ភាគទី26 (ភាគបញ្ចប់) : ចំណងស្នេហារបស់ពួកយើង🤍

1.9K 108 2
                                    

វាមានរយៈពេលមួយឆ្នាំទៅហើយដែល ជុងហ្គុក ហ្នឹង
ថេយ៉ុង បានទាក់ទងគ្នាដោយគ្រួសារទាំងសងខាងក៏
បានដឹងឮអំពីរឿងនេះ ហើយយល់ស្របជាមួយនឹងទំនាក់ទំនងស្នេហារបស់ពួកគេដូចគ្នាប៉ុន្តែរយៈពេលកន្លងមកពួកគេទាំងពីរក៏មានការឈ្លោះប្រកែកតោះសម្ដីខ្លះដែរ តែពួកគេតែងតែនិយាយសម្រុះសម្រួលគ្នាដោយចិត្តត្រជាក់នឹងទុកពេលឪ្យគ្នាបាននិយាយបកស្រាយហើយក៏យល់ព្រមស្ដាប់ពីហេតុផលរបស់រវាងគ្នាទៅវិញទៅមក? ដូច្នេះទើបធ្វើឪ្យទំនាក់ទំនង
របស់ពួកគេទាំងពីរដើរបានមកដល់ឆ្ងាយបែបនេះ។

« ភ្ញាក់ចោលគេទៀតហើយណា! » ម្រាមដៃស្រឡូន
ទាំងគូរបានលូកមកឱបចង្កេះបាវសាក់ពីក្រោយនឹង
ហាស្ដីថាបែបង៉ក់ងរព្រោះដោយសារតែអ្នកម្ខាងបានភ្ញាក់មុនខ្លួន ហើយក្រោកពីដំណេកចោលខ្លួនទុកឪ្យរូបគេនៅក្នុងបន្ទប់តែម្នាក់ឯង។

« ជុងគ្រាន់តែភ្ញាក់មកធ្វើអីទុកឪ្យខ្លួនញាំតើ »
រាងក្រាស់ខ្ពស់ស្រឡះ បានងាកបែរទៅឆ្លើយតបវិញស្របពេលដៃកំពុងតែរវល់ឆាបាយ។

« យ៉ាងណាមុនងើបគួរតែខ្សឹបប្រាប់គេបន្តិចក៏បាន?
និយាយឪ្យត្រង់ ថេយ៍អត់ចូលចិត្តនៅពេលបើកភ្នែកភ្ញាក់ពីគេងអត់ឃើញខ្លួនឯងនៅក្បែរ? វាមានអារណ៍
យ៉ាងមិចមិនដឹង? ពិតជាមិនចូលចិត្តពេលវេលានឹង
សោះ »

« ប្រហែលខ្លួនឯងគិតច្រើនពេក ទើបធ្វើឪ្យមានខ្លួន
អារម្មណ៍ចឹង » ជុងហ្គុក

« មិនដឹងទេ លើកក្រោយមុនភ្ញាក់ពីគេងត្រូវតែខ្សឹបប្រាប់គេផងយល់ទេ? »

« បាទយល់ហើយ » រាងក្រាស់ងាកមកញញឹមផ្អែម
ដាក់ម្ចាស់ចិត្តរបស់ខ្លួន មុននឹងបែរទៅធ្វើអាហារបន្ត
ស្របពេលដែលមាននាយតូចម្ចាស់បេះដូងឈរឱប
ចង្កេះខ្លួនពីក្រោយថែមទាំងបានដាក់មុខផ្អឹបលើខ្នង
របស់នាយហើយក៏ឈ្លៀតថើបខ្នងក្រាស់ថើរៗផងដែរព្រោះដោយសារតែពេលនេះរូបនាយមិនពាក់អាវទេ។

« តែបើគិតសព្វៗទៅក៏ល្អម្យ៉ាងដែរព្រោះភ្ញាក់ពីគេង
មកមានអ្នកធ្វើអាហារពេលព្រឹក ទុកឪ្យញាំស្រាប់ៗ?
ហើយវាប្រហែលជាហេតុផលមួយដែរគេព្រមជ្រើស
រើសយកខ្លួនឯង » រាងតូចជម្អើតជើងដាក់ចង្ការនៅ
លើស្មាបុរសជាសង្សារហើយហាស្ដីពោលប្រាប់នាយ
ដោយស្នាមញញឹមមានក្ដីសុខរីឯដៃទាំងគូររបស់គេ
ក៏នៅតែមិនព្រមប្រលែងចេញពីចង្កេះបាវសាក់មួយនេះដដែល។

ម្ចាស់តូចរបស់ខ្ញុំ |TK (ចប់)Where stories live. Discover now