«ដល់ម៉ោងថតហើយបងរៀបចំឆាប់ឡើង»ថេយ៉ុងរុញទ្រូងក្រាស់ចេញដើម្បីឲគេរៀបចំប្រញាប់ថតបន្ត ប្រញាប់បញ្ចប់ការងារព្រោះថ្ងៃនេះថេយ៉ុងក៏មានម៉ោងរៀនដូចគ្នា កាលវិភាគពេលថ្ងៃគេទំនេរក៏ឆ្លៀតទៅរៀន ហត់យ៉ាងមិចក៏មិនចោលការសិក្សាដែរ
«ជក់ចិត្តជាមួយបបូរមាត់អូនsuperstar រកងើបមិនរួចសោះ»
«បើបងមិនទៅថតទេប្រយត្ន័ខ្ញុំប្រាប់លោកប៉ាឲយកតួជំនួសណា..»
«តួជំនួស??»
«ត្រូវហើយឆាប់ឡើង»គ្រាន់តែលឺបែបនេះហើយនាយសង្ហារមិនចាំយូរ រហ័សទាញអូនsuperstarទម្លាក់ទៅម្ខាង នឹងរៀបចំសម្រាប់ថតវគ្គបន្តនេះ។ឲតួជំនួសមកថតម្ដេចនឹងកើតទៅ វគ្គនេះច្បាស់ជាមិនធម្មតាទេមើលទៅ ហើយបើគេលូកលាន់...ទេ!មិនហ៊ានស្រមៃ
ចេញមកដល់ខាងក្រៅបន្ទប់ជុងហ្គុកនឹងថេយ៉ុងបានក្លាយជាចំណាប់អារម្មណ៍ក្រុមការងារ។ម៉ារ៉ាឌីត្រូវចូលថតបំដូងគេបើកក្បាលបន្តិចទាមទារចំណាប់អារម្មណ៍ពីមហាជនដូចកាលដែលថេយ៉ុងនឹងជុងហ្គុកចេញដំបូងដែរ ដូច្នេះទើបអ្នកទាំងពីរត្រូវអង្គុយចាំសិន ដោយកែវភ្នែករបស់ថេយ៉ុងបានផ្ដោតចំពោះតែប្អូនដែលកំពុងថតម្នាក់គត់។នាងមើលទៅមានជំនាញណាស់
«ឡូយមេនទេនម៉ារ៉ាឌី!»រាងតូចទះដៃអបអរប្អូនពេលដែលនាងដើរចេញមកពីស្ទូឌីយូថត ស្នាមញញឹមបងប្អូនទាំងពីរបានខាបប្រលឹងប្រុសព្រានដែលនៅក្បែរនេះមិនស្ទើរទេ
«ធម្មតាៗសោះហ្នឹងបង!»
«បានហើយៗសម្រាកចុះបងចូលថតបង្ហើយន្អាលនឹងទៅសាលា»ថេយ៉ុងរុញប្អូនទៅម្ខាងហើយងាកមកចាប់អារម្មណ៍អំពីវគ្គបន្ត នៅមានតួប្រុសប្លែកមុខម្នាក់ទៀត??
«លី ដេយ៉ាង!»ឈ្មោះរបស់បុរសសង្ហារចំណូលថ្មីម្នាក់នេះបានលិចឡើងនៅពីលើរូបថតដែលគេបានថតនឹងeditហើយ ជាក់ស្ដែងថេយ៉ុងមិនបានដឹងនៅរឿងមួយនេះសោះ លោកប៉ាមិនបានប្រាប់តែម្ដង
«ថេយ៍...»
«ថី?»ផាំង!កណ្ដាលមុខ
«អត់មានអីទេ...»ឃើញគេដូចមិនពេញចិត្ត ជុងហ្គុកទម្លាក់ទឹកមុខចុះ ឆ្លើយថាមិនអីទាំងកំពុងអន់ចិត្ត បានប្រុសថ្មីភ្លេចអាមួយនេះហ្ហេស៎?ចាប់ថើបនៅនឹងឡូវហើយ
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Actionជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ