ភាគ7:Scene ឡេក្លៀក

199 12 6
                                    

មកដល់កន្លែងការងារថេយ៉ុងត្រូវអង្គុយរងចាំដៃគូបន្តិចព្រោះជុងហ្គុកគេមិនទាន់បានបន្ថែមmake upនៅឡើយ ការពិតអត់ make upក៏ស្អាតដែរ ប៉ុន្តែថែមបន្តិចឲវាមានពន្លឺ

«ម៉ារ៉ាឌីមកជិតបងបន្តិច»ឃើញក្មេងស្រីអង្គុយបើកភ្នែកសម្លឹងមើលជុំវិញខ្លួនម៉ក់ៗថេយ៉ុងក៏ហៅគេមកជិតព្រោះគិតថាបើមកសាកការងារ ឬក៏មកឲស្គាល់ចំណាំកន្លែងមើលពីដំណើរការខ្លះៗនៃការថតអី យើងជាអ្នកដែលចេះគួរតែបង្រៀននិយាយប្រាប់គេខ្លះ

«នឹកឃើញអីទើបតាមប៉ាបង?»

«ខ្ញុំចង់រៀនធ្វើមនុស្សធំខ្លះ ណាមួយខ្ញុំរៀនចប់សកលហើយនឹង»ដោយសារតែជំនាញនាងរៀនជាជំនាញដែលមានឆ្នាំសិក្សាតិចដូច្នេះក៏ចប់មុនថេយ៉ុង រាល់ថ្ងៃនេះនាងរស់នៅពឹងលើញើសឈាមឪពុកម្ដាយចិញ្ចឹមមិនទាន់មានការងារអ្វីនៅឡើយ ជួនជាបានលោកហ្គេតទៅនិយាយជាមួយផងទើបសម្រេចចិត្តបែបនេះ។រាងតូចងក់ក្បាលតិចៗក៏សប្បាយចិត្តពេលប្អូនចេះចង់ធ្វើការបែបនេះ គេជាបងជួយអ្វីមិនបានច្រើនទេ មានតែជួយជ្រោមជ្រែងបង្រៀននឹងឯង

«ធ្វើការនេះហត់ណាស់បងមិនចង់ឲអូនចូលសោះ»

«ខ្ញុំស៊ូរួច...បងចេះតែបែបនេះទើបខ្ញុំមិនព្រមធំសោះ»

«ហ្ហាស៎ហ្ហា...មកពីបងធ្លាប់តែឃើញម៉ារ៉ាឌីនេះសប្បាយដើរលេងមានជីវិតសេរីភាព ប៉ុន្តែមកធ្វើការងារនេះវាមិនមានសេរីភាពទេ ហត់ហើយក៏ពិបាកណាស់ បងប្រលូកមុនបងដឹងទើបចេះតែប្រាប់ បើអូនចង់ហើយក៏សាកទៅបងមិនថាអីទេ ត្រូវចាំថាមានបងនៅពីក្រោយណា..»ថេយ៉ុងសើចស្រស់លើកដៃអង្អែលក្បាលប្អូនសម្លឹងមើលនាងទាំងក្ដីស្រឡាញ់ គេរាយរ៉ាប់ប្រាប់ឲជាក់ពីការងារនេះ តែមើលទៅក្មេងដែលបានស្ដាប់នោះបែរជាគ្មានបំណងថាដកថយសោះ

«ចា៎....ម៉ារ៉ាឌីដឹងហើយបងថេយ៍..»

ក្រាក..!
«បងជុង!»នាងតូចស្ទុះវឹងចេញពីការអោបរបស់ថេយ៉ុងទៅរកជុងហ្គុកដែលទើបនឹងចេញមកពីបន្ទប់make up។នាយក្រាស់រហ័សបង្ហាញស្នាមញញឹមដាក់បណ្ដូលចិត្តតែមួយគ្រាប់រួចទើបអោនទៅស្រង់ក្លិនលើថ្ពាល់នាងបន្តិច

ស្នេហាក្នុងវិស័យសិល្បៈWhere stories live. Discover now