// Next Day //
ជុងហ្គុក នឹង ថេយ៉ុង បានត្រឡប់មកពីដើរលេងវិញ
តាំងពីយប់ម្ល៉េះខណៈពេលព្រឹកឡើងរាងតូចក៏ចេញ
ទៅធ្វើការងារដូចជាតាមទម្លាប់..ចំណែកឯ ជុងហ្គុកបានចេញមកខាងក្រៅដើម្បីជួបមនុស្សម្នាក់ដូចគ្នា។« បងជុន » នាយតូចវ័យក្មេងម្នាក់បានដើរចេញមកពីក្នុងថ្នាក់រៀនតម្រង់មករកអ្នកជាបងប្រុសដែលបានអង្គុយចាំរង់ខ្លួន នៅក្រោមដើមឈើធំមួយនៅឯ ខាងមុខសាលារៀន។
« ដល់ម៉ោងចេញលេងហើយឬ? »
« អឹម! បែបនោះទើបខ្ញុំអាចចេញមករកបងបាន » ជេមស៊ុន ដាក់ខ្លួនអង្គុយនៅចុះ ក្បែរបងប្រុសហើយព្រមទាំងហាស្ដីតបវិញទាំងញញឹម។
« កាលពីយប់ខលទៅប្រាប់ថាមានរឿងចង់និយាយជាមួយមិនចឹង? តើមានរឿងអី ?? » កាលបើឮបង
និយាយសួរដូច្នោះ ជេមស៊ុន ញញឹមលេងសមប្ដូរជា អង្គុយដកដង្ហើមធំវិញ។« ខ្ញុំប្រហែលត្រូវបញ្ចប់ការសិក្សានៅក្នុងឆ្នាំនេះតែខ្ញុំមិនទាន់ចង់ឈប់រៀនឡើយបងជុង »
« មានរឿងអី ?? »
« អ្នកម៉ាក់គាត់ចង់ឲ្យខ្ញុំឈប់រៀនក្នុងឆ្នាំនេះដើម្បីឲ្យខ្ញុំទៅជួយការងាររបស់គាត់ នៅឯក្រុមហ៊ុនតែខ្ញុំទើបរៀនឆ្នាំទីពីរប៉ុណ្ណោះខ្ញុំចង់រៀនបន្តទៀតខ្ញុំ ខ្ញុំមិនទាន់ ចង់ឈប់រៀនពេលនេះទេ »
« បើអ៊ីចឹងឯងក៏ប្រាប់ម៉ាក់របស់ឯងតាមត្រង់ទៅថាឯងនៅមិនទាន់ចង់ឈប់រៀន ឯងចង់នៅរៀនបន្ត »
« ខ្ញុំមិនហ៊ាន ណាមួយខ្លាចក្រែងអ្នកម៉ាក់ខឹងហើយ
ក៏ដឹងថាគាត់ច្បាស់ជាមិនយល់ស្របជាមួយនឹងការ
គិតរបស់ខ្ញុំដូចគ្នា..» ជេមស៊ុន ពោលប្រាប់បងប្រុស
ទាំងរលីងរលោងពេបមាត់រកដូចប្រៀបដូចកូនក្មេង
ព្រោះគេស្រលាញ់ការសិក្សាណាស់គេតែងតែខំប្រឹង
ប្រែងរៀនសូត្រមករហូត ប៉ុន្តែពេលនេះគេមិនដឹងថា
គួរត្រូវធ្វើយ៉ាងមិចល្អហាក់បីគ្មានជម្រើសសម្រាប់គេ
សោះឡើយ។« ដូចនេះឯងគិតចង់ធ្វើយ៉ាងមិចបន្ត ?? » ជុងហ្គុក
ងាកទៅសម្លឹងមុខប្អូនប្រុសស្រដីសួរទៅគេទាំងលួចមានអារម្មណ៍អាណិតដ៏ប្អូនប្រុសខ្លាំងដែរ។