ភាគ2:តារាឡើងរះថ្មី

378 12 0
                                    

បច្ចុប្បន្នមនុស្សម្នាក់ៗខំប្រឹងស្វះស្វែងរកការងារប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត អ្នកខ្លះព្រហ្មលិខិតចារមកឲលំបាក ក៏លំបាកក្រខ្សត់មិនបានរៀនខ្ពង់ខ្ពស់គ្មានជីវភាពគ្រប់គ្រាន់ត្រូវគេមើលងាយទៅ ចំណែកអ្នកណាមានបុណ្យសក័ឋានន្តរខ្ពស់ក៏ទទួលបានគ្រប់សព្វបែបយ៉ាងមកក្នុងដៃ។ដូចជាត្រកូល ហ្គេតវីរន៍នេះ សព្វថ្ងៃខំប្រឹងតែរកជំនាញមកបង្កើតអ្វីថ្មីៗ ដល់ផលិតកម្ម ហ្គេតស្តារ៍ របស់ខ្លួន។វាគ្រាន់តែជាក្រតូល តែលោកមានឈ្មោះពិតប្រាកដថា ដាបេត ហ្គេតវីរន៍។លោកដាបេត សព្វថ្ងៃជា
ម្ចាស់ផលិតកម្មល្បីល្បាញផ្នែកវិស័យសិល្បៈ នឹងមានភាពជោគជ័យលើវិស័យនេះ។

«ត្រូវតែជាកូនប្រុសរបស់ខ្ញុំ!ថេយ៉ុង ហ្គេតវីរន៍»

«តាមសម្រួលលោកដាបេត ព្រោះពួកយើងមានជម្រើសធំៗដល់ទៅពីរ»

«ម្នាក់ល្អ ស្អាតមានសមត្ថភាព ម្នាក់ទៀតសង្ហារ ល្បីល្បាញស្រាប់ មានបទពិសោធន៍»

«វាពិតពិបាកសម្រេចចិត្ត»ក្នុងបន្ទប់ការិយាល័យពេលនេះមានថ្នាក់អ្នកធំពីរនាក់អង្គុយពិភាក្សាគ្នារឿង យកតារាថ្មីចូលផលិតកម្ម ម្នាក់ជា
ម្ចាស់ផលិកម្មហើយម្នាក់ទៀតជាអ្នកឧមត្ថម្ភ។ដល់ដំណាក់កាលនេះវាមានពីរជម្រើស ប្រាកដជាពិបាករើស ព្រោះម្នាក់ៗសុទ្ធតែល្អរៀងខ្លួន
៙៙៙
«គ្មានជាបញ្ហាខ្ញុំរងចាំតែការសម្រេចចិត្តរបស់លោកដាបេតទេ»ជុងហ្គុករាងក្រាស់សង្ហារឈរនិយាយទូរសព្ទ័ភ្នែករេសម្លឹងមើលទេសភាពខាងក្រៅទាំងអារម្មណ៍សប្បាយចិត្តពេកក្រៃ។ថាហើយគេចំណាយដើមទុនឈឺចិត្តបន្តិច តែផលបានមកវិញវាមិនអន់នោះទេ

«បងរវល់សិន!»

«បានហើយអញ្ចឹង»កម្លោះសង្ហារលើកដៃម្ខាងចេញពីហោប៉ៅខោ ចុចបិទផ្ដាច់ប្រពន្ធ័ទាក់ទងពីអ្នកម្ខាងទៀត រួចក៏ក្រវែងចោលទៅលើពូកទន់ៗនៃបន្ទប់អាផាតមិនរបស់នាយ

«អ៊ីយ៉ា...សាច់ទន់ៗ!ថ្ពាល់ប៉ោងៗ សក់រលាស់ពណ៍ទង់ដែន បបូរមាត់ផ្កាឈូកស្រាលតូចច្រមិច ចង្កេះមួយក្ដាប់ដងខ្លួនស្រឡូន ក្លិនក្រអូប្រហើរ...ចរិកមាំៗ ប្រភេទរបស់យើងតែម្ដង»ភ្នែកសម្លឹងមើលទៅទេសភាព ប៉ុន្តែចិត្តនឹកគិតដល់ជម្រើសតារាថ្មីដែលជាគូប្រជែងនឹងខ្លួន។នាយលើកដៃវាយដងបង្កាន់ដាក់ពាំងនោះលាន់បន្តិច ក្ដាប់មាត់ពេញចិត្តនឹងអ្វីដែលខ្លួនស្រមើស្រមៃជាខ្លាំង

ស្នេហាក្នុងវិស័យសិល្បៈWhere stories live. Discover now