// Next Day //
ចាប់ពីរឿងមាននៅថ្ងៃនោះមក..មួយរយៈក្រោយនេះអ្នកស្រី ម៉ារីយ៉ា ក៏មិនដែលហ៊ានមកពាក់ព័ន្ធជាមួយ
នឹងជុងហ្គុកទៀតឡើយហើយក៏មិនបានផ្ញើរសារទៅ
រកថេយ៉ុងជេរស្ដីរករឿងគេទៀតដែរ ប៉ុន្តែនូវថ្ងៃនេះវា
ហាក់បីចម្លែកខ្លាំងណាស់ដោយសារអ្នកស្រី ម៉ារីយ៉ា
បានខលទៅរកកូនប្រុសប្រាប់ឪ្យគេមកផ្ទះព្រមទាំងឪ្យនាំ ថេយ៉ុង មកជាមួយផងដែរទើបរាងក្រាស់បាន
ប្រាប់អំពីរឿងនឹងដល់ ថេយ៉ុង ព្រោះប្រសិនបើរូបគេមិនចង់ទៅទេខ្លួនក៏ហ៊ានមិនបង្ខំតែអ្នកម្ខាងមិនបានប្រកែក! ហើយយល់ព្រមទៅលេងផ្ទះរបស់ ជុងហ្គុក ជាមួយគ្នា។« លោកស្រី...គឺលោកប្រុសជុងបានមកដល់ហើយ!
» ស្រ្ដីអ្នកបម្រើម្នាក់បានដើរចូលមកក្នុងបន្ទប់ទទួល
ភ្ញៀវហើយនិយាយប្រាប់ទៅកាន់ចៅហ្វាយរបស់ខ្លួន
ខណៈពេលបានឃើញមានឡានបើកចូលមកហើយ
ឃើញលោកប្រុសជុងរបស់ខ្លួន ចេញមកពីក្នុងឡានព្រមជាមួយនឹងមនុស្សម្នាក់។« មកដល់ហើយឬ » ពេលឮដូចនេះអ្នកស្រី ម៉ារីយ៉ា
បានក្រោកឈរដើរចេញពីក្នុងបន្ទប់ទទួលភ្ញៀវដើម្បី
ចេញទៅមើលពួកគេទាំងពីរ! តែស្របនឹងពេលនោះចំជាពេលដែល ជុងហ្គុក បណ្តើររាងតូចចូលមកក្នុង
ផ្ទះល្មម។« ជម្រាបសួរ » បើទោះបីជាមានអារម្មណ៍ថាខ្លួនមិនត្រូវគ្នាជាមួយអ្នកម្ខាងក៏ដោយ តែយ៉ាងណា ថេយ៉ុង
នៅតែរៀបរឹកពាយ៉ាងសមរម្យព្រោះតែមិនចង់ឪ្យអ្នកម្ខាងមើលងាយខ្លួនបាន ហើយមិនចង់ឪ្យមើលងាយ
ដល់គ្រួសាររបស់គេថាបង្រៀនអប់រំរូបគេមិនបានល្អ
ដូចគ្នា។« អឹមម..! » ស្រ្ដីវ័យចំណាស់គ្រាន់តែគ្រហឹមតបវិញ
ហើយពេលក្រឡេកដាក់ភ្នែកចុះក្រោមស្រាប់តែបាន
ឃើញដៃ ថេយ៉ុង កំពុងឱបដើមដៃកូនប្រុសខ្លួនមិន
លេងទើបរូបគាត់ត្រូវងាកមុខចេញធ្វើដូចជាមិនចង់ឃើញ។« អ្នកហៅពួកយើងទាំងពីរឪ្យមកជួប តើមានការអ្វី?
» ជុងហ្គុក ចាប់ផ្តើមសួរទៅកាន់ម្ដាយដោយការលួច
ងឿងឆ្ងល់ព្រោះអ្នកទាំងពីរខានទំនាក់ទំនងនិយាយ
គ្នាមួយរយៈធំមកហើយ។