ភាគទី23 : យ៉ាងមិចខ្មាស់គេឬដែលមានក្មេងស្ទាវដូចខ្ញុំជាសង្សារ?

1.1K 52 0
                                    

                             // 3ថ្ងៃក្រោយ //

បន្ទាប់ពីបានដឹងរឿង ដែលម្ដាយខ្លួនបានទៅរករឿង
ថេយ៉ុង ហើយនោះ ជុងហ្គុក ក៏មិនបានត្រឡប់ទៅរករឿងម្ដាយវិញដែរព្រោះមិនចង់មានបញ្ហាជាមួយម្ដាយកាន់តែខ្លាំង..ទើបព្យាយាមបំភ្លេចរំលងរឿងរ៉ាវទាំងអស់នោះចោល ប៉ុន្តែម្ដាយរបស់នាយបែរជាមិន
ព្រមចង់ចប់ដោយសារកាលពីយប់គាត់បានផ្ញើរសារ
មករក ថេយ៉ុង សារជាថ្មីថែមទាំងជេរស្ដីគេទៀតផងព្រោះរូបគេមិនព្រមផ្ដាច់ទំនាក់ទំនងជាមួយនាយតែពេលនោះ ថេយ៉ុង កំពុងចូលទៅងូតទឹកដូច្នោះអ្នកដែលបានឃើញសារទាំងនោះគឺជា ជុងហ្គុក។

« ជុងហ្គុក » ស្រ្ដីវ័យចំណាស់ញញឹមយ៉ាងសប្បាយ
ចិត្ត..ខណៈពេលបានឮសំឡេងម៉ូតូធំបើកចូលមកឈប់នៅខាងមុខផ្ទះពេលរូបគាត់ដើរចេញមកវិញក៏ បានឃើញកូនប្រុសច្បងរបស់ខ្លួន។

« បើជាខ្ញុំតើយ៉ាងមិច? » ជុងហ្គុក សួរទៅកាន់ម្ដាយ
ជាមួយនឹងទឹកមុខរាប់ស្មើរហាក់ដូចជាគ្មានអារម្មណ៍អ្វីទាល់តែសោះយ៉ាងចឹង។

« ម៉ាក់គ្រាន់តែនឹកកូន ព្រោះអីប៉ុន្មានថ្ងៃហើយដែល
កូនមិនបានត្រឡប់មកផ្ទះវិញ? សូម្បីពេលម៉ាក់ខលទៅ? កូនថែមទាំងមិនព្រមលើកទទួលទូរស័ព្ទរបស់ម៉ាក់ទៀតផង »

« មកពីខ្ញុំរវល់ »

« រវល់នៅជាមួយនឹងគេម្នាក់នោះឬ ?? » គ្រាន់តែឮ
កូនប្រុសនិយាយថាបែបនេះភ្លាមទឹកមុខរបស់ម្ដាយស្រាប់តែត្រូវផ្លាស់ប្ដូរដោយសារបានដឹងថាកូនប្រុសខ្លួនកំពុងកុហក។

« ក៏ពិតមែន » ជុងហ្គុក ក៏បានឆ្លើយប្រាប់ម្ដាយតាម ត្រង់ព្រោះប៉ុន្មានថ្ងៃមកនេះនាយនៅតែជាមួយនឹង ថេយ៉ុង ដែលជាសង្សាររបស់ខ្លួនដូច្នេះតើវាមានអ្វីគួរឪ្យលាក់បាំង ??។

« ប៉ុន្តែគេនោះជាមនុស្សប្រុសណា »

« ខ្ញុំមិនដែលធ្លាប់ប្រាប់អ្វីពាក់ព័ន្ធជាមួយគាត់ឪ្យអ្នកបានដឹងផង ហេតុអ្វីទើបអ្នកដឹងថាសង្សាររបស់ខ្ញុំជា
មនុស្សប្រុស? »

« គឺ..គឺម៉ាក់ » អ្នកស្រី ម៉ារីយ៉ា ស្រាប់តែរតិបរតុបរក
ពាក្យដោះសារមិនចេញ? ជាហេតុធ្វើឪ្យកូនប្រុសត្រូវ អស់សំណើចបន្តិចទើបស្រដីប្រាប់ទៅកាន់ម្ដាយបន្តទៀត។

ម្ចាស់តូចរបស់ខ្ញុំ |TK (ចប់)Where stories live. Discover now