បន្ទាប់ពីមានរឿងរួចនោះអ្នកជាចៅហ្វាយក៏បានហៅពួកគេទាំងពីរឲ្យទៅជួបដើម្បីសួរនាំរឿងដែលពួកគេ
វាយតបគ្នានៅកន្លែងធ្វើការក្រោយពេលដោះស្រាយគ្នារួចរាល់ហើយក៏បំបែកគ្នារៀងខ្លួន ព្រោះដល់ម៉ោង
ឈប់សម្រាកការងារហើយដោយសារតែថ្ងៃនេះមាន រឿងរញ៉េរញ៉ៃទើបក្នុងក្លឹបត្រូវប្រញាប់បិទលឿនជាងរាល់ដង។« ជុងហ្គុក កែមមាត់ឯងនៅហូរឈាមមិនទាន់ឈប់ទេនៀក! » ខណៈពេលកំពុងដើរចេញមកពីក្នុងក្លឹប
ដើម្បីត្រឡប់ទៅផ្ទះវិញនោះ ណាមជុន ក៏បានហាស្ដី ថាដោយសារ ឃើញកែមមាត់មិត្តខ្លួនមានឈាមហូរមករឹមៗឥតឈប់។« តើឯងយ៉ាងមិចហើយ? នេះទៅរួចឬអត់និង?
ឈឺខ្លាំងទេ ?? » កាលបើឃើញដូចនោះ យ៉ុងហ្គី និយាយសួរនាំដោយក្ដីព្រួយបារម្ភពីរូបនាយដូចគ្នា។« ត្រឹមប៉ុណ្ណឹងឈឺពិតជាអន់..ចំជាឆ្គួតបំផុតហើយ »
ជុងហ្គុក លើកដៃជូតឈាមនៅលើកែមមាត់ខ្លួនឯង
ហើយនិយាយបែបធម្មតាហាក់បីដូចមិនបានខ្វល់អ្វីច្រើន។« ថ្នាក់ត្រូវបែកមុខបែកមាត់ខ្ទេចអស់ហើយនៅសម្ដីឡូយទៀតណាអាចង្រៃឯង! » ណាមជុន សម្លក់មុខ
អ្នកជាមិត្តទាំងខឹងគេ ព្រោះពួកគេទាំងពីរខំបារម្ភតែ
មើលសម្ដីមិត្តខ្លួននិយាយគួរតែសមដាក់ថែមតើចឹង
អី។« តែពេលនេះម្ចាស់តូច បានដឹងរឿងហើយថាយើងមានរឿងជាមួយនឹងអាចង្រៃនោះ » ក្រោយឈរស្ងាត់មួយស្របក់ ជុងហ្គុក បានហាស្ដីប្រាប់ទៅកាន់
មិត្តខ្លួនបន្ត។« បែបនោះក៏ស៊ុយហើយ ឯងច្បាស់ជាត្រូវម្ចាស់តូចស្ដីឲ្យជាមិនខាន? » ពេលឮអ្នកជាមិត្តនិយាយប្រាប់
បែបនេះពួកគេទាំងពីរក៏ភ្ញាក់ផ្អើលដូចគ្នា! ព្រោះមិន
គិតថាម្ចាស់តូចនឹងបានដឹងរឿងលឿនដល់ថ្នាក់នេះ
។« ក៏ពិតមែន? តែកុំបារម្ភយើងមានវិធី »
ស្នាមញញឹមខិលខូចក៏បានផូស ឡើងនៅលើផ្ទៃមុខនាយកម្លោះបន្ទាប់ពីនឹកឃើញគំនិតដែលអាចធ្វើឲ្យរូបនាយបានរួចខ្លួន មិនត្រូវម្ចាស់តូចស្ដីឲ្យថែមទៀត
។« វីធីស្អីរបស់ឯង ?? » ខណៈពេលឮដូចនេះមិត្តភក្តិរបស់នាយទាំងពីរបានត្រឹមឈរ សម្លឹងមុខគ្នាដោយ ការងឿងឆ្ងល់មិនយល់។