ក្រោយពេលត្រឡប់មកខន់ដូនឹងធ្វើអ្វី ញាំជាមួយគ្នារួចហើយនោះក៏ជិតដល់ពេលនាយកម្លោះទៅធ្វើការ
ទៀតហើយប៉ុន្តែរូបនាយហាក់បីមិនដាច់ចិត្តចង់ទុក
ថេយ៉ុង ចោលសោះឡើយ ព្រោះចាប់តាំងតែត្រឡប់មកពីដើរវិញអ្នកម្ខាងក៏មានទឹកមុខមិនសូវជាស្រស់
ប៉ុន្មាន? ទើបនាយព្រួយបារម្ភខ្លាចក្រែងគេកំពុងមិនស្រួលខ្លួន។« នេះ..ក៏ជិតដល់ម៉ោងនាយទៅធ្វើការទៀតហើយ? តើនាយមិនទៅងូតទឹករៀបចំខ្លួនទៅធ្វើការទេហ្ហេស » ថេយ៉ុង បានស្រដីពោលសួរនាំនាយកម្លោះដូចជា
តាមទម្លាប់តែរាងក្រាស់មិនបានឆ្លើយតប! ព្រមទាំង
ដាក់ខ្លួនអង្គុយចុះក្បែរគេមុននឹងលើកដៃស្ទាបថ្ងាស
គេថ្នមៗផងដែរ។« មិនស្រួលខ្លួនឬ? »
« អីគេ ?? »
« ចាប់តាំងតែពេលពួកយើង ត្រឡប់មកពីដើរលេងនៅឯខាងក្រៅវិញខ្ញុំសង្កេតឃើញម្ចាស់តូចជាស្ងៀម ស្ងាត់ថែមទាំងមើលទៅក៏មានទឹកមុខមិនសូវជាល្អប៉ុន្មានដែរ? ទើបខ្ញុំបារម្ភខ្លាចក្រែងថាម្ចាស់តូចកំពុងមិនស្រួលខ្លួន »
« អ..អរ! ត្រូវហើយខ្ញុំក៏មិនដឹងថាខ្លួនឯងកើតអ្វីដូច គ្នាព្រោះអីសុខៗស្រាប់តែមានអារម្មណ៍ថាឈឺក្បាលឡើងមកភ្លាមៗ » ពេលឮអ្នកម្ខាងនិយាយសួរដូច្នេះ
ថេយ៉ុង ក៏និយាយថាចាក់បណ្ដោយតាម ដោយសារ តែមិនចង់ឲ្យរូបនាយបានដឹងថាក្នុងចិត្តរបស់ខ្លួននាពេលនេះកំពុងលួចគិតអ្វី។« តើឈឺខ្លាំងឬអត់? ទៅមន្ទីរពេទ្យទេខ្ញុំជូនទៅ »
« មិនបាច់ឡើយជុងព្រោះខ្ញុំគ្រាន់តែឈឺក្បាលបន្តិច បន្តួចប៉ុណ្ណោះមិនបានកើតអ្វីខ្លាំងទេអាចដោយសារ
ខ្ញុំគិតពីរឿងការងារច្រើនពេក ទើបធ្វើឲ្យវាបែបនោះ? »« ខ្ញុំយល់ថាម្ចាស់តូចខ្វល់ខ្វាយ អំពីរឿងការងារខ្លាំងប៉ុន្តែត្រូវតែចេះមើលថែខ្លួនឯងមើលថែសុខភាពផង
ខ្ញុំបារម្ភ ខ្ញុំមិនចង់ឃើញម្ចាស់តូចត្រូវកើតអ្វីឡើយ »« អឹមយល់ហើយ កុំធ្វើមុខអញ្ចឹងមើលប្រយ័ត្នលេង សង្ហាណា..» ថេយ៉ុង លើកដៃអង្អែលថ្ពាល់ ជុងហ្គុក
ទាំងញញឹមហើយនិយាយលេងសើចលួងលោមមិនឲ្យអ្នកម្ខាងគិតច្រើនពេក។