// ថ្ងៃថ្មី //
ខណៈពេលបានមកដល់ កន្លែងដើរលេងហើយនោះ
ក៏ត្រូវរកសណ្ឋាគារនៅក្បែរនោះដើម្បីស្នាក់នៅសិន
អ្វីដែលសំខាន់..គឺពួកគេទាំងពីរគេងបន្ទប់ជាមួយគ្នា
តែវាជាបន្ទប់ដែលមានគ្រែពីរ? ព្រោះកាលដែលគេង
បន្ទប់ជាមួយគ្នាដោយសារនាយកម្លោះមិនព្រមទើប ថេយ៉ុង ត្រូវធ្វើដូច្នោះ។« អេ៎! ថេយ៉ុង » បន្ទាប់ពីយករបស់ទៅទុកក្នុងបន្ទប់
រួចរាងតូចបានចេញមកខាងក្រៅវិញ គិតថាមករកអ្វីញាំតែពេលនោះស្រាប់តែបានឮសំឡេងនរណាម្នាក់
ហៅឈ្មោះខ្លួន..ទើបត្រូវងាកមើលរកប្រភពសំឡេង
មួយនោះ។« បងប្រុស ហូសុ៊ក! » ក្រោយពេលដឹងថាអ្នកដែល បានហៅខ្លួនមុននេះជានរណា ថេយ៉ុង បាននិយាយ
រាក់ទាក់អ្នកម្ខាងជាមួយនឹងស្នាមញញឹម។« ថេយ៍មកទីនេះដែលឬ? ថេយ៍មកទីនេះព្រោះមាន
ធូរៈអ្វីឬមកដើរលេង » ហូស៊ុក ដើរមកឈរទល់មុខ
ថេយ៉ុង ព្រមទាំងហាស្ដីសួរទៅកាន់គេតាមរបៀបជា
អ្នកស្គាល់គ្នា។« ខ្ញុំមកដើរលេងនឹងណា ចុះបងវិញនោះ ?? »
« បងមកដើរលេងដូចគ្នា..ព្រោះគូរដណ្តឹងរបស់បង
នាងរអ៊ូរថាចង់ដើរលេងទើបមានពេលឈប់សម្រាក
ពីការងារបងក៏ឈ្លៀតនាំនាងមកដើរលេងតែម្ដងទៅ
»« ហៃយ៉ាផ្អែមល្ហែមមិនធម្មតាទេនៀក? ពិតជាឲ្យគួរ
ច្រណែនដ៏ហើយ » រាងតូចធ្វើជាស្រដីថាលេងសើច
ញោះអ្នកម្ខាងវិញធ្វើឲ្យអ្នកខាងណោះត្រូវផូសស្នាម ញញឹមនៅលើផ្ទៃមុខដូចគ្នា ហាក់បីមានអារម្មណ៍ថាអៀនផងដែរទើបធ្វើជាសួរទៅកាន់គេបង្វិលរឿងវិញ
។« តែថាថេយ៍មកទីនេះតែម្នាក់ឯងទេ? ឬមកជាមួយ
នឹងនរណា »« អរ! ខ្ញុំមកជាមួយនឹងមិត្តភក្តិ..ប៉ុន្តែនិយាយអញ្ចឹង
តើគូរដណ្ដឹងរបស់បងទៅណា? ហេតុអីខ្ញុំមិនឃើញ ចឹង ?? » ថេយ៉ុង ថាហើយងាកមើលឆ្វេងស្ដាំសម្លឹងរកមើលគូរដណ្ដឹងរបស់ ហូ៊សុក។« មុននេះនាងប្រាប់ថាមានអារម្មណ៍ចុកពោះទើបសុំទៅបន្ទប់ទឹកមួយភ្លែត »
« បងសម្រាកនៅក្នុងសណ្ឋាគារនេះដែលត្រូវទេ ?? »
« ត្រូវហើយ តែថ្ងៃស្អែកបងនឹងត្រឡប់ទៅវិញហើយ
ព្រោះបងនឹងគូរដណ្ដឹងបងមកលេងទីនេះបានពីរថ្ងៃ ហើយ »