ភាគ26:អូនជួយបងផង

133 8 0
                                    

ថេយ៉ុង!!
    ជុងហ្គុកមកពីជាន់ខាងលើ សម្លឹងមើលថេយ៉ុងដែលកំពុងតែឈររៀបចំខ្លួននៅក្នុងស្ទូឌីយូខាងក្រោម។គេសើចចេញធ្មេញ រត់មកដូចកូនក្មេង ឲថេយ៉ុងឥតនឹងសង្រ្គឺតធ្មេញមិនបាន ព្រោះខ្លាចធ្លាក់បាក់ ក ស្លាប់
«ថ្ងៃនេះសង្សារអូនអារម្មណ៍ល្អម្ល៉េះ?»
«ហីយ៉ា...អូនជួយបងផង បងពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់!ល្ងាចនេះអូនទៅជួបលាងនៅផ្ទះបងទេ?»ជុងហ្គុកបង្ហាញកាយវិការផង និយាយផង។ឆ្លេឆ្លាបែបនេះ មិនឲថេយ៉ុងមិនសើចមិនកើតសោះ។នាយតូចសើចកាច់ ក ឲកក្អឹក អស់សំណើចណាស់នៅដំណឹងមួយនេះ។ការពិតគេក៏បានដឹងផងដែរ ថាមានសមាជិកថ្មីនៃត្រកូល ឌីណាមល ទើបបានជាដឹងមូលហេតុថាហេតុអ្វីនាយសប្បាយចិត្តម្ល៉េះ។យ៉ុនហ្គីក៏បានអញ្ជើញជីមីនទៅជាមួយគ្នាផងដែរពេលដែលកំពុងមានការងាររវល់នោះ។ចៃដន្យថ្ងៃនេះគ្មាននរណារវល់ខ្លាំងផង ទើបចែកពេលបាន
«ប្រាកដជាទៅហើយ...ជូនអូនទៅផ្ទះផ្លាស់ប្ដូរសម្លៀកបំពាក់សិនណា»
«បានៗ តោះពួកយើងចេញទៅ!បងពិតជា...អ្ហឺយយ...ចង់អោបម៉ាក់ខ្លាំងណាស់!!»
«នែក៎!មានប្អូនបងសប្បាយដូចមនុស្សឆ្កួតប៉ុណ្ណឹងហើយ»
«ទម្រាំជាកូនពួកយើងទៀត បងប្រហែលជាឆ្កួតសតិមិនខាន!»
«ស្រមៃបានវែងណាស់!!»ថេយ៉ុងកាន់តែសើចទៀត។មើលក៏ដឹងថានាយស្រឡាញ់ក្មេងខ្លាំងប៉ណ្ណាដែរ នេះនៅមិនទាន់ដឹង បានឃើញមុខគេផង បើសិនជាបានឃើញជាក់ស្ដែងទៀតសង្ស័យតែនាយសសៃប្រាសាទមិនខានទេ។
   និយាយចុះនិយាយឡើង ក៏មកដល់មុខរបងភូមិគ្រឹះ ជុងហ្គុកត្រូវតែចុះទៅជាមួយ មិនអាចហាមបាន។នាយតូច នាយក្រាស់ដើរចូលដំណាលគ្នាមនុស្សដែលថេយ៉ុងបានឃើញដំបូងគេគឺជាអ្នកស្រីរីដា។ថេយ៉ុងរត់ទៅអោបគាត់មួយទំហឹង នៅពេលដែលឃើញរូបរាងគាត់ដើរចេញមកពីផ្ទះបាយនោះ។នឹកណាស់ សូម្បីតែថ្ងៃនេះដឹងថាគាត់មកក៏មិនបានជួបផងព្រោះរវល់ពេក ទៅលេងក៏មិនកើត ពេលបានគាត់មកហើយក៏ទៅជួបមិនកើត។ចិត្តជាកូនស្រឡាញ់ម្ដាយឪពុកមួយរូបដែរ ពិតជាគេងនឹក គេងគិតរាល់ថ្ងៃពុំខាន
«ហីយ៉ា...កម្លាំងខ្លាំងម្ល៉េះកូននេះ!»អ្នកស្រីអង្អែលក្បាលកូនតិចៗ ទាំងស្នាមញញឹម។កម្លាំងដៃដែលអោបគាត់នេះអាចឲស្មានបានថាគេពិតជានឹកគាត់ខ្លាំងណាស់។អ្នកស្រីក៏នឹកកូនដូចគ្នាគ្រាន់តែមិនអាចជួបបានតាមតែចិត្ត ទើបមានអារម្មណ៍ថាទើសទាល់ ពិបាក រហូតដល់គិតច្រើន ធ្វើសម្រស់របស់គាត់ធ្លាក់ចុះ មានស្នាមជ្រាវជ្រួញតិចតួច តែមិនជាបញ្ហាទេ នៅក្មេងស្អាតដដែល
«កូននឹកម៉ាក់ណាស់!»
«នឹកកូនដូចគ្នាណា សឺត!»គាត់ចាប់គេអោបថើប. ទាល់តែអស់ចិត្តនឹកតិចតួច ទើបងាកសម្លឹងឃើញជុងហ្គុកឈរមើលមកពួកគេ។បែបនេះហើយ នាយសង្ហារក៏អោបក្បាលគោរពទៅគាត់ជាលក្ខណៈគួរសមមួយ មុននឹងញញឹមថើរៗ ធ្វើឬកមិនសម មិនដែលបានមកជួបគ្រួសាររបស់សង្សារទេ រឹតតែពិបាកពេលដែលបានជួបម៉ាក់របស់គេ ធ្លាប់តែមានថេយ៉ុងប្រាប់ ប៉ុន្តែមិនដែលបានជួបសូម្បីតែម្ដង
«ជាសង្សារកូនណាម៉ាក់»
«អូ...ជុងហ្គុកឬ?មកចូលអង្គុយ ចេះមកឲគេឈរទៅកើតកូននេះ!»គាត់មិនបានជំទាស់នឹងភ្ញាក់ផ្អើលប៉ុន្មានទេ។រីដា បាននាំកូនៗទាំងពីរមកអង្គុយនៅសាឡុងក្បែរនេះ
«ហេតុអ្វីមិនប្រាប់ម៉ាក់ផង ឲម៉ាក់បានរៀបចំជាងនេះ»
«មិនជាណាស់ណាអីទេម៉ាក់!ល្ងាចនេះកូនត្រូវទៅជួបលាងនៅផ្ទះគាត់ ទើបបានជាពឹងឲជូនមកដូរខោអាវសិន ចៃដន្យបានជួបម៉ាក់ កូនស្មានតែម៉ាក់ទៅបាត់ហើយតើ»
«អញ្ចឹងទេហ្ហេស៎!មិនអីទេម៉ាក់នៅមួយសប្ដាហ៍ទៀតទើបទៅវិញ ហើយនេះល្បាក់ល្ងាចហើយកូនមិនឆាប់ទៅរៀបចំខ្លួនទៅ ក្រែងទៅណាណីជាមួយសង្សារអ្ហេស៎?»អ្នកស្រីគាត់មាត់ឆៅត្រូវនិយាយអីក៏និយាយចេញមកត្រង់ៗមិនលាក់លៀម ដូច្នេះហើយវាធ្វើឲថេយ៉ុងអៀនបន្តិចដែរ បានម្ដាយមើលទៅដូចជាពេញចិត្តនាយម្នាក់នេះណាស់ហើយ
«នៅជាមួយម៉ាក់អូនសិនទៅ...អូនទៅរៀបចំខ្លួនតែមួយភ្លេតទេ!»រាងតូចងាករំលងម្ដាយទៅប្រាប់ជុងហ្គុកឲគេធ្វើមុខមុីងម៉ាំងកំពុងតែភ្ញាក់ៗជាមួយគាត់ផង នេះឲនិយាយជាមួយគាត់ទៀត សុភាពបុរសដូចជាជុងហ្គុកធ្វើមិនបានទេ
«បងឡើងទៅដែរមិនបានទេហ៎...»
«នៅនឹងហើយ ទៅធ្វើអីអូនទៅផ្លាស់អាវសោះ!»ថាហើយក៏ដើរឡើងទៅបាត់ រីដាងាកញញឹមដាក់ជុងហ្គុក ហើយគាត់ក៏បានសួរនាំរឿងខ្លះៗ
«ថេយ៉ុងមើលទៅគេស្រឡាញ់ក្មួយណាស់ និយាយប្រាប់មីងរាល់តែលើក ដល់ពេលមកបានជួបផ្ទាល់បែបនេះទើបលែងឆ្ងល់ថាហេតុអីគេស្រឡាញ់ក្មួយយ៉ាងនេះ»
«មិន...មិនថ្នាក់នេះពេកទេអ្នកមីង...»គេរឹងខ្លួនស្លាប់ឥឡូវហើយនេះអនាគតម៉ាក់ក្មេកកំពុងតែសរសើរគេមិនដាច់ពីមាត់អញ្ចឹង នរណាក៏ចេះអៀនប្រៀនដែរ។អ្នកស្រីរីដានេះ ទាំងស្អាត ទាំងក្មេង សម្ដីក៏ផ្អែមហើយពួកគេ មិនខុសពីគ្នាទេ ថេយ៉ុងតែងតែនិយាយពីម៉ាក់គេប្រាប់ជុងហ្គុករហូតដូចគ្នា
«អ្នកមីងអីទៀត អឺ...គិតថាពួកយើងគួរតែទម្លាប់ហៅគ្នាឲស្និទស្នាលបន្តិចបានទេ?»អ្មកស្រីយកដៃអង្អែលចង្ការតិចៗ ហើយក៏អោនទៅខ្សឹបនាយនៅចុងប្រយោគ ជាបំណងរបស់គាត់។ជិតក្លាយជាម្ដាយក្មេកកូនប្រសារនឹងគ្នា ហើយចេះមកហៅគ្នាមីង ក្មួយទៅកើត ម៉ាក់ កូន..ទើបវាសម។ជុងហ្គុកបានលឺហើយក៏ញញឹមខ្ចឹប អង្អែលភ្លៅខ្លួនឯងបន្តិច ក៏ងក់ក្បាលតិចៗសម្រាបតាម
«មើលថែរកូនម៉ាក់ផងណា...គេនៅក្មេង ចិត្តសឿងណាស់ ប្រយត្ន័តែធ្វើឲគេខឹងរត់ចេញពីផ្ទះគ្មានគិតអីទេ!ម៉ាក់នៅឆ្ងាយមិនជាបានជ្រោមជ្រែងមើលថែរដិតដល់ប៉ុន្មាននៅជាមួយឪពុកគេនោះមិនដឹងយ៉ាងមិចផង»
«ថេយ៍គេនៅជាមួយខ្ញុំទេ ម-ម៉ាក់!»
«អ៎...បែបនេះគឺវាកាន់តែល្អហើយ!!»ម៉ែដោះក្នុងផ្ទះស្ទើរតែរឹតទ្រូង នេះមានម្ដាយឯណាល្អប៉ុនអ្នកស្រីធំរបស់គាត់ទៀតទៅ។មើលចុះស្របតានកូនគ្រប់យ៉ាង ជុងហ្គុកនេះក៏អញ្ចឹងទៀត បាននិយាយគ្នាបន្តិច ប្រាប់គាត់អស់គ្មានលាក់មួយចុងក្រចកយកតែម្ដង
«បាទ...»បន្តនិយាយគ្នា ពីនេះពីនោះគឺថាចូលគ្នាសម្បើមណាស់។ឃើញតែរីដា សុភាពស្លូតៗជាមួយប្ដីអីចឹងទេ ប៉ុន្តែពេលនៅជាមួយកូនប្រសារបបួលគេនិយាយបែកពពុះរមាត់ចោល

ស្នេហាក្នុងវិស័យសិល្បៈWhere stories live. Discover now