// ព្រឹកថ្ងៃថ្មី //
អ្នកបម្រើគ្រប់គ្នានៅក្នុងផ្ទះក៏កំពុងតែនាំគ្នាជួបលើក
ម្ហូបអាហារយកមកដាក់នៅកន្លែងលើតុអាហារដើម្បីរៀបចំទុកសម្រាប់ឲ្យ ចៅហ្វាយរបស់ខ្លួនបានទទួល ទានស្រប់ស្រូបអាហារពេលព្រឹកដូចជាតាមទម្លាប់។« តើការងារនៅឯក្រុមហ៊ុន យ៉ាងមិចដែល ជីន ?? »
ខណៈពេលកំពុងនៅអង្គុយស្រស់ស្រូបអាហារពេល ព្រឹកជាមួយគ្នា អ្នកជាឪពុកបាននិយាយសួរទៅកាន់
កូនប្រុសច្បងរបស់ខ្លួន។« គឺធម្មតាទេប៉ា ប៉ាមិនបាច់មានកង្វល់ឬព្រួយបារម្ភពេកឡើយព្រោះខ្ញុំអាចចាប់ចែងគ្រប់យ៉ាងបានល្អ »
បើទោះជានៅក្រុមហ៊ុនកំពុងមានបញ្ហាខ្លះៗក៏ដោយ
ប៉ុន្តែអ្នកជាកូនមិនហ៊ានហាស្ដីប្រាប់ការពិតទៅកាន់
ឪពុកឲ្យបានដឹងឡើយ។ព្រោះអីដោយសារ ឃើញឪពុករបស់ខ្លួនកំពុងតែឈឺទើបភ័យខ្លាចក្រែងថាបញ្ហាទាំងនោះអាចហ្នឹងធ្វើឲ្យគាត់ត្រូវមានការស្មុគស្មាញគិតច្រើន ហើយធ្លាក់ខ្លួនឈឺកាន់តែខ្លាំងជាងនេះ។
« ហុឹមម..បានឮបែបនេះហើយប៉ារៀងធូរទ្រូងគ្រាន់ »
« លោកប៉ាត្រូវសម្រាកឲ្យបានច្រើន កុំបាច់គិតច្រើនដល់រឿងផ្សេងទៀតអីព្រោះវាមិនល្អដល់សុខភាពប៉ា
ឡើយណា៎ »« ប៉ាយល់ »
« ម្ចាស់តូច » ខណៈនោះអ្នកបម្រើងាកទៅស្រាប់តែ
បានឃើញរាងតូចដើរចេញពីបន្ទប់ចុះមកពីខាងលើ
ចុះមកខាងក្រោមជាមួយនឹងឈុតអៀមគេងយប់ដើរស្ងាប់មិនឈប់។« ស្មាលនេះហើយតែនៅមិនទាន់ងូតទឹកស្លៀកពាក់រៀបចំខ្លួនទៀតឬ? » រាងតូចច្រឡឹងដាក់ខ្លួនអង្គុយ
ចុះលើកៅអីទល់មុខបងប្រុសភ្លាមមុននោះបងប្រុសរបស់គេស្រាប់តែបានហាស្ដីថាឡើង។« ជារឿងខ្ញុំមិនចឹង ?? » ថេយ៉ុង តបដូចជាមិនខ្វល់
ទាល់សោះ..មុននឹងចាប់អាហារនៅក្នុងចានយកមកញាំធ្វើរំភើយ។« ថ្ងៃនេះឯងមិនទៅធ្វើការងារទេ? » ជីន
« ខ្ញុំមានអារម្មណ៍ថាឈឺក្បាលដូច្នេះទាល់តែថ្ងៃត្រង់
ទើបខ្ញុំទៅក្រុមហ៊ុន? ហើយក៏ឈ្លៀតទៅមើលកន្លែង
ផលិតទឹកអប់របស់ខ្ញុំដូចគ្នា »