បន្ទាប់ពីញ៉ាំបាយជាមួយគ្នារួច ថេយ៉ុង ជាអ្នករៀបចំ
ប្រមូលចានយកទៅលាងទុកដាក់តែនៅខណៈនោះ
បងប្រុសរបស់គេបានខលមកទើបរូបគេត្រូវចូលទៅ
និយាយទូរស័ព្ទនៅក្នុងបន្ទប់គេងទុកឲ្យនាយកម្លោះ
នៅអង្គុយចាំគេ កន្លែងបន្ទប់ទទួលភ្ញៀវតែម្នាក់ឯង។« តើគួរធ្វើយ៉ាងមិចល្អទៅនៀក? » រាងក្រាស់អង្គយខាំក្រចកដៃព្យាយាមគិតរិះរកវិធីធ្វើយ៉ាងណាដើម្បី ឲ្យខ្លួនឯងបានគេងនៅទីនេះ។
« អា៎ នឹកឃើញហើយ » ជុងហ្គុក ងាកក្រឡេកភ្នែក
ទៅស្រាប់តែបានឃើញបំពងម៉ាស៊ីនទឹកក្តៅនៅក្បែរនោះជាហេតុធ្វើឲ្យខួរក្បាលរបស់នាយគិតនឹកឃើញគំនិតមួយផូសឡើងមកភ្លាម។« វិធីនេះប្រាកដជាច្បាស់ បានផលមិនខានទេ ?? » ជុងហ្គុក និយាយថាតិចៗជាមួយនឹងការញញឹមចុង មាត់ហើយក៏លូកដៃយកកូនកន្សែងនៅលើសាឡុង
ក្បែរខ្លួនមកកាន់ មុននឹងងើបឈរដើរទៅក្បែរកន្លែងបំពងម៉ាស៊ីនទឹកក្ដៅនោះ។« អួយ! ក្ដៅម្ល៉េះវើយ? » ជុងហ្គុក ស្រែកឡើងដោយ
ការឈឺចាប់ខណៈពេលដែលនាយបានយកទឹកក្ដៅ
អ៊ុនៗនោះចាក់នៅលើកូនកន្សែងរួចយកមកជូតលើកញ្ចឹង.កខ្លួនឯងថ្នមៗព្រមទាំងជូតនៅលើថ្ងាសនឹងផ្ទៃមុខផងដែរ។« ខំដាក់ទុនប៉ុណ្ណឹងហើយ បើមិនបានដេកនៅទីនេះទៀតយើងព្រមព្រូសធ្វើឆ្កែ »
« ជុងហ្គុក! » សំឡេងរបស់ ថេយ៉ុង បានពោលហៅ
ឈ្មោះនាយកម្លោះធ្វើឲ្យសាមីខ្លួនឮដូចនោះត្រូវបើក
ភ្នែកធំៗហើយប្រញាប់រត់ចូលទៅអង្គុយនៅខាងក្នុង
បន្ទប់ទទួលភ្ញៀវវិញ ចំណែកឯកូនកន្សែងនាយបាន
ទម្លាក់ចោលលាក់នៅខាងក្រោមសាឡុងដើម្បីកុំឲ្យ
អ្នកម្ខាងមានការសង្ស័យឬដឹងថាមុននេះខ្លួនបានធ្វើ
អ្វី។« បាទ » ជុងហ្គុក ញញឹមបញ្ចេញធ្មេញទន្សាយ
ខណៈពេលឃើញអ្នកម្ខាងកំពុងដើរចេញមកពីក្នុងបន្ទប់គេងរបស់គេវិញ។« ពេលណាទើបត្រឡប់ទៅវិញ? » ថេយ៉ុង បានដើរ ចេញមកឈរច្រត់ចង្កេះនៅចំពោះមុខនាយកម្លោះព្រមទាំងហាស្ដីសួរទៅកាន់នាយ។
« គឺ...ម្ចាស់តូច » នាយកម្លោះលូកដៃទៅចាប់ម្រាម ដៃស្រឡូនយកមកកាន់ហើយងើយមុខសម្លឹងមើល
ទៅកាន់រូបគេទាំងធ្វើភ្នែកម៉ក់ៗប្រៀបដូចជាកូនក្មេង
យ៉ាងចឹង។