចំណែកអ្នកស្រី ម៉ាយ៉ារី ពេលឃើញបែប ហ្នឹងទើបធ្វើជានិយាយថា។

« ហៃយ៉ា! កូនជុងមកក៏ល្អហើយដើម្បីបានជូនក្មួយ
វ៉ាឡេន ទៅដើរលេងណាព្រោះអីប្អូនអផ្សុកនាងបាន
មករកម៉ាក់ចង់ឪ្យនាំនាងទៅដើរលេងតែម៉ាក់មិនសូវ ស្រួលខ្លួនទេ? ដូចនេះម៉ាក់មិនអាចជូននាងទៅបាន
ប៉ុន្តែក្រែងកូនក៏ទំនេរមិនចឹងដូច្នេះកូនជួយជូនក្មួយ
វ៉ាឡេន ទៅដើរលេងបន្តិចទៅណា ព្រោះប្អូនក៏ខំមកហើយ » ស្រ្ដីវ័យចំណាស់បាននិយាយរៀបរាប់ប្រាប់
ទៅកាន់កូនប្រុសរបស់ខ្លួនព្រមទាំងសម្លឹងមើលមុខ
ពួកគេទាំងពីរញញឹមញញែមហាក់បីពេញចិត្តពេញថ្លើមជាខ្លាំង។

« ខ្ញុំថាមិនបាច់ក៏មានដែរម៉ាក់អ៊ំ ខ្ញុំមិនចង់រំខានទេខ្ញុំ អាចទៅដើរលេងតែម្នាក់ឯងបាន » វ៉ាឡេន ធ្វើជាថា
ប្រកែកខណៈដែលទឹកមុខរបស់នាងកំពុងចាប់ផ្តើមស្រពោនដូចគ្នានោះ ព្រោះតែមើលទៅអ្នកម្ខាងហាក់
ដូចមិនចង់ជូនខ្លួនទៅដើរលេងទេ ??។

« មិនរំខានអីទេ ព្រោះកូនជុងក៏ទំនេរ? ដូច្នេះទៅដើរលេងជាមួយបងទៅណា » ស្រ្ដីវ័យចំណាស់និយាយហើយក៏ស្ទុះងើបមកចាប់ដៃនាងតូចដើម្បីនាំនាងឪ្យមកឈរនៅក្បែរកូនប្រុសរបស់ខ្លួន។

ម្ចាស់តូចរបស់ខ្ញុំ |TK (ចប់)Where stories live. Discover now