+សកលវិទ្យាល័យ
តឹក តឹក តឹក...!
សន្ធឹកសំឡេងស្បែកជើងកកិតនឹងបាតសុីម៉ង្ឋលាន់លឺឥតស្បើយនៅក្នុងទីលានសកលវិទ្យាល័យនេះ ពីថ្មើរជើងធម្មតា ទៅជាបន្ថែមល្បឿនរត់យ៉ាងលឿនតម្រង់ទៅរកអគារនឹងថ្នាក់ផ្នែកផ្សេងៗដែលពួកគេរៀនរាងខ្លួន។ពាក្យថា«ការសិក្សា»គ្មានថ្ងៃបញ្ចប់នោះទេ មួយជីវិតយើងនេះត្រូវតែរៀនរហូតដល់លាចាកទៅ។រៀននៅបឋមវ័យដើម្បីបណ្ដុះបណ្ដាលខ្លួនមក អនុវិទ្យាល័យ បន្ទាប់មកក៏ឡើងមកបន្តបន្ទាប់ដូចជាកាំជណ្ដើរ មកដល់សកលវិទ្យាល័យនេះដើម្បីបន្តការសិក្សាទៀត រៀនដើម្បីទទួលបានចំណេះ យល់ដឹងពីពិភពលោក អង្គសកលទាំងមូលនេះ។ជាក់ស្ដែងការសិក្សាទាំងអស់គឺស្ថិតលើយើងអ្នកកំណត់ មិនមែនមានគេមកកំណត់ឲដូចរឿងព្រេងនិទានទេ
«ថេយ៉ុង!»
«បាទលោកសាស្រ្តចារ្យ!»កម្លោះតូចរូបរាងសមសួន ទឹកមុខស្លូតបូតមិនសូវចេះមាត់ ក រកអ្នកណា ងើបឈរឡើងតទល់ជាមួយនឹងគ្រូបង្វឹកបង្រៀនរបស់ខ្លួនយ៉ាងមុឺងមាត់
«លំហាត់នេះលោកគ្រូដាក់ឲធ្វើជាក្រុម កូនចាត់ចែងផង!»លោកសាស្រ្តាចារ្យលើកហ្វឺតពណ៍ដែលប្រើលើក្ដាខៀន ចង្អុលប្រាប់ពីលំហាត់សរសេរខ្វាត់ខ្វែងពេញក្ដារខៀននោះ ទើបថេយ៉ុងសម្លឹងមើលបន្តិច មុននឹងងក់ក្បាល អោនគោរពគាត់អង្គុយចុះវិញ
ក្នុងថ្នាក់មានសភាពស្ងប់ស្ងាត់ ថេយ៉ុងលើកដៃរុញដងវែនតាគាំពារជំនួយចក្ខុ ហើយសម្លឹងមើលទៅសិស្សស្រីប្រុសទាំងអស់ម្ដងមួយៗ មុននឹងកត់ចូលក្រដាសសៀវភៅដែលគូសបែកជាក្រុមនោះ
ដៃស្រឡូន សស្អាតទម្លាក់ប៊ិចចុះ ទាញវែនតាចេញពីភ្នែកហើយក៏ងើបឡើង ដើរទៅរៀបចំក្រុមឲធ្វើលំហាត់ ដែលសិស្សសកលគ្រប់គ្នា និយមហៅថា«assignment»នោះពេលសម្រាកបានមកដល់...
«ដោយសារតែបងរវល់ មិនមែនចង់គេចវេសឯណា ការងារច្រើនហើយនៅរៀនក៏មាន assignments ទៀត គិតថាបងរត់រួចឬ??»សំឡេងង៉ុលៗនៅប្រឹងនិយាយប្រកែកពេលដែលប្អូនជីដូនមួយចោទខ្លួនថាគេចវេសពីការងារ ពេលនេះទោះបាយពេញមាត់ក៏នៅតែបកស្រាយប្រកែកសិនដែរ
«ខ្ញុំក៏មានមិនតិចដែរ ពិតជាហត់ណាស់លោកអឺយយយ...!!»ជីមីន ដាសេន ប្អូនជីដូនមួយថេយ៉ុង ហ្គេតវីរន៍បង្ហើបសំឡេងរាងលឺបន្តិច ធុញធប់ តប់ប្រមល់នឹងរឿងរៀនផង ការងារផង ស្មុគស្មាញស្ទើរស្លាប់ហើយបងគេបែរជាមិនយល់សោះ
«ទ្រាំបន្តិចទៅ»
«មិនអាណិតប្អូនបន្តិចសោះ...»
«អាណិតក៏អាណិតហើយ តែឲបងធ្វើយ៉ាងមិច??»បងឯណាមិនស្រឡាញ់ប្អូននោះ ស្រឡាញ់ស្ទើរស្លាប់ហើយ អាណិតក៏អាណិតដែរ តែឲធ្វើយ៉ាងមិចព្រោះពេលនេះគ្មានមធ្យោបាយអ្វីផ្សេងទេ មានតែជួយគ្នាទៅវិញទៅមកនេះឯង
«រកសង្សារមួយទៅ!»ជីមីនខ្ចឹបមាត់លឹបភ្នែកដាក់ថេយ៉ុង ឲគេឃើញហើយខ្នាញ់ទម្លាក់មុខចុះប្រកែកភ្លាមៗ
«ជួយមិនបានទេ!»នៅសិក្សា ទៅខ្វាយខ្វល់ធ្វើអីរឿងសង្សារ ស្នេហានោះ គេមិនចូលចិត្តហើយក៏មិនចង់មានស្រាប់ហើយ គឺនៅរងចាំមនុស្សម្នាក់ដែលសមប្រកប យកធ្វើជាស្នេហាដំបូងតែម្ដង
«ចាស់ហើយមិនគិតរកនឹងគេនឹងឯងទេ ប្រយត្ន័នៅព្រៅមួយជិវិតទៅ»
«ចុះឯងនោះ??»
«មានលោកពូយ៉ុនហ្គីហើយ!»រាងតូចពឹងទ្រូងឡើង និយាយប្រកែកគ្នាជាមួយបងប្រុសនៅម៉ោងបាយទឹកយ៉ាងឥតសីលធម៍ គិតសព្វៗទៅពួកគេពិតជាទំនេរខ្លាំងមេនទេន មកអង្គុយនិយាយគ្នាពីរឿងស្នេហាក្នុងពេលនេះ
«ឆឹស...»ថេយ៉ុងបែរមុខចេញជ្រក់ជ្រេញនឹងសម្ដីប្អូន ហេតុតែគេមានគូគេបង្អួតមិនគិតពីយើងអ្នកអត់មានមកពីណា។ប្អូនគេក្មេងគេមានគូស្នេហ៍របស់គេបាត់ហើយ ចុះយើងចាស់ហើយនៅមិនទាន់គិតគូទៀត បើគិតបានគិតហើយ មកពីរកចន្លោះសម្រាប់គិតមិនបានទៀតហ្នឹងណា
៙៙៙
ទីងៗ...!
សំឡេងកណ្ដឹងជាប់ទ្វារដែលដាក់ក្នុងម៉ាតមុខសាលាមួយកន្លែងបន្លឺឡើង។ថេយ៉ុងក្នុងរូបរាងជាសិស្សសាលាដើរចូលទៅរករបស់ដែលខ្លួនត្រូវការតាមធម្មតាដែលគេតែងតែចូលជាប្រចាំ មិនបានចាប់អារម្មណ៍ចំពោះនរណាម្នាក់នៅក្នុងនេះ ក្រៅពីរបស់ដែលខ្លួនចូលចិត្តកំពុងបង្ហាញនៅនឹងមុខ មិនអាចឲថេយ៉ុងឃាត់ខ្លួនឯងបាន ចាប់យករបស់មួយនោះយកទៅគិតលុយរួចក៏ចេញទៅវិញ
«បងស្គាល់គេឬ??»កម្លោះសង្ហារ កេះសួរបងប្រុសដែលពឹងពាក់ខ្លួនឲជូនមកជួបសង្សារនៅសាលានេះ ពេលដែលឃើញថាកម្លោះតូចញញឹមដាក់គាត់អម្បាញ់មិញ
«បងជីដូនមួយ សង្សារបង»
«អ៎...បងប្អូនគេស្អាតៗដូចគ្នាណ៎...»ជុងហ្គុកងក់ក្បាលពេលលឺសម្ដីបងប្រុសហើយ គេស្គាល់ជីមីនប្អូនរបស់កម្លោះតូចអម្បាញ់មិញ ព្រោះធ្លាប់ជួប តែចំពោះគេវិញមិនដែលសោះ ទើបតែម្ដងនេះទេ តែថា...គេម្នាក់នោះស្អាតហើយមានសម្រស់ចែងចាំងណាស់
«ហ្ហាស៎ៗហ្ហា..ដំបូងបងញ៉ែថេយ៉ុងដែរតើ តែឯងដឹងទេគេពិបាកញ៉ែណាស់ ណាមួយបងមិនជំនាញផងទាក់ចិត្តគេមិនបានទេ បែរជាទៅជាប់ជាមួយក្មេងដែលហៅបងថាពូពេញៗមាត់ទៅវិញ» នឹកឃើញគ្រាដែលចាប់អារម្មណ៍លើថេយ៉ុងហើយចង់តែសើចទេ កាលនោះដាក់ទុនមិនតិចដែរ នៅតែមិនបានគេ ត្រូវចំមនុស្សដែលស្មឿគៗមិនសូវចេះនិយាយអីផ្អែមល្ហែមផង ក៏របូតចេញពីដៃនឹងហើយ ស្រាប់តែពេលដាក់សំណាញ់ម្ដងទៀតទៅជាប់កូនត្រីដែលញិកញក់ តាមគេស្អិត ញឹមៗស្លូតៗ ហៅគេពូៗពេញមាត់នោះវិញ
«មកពីគ្មាននិស្ស័យនឹងគ្នាបែបនឹងហើយ»ស្នេហានេះមួយ បើគ្មាននិស្ស័យអាចនឹងពិបាកតាមនៅជាមួយគ្នា រួមរស់ផ្លូវជាមួយគ្នា បន្តិចប៉ុន្តែបើមាននិស្ស័យ មិនបាច់ញ៉ែក៏បានគ្នាដែរ និយាយរួមគឺស្រួលតែម្ដង
«ចាប់អារម្មណ៍គេមេនទេ??»
«ក៏...តិចតួច...»ជុងហ្គុកទាញយកកែវទឹកក្រូចមកផឹក បន្លប់ភាពអៀនប្រៀនពេលបងប្រុសសួរនាំចំៗបែបនេះ តែពាក្យពិតចេញពីបេះដូងអ្នកនិយាយថាក៏ចាប់អារម្មណ៍គេតិចតួចដែរ
«ចាំបងជួយ»
«មិនបាច់ទេៗ..»ប្រកែកព្រោះមិនទាន់ច្បាស់ចិត្ត ចាំច្បាស់លាស់ជាងនេះចាំតាមញ៉ែ តាមក្បែរ តាមយកធ្វើជាគូ
«ល្មមហើយសាមសិបជាងហើយ..»ស្លាប់ហើយបើប្អូនមានអាយុប៉ុណ្ណឹងចុះទម្រាំបង
«ចាំសាមសិបប្រាំដូចបងចាំយកក៏បាន ខិខិ..!»គិតទៅល្មមអាយុប៉ុណ្ណឹងដែរ ល្មមតាមញ៉ែ មើលចិត្តគ្នា ហើយនឹងយកគ្នាបាន ក្បែរៗ សាមសិបប្រាំឆ្នាំនេះឯង បងប្អូនគេចាស់ៗគួរសមហើយ តែម្នាក់ៗ សង្ហារមាំមួនដដែល ហើយស្រឡាញ់រកតែក្មេងៗដូចគ្នាទៀត
«ចាស់ទៅមានគូមិនស្រួលទេទៅណាមកណាគេថាតែឪបណ្ដើរកូនទេ»
«បានហើយៗទៅធ្វើការ!»
«បងមិនទាន់បានជួបមីននីទេ»
«គេចូលរៀនហើយ ចាំពេលចេញទៅ»
«កុំគេចវេសថ្ងៃនឹងបងខំសុំច្បាប់លោកប៉ាដើម្បីអូសក្បាលឯងជូនបងមកជួបគេ ទៅធ្វើការម្ដេចកើត??»ការពិតបបួលបងប្រុសទៅធ្វើការ ព្រោះតែចត់គេចមិនចង់និយាយរឿងនេះទេ តែភ្លេចទៅ ថានិយាយគ្នាពីយប់រួចហើយ ថាជូនគាត់មកជួបគូស្នេហ៍។ជុងហ្គុក ដាក់ខ្លួនអង្គុយចុះវិញធ្វើអ្វីមិនត្រូវនៅពេលដែលបែបនេះ មនុស្សមិនធ្លាប់មានស្នេហាសោះ រស់នៅក្នុងជីវិតសោះកក្រោះគ្មានភាពផ្អែមល្ហែម ចម្រាញ់ចេញពីស្នេហាសូម្បីបន្តិច ឥឡូវក៏ចេះមានអារម្មណ៍នេះតិចៗហើយ ដូចជាយ៉ាងមិចៗទេក្នុងខ្លួន
«មនុស្សមានស្នេហាលើកដំបូងឬកពារបែបនេះឬ?»យ៉ុនហ្គីចង់តែសើចឲធ្លាយពោះទេពេលនេះ ឃើញអាការៈប្អូនគេហើយកាន់តែចង់បង្អាប់ឲអៀនឆ្កួតមនុស្សទេនេះ
«បានហើយ សង្សារបងមកហើយនួក៎!»កំពុងស្រវាចាប់អីមិនត្រូវ ក្រឡេកទៅឃើញអនាគតបងថ្លៃល្មម។យ៉ុនហ្គីរហ័សងាកទៅមើលក៏ឃើញថាជាជីមីនពិតមេន ទើបដើរចេញទៅក្រៅរត់ទៅរកគេ
«ស្អាតដល់ហើយ...»អំឡុងពេលនោះថេយ៉ុងក៏រត់ចេញមកជាមួយគ្នាដែរ នៅឈរនិយាយញញឹមសំណេះសំណាលគ្នាជាមួយយ៉ុនហ្គី ទាំងបីនាក់នាំគ្នាដើរមកម៉ាតនេះម្ដងទៀតបណ្ដើរៗ
«នឹកពូខ្លាំងណាស់...»មាត់ពោលនឹកពីដើមមកដល់ឥឡូវហើយក៏នៅតែនិយាយដែរ បែកគ្នាជិតមួយសប្ដាហ៍ព្រោះមានភារកិច្ចរវល់រាងខ្លួន ជីមីនរវល់រឿងរៀន រឿងជួយការងារបងប្រុសផ្សេងទៅ យ៉ុនហ្គីរវល់ការងារហិរញ្ញវត្ថុនាយផ្សេងទៅ នេះបើកុំតែឆ្លៀតទេ ខំអីមិនបានជួបគ្នាសោះតែម្ដងហើយ
«បងដឹងហើយ...ចុះអូនមានបានញាំអីឬនៅ??»
«នៅទេ!»
«ម៉ោះ...បងដើរមើលអម្បាញ់មិញណា ឃើញរបស់អូនចូលចិត្តច្រើនណាស់ ឥឡូវអូនរើសមើលទៅ ថាចង់ញាំមួយណា..»យ៉ុនហ្គីកៀកស្មាជីមីនដើរចេញទៅម្ខាងបាត់ ទុកឲថេយ៉ុងដែរនៅឈរឡីឡើមិនដឹងអីនេះសម្លឹងមើលមុខជុងហ្គុកភ្លឹះៗ ហើយបើប្អូនគេទៅបាត់ហើយចង់ទុកឲគេនៅជាមួយនាយម្នាក់នេះឬ?
«អង្គុយសិនមក»ជុងហ្គុកទាញកៅអីម្ខាងដែលនៅក្បែរគេខិតបន្តិចដើម្បីឲថេយ៉ុងអង្គុយ ទាំងពីរនាក់បានសម្លឹងមុខគ្នាមួយសន្ទុះមុននឹងថេយ៉ុងចូលទៅអង្គុយ។សារភាពតាមត្រង់ចំពោះជុងហ្គុកគេមើលទៅល្អ តែថេយ៉ុងបែរជាពុំសូវចូលចិត្តទៅវិញ
«រៀនឆ្នាំទីប៉ុន្មានហើយ?»
«ទីបីហើយ»គេសួរក៏ចេះតែឆ្លើយទៅធ្វើមិចបើពីរនាក់នោះគេទុកយើងចោលឲនៅជាមួយដែលមិនសូវចូលចិត្តហើយ
«ឈ្មោះថេយ៉ុងមែនទេ?»
«ថេយ៉ុង ហ្គេតវីរន៍!»
«អូ៎...កូនប្រុសលោកដាបេតសោះ»ជុងហ្គុកភ្ញាក់ផ្អើលបន្តិចនៅពេលដែលថេយ៉ុងនិយាយរៀបរាប់ពីគោត្តនាមពេញរបស់ខ្លួន។គេអាចស្គាល់បានយ៉ាងលឿនព្រោះតែលោកដាបេត ហ្គេតវីរន៍ជាតារាល្បីម្នាក់ដែរ ដែលគ្រប់គ្នាស្គាល់ថាជា ម្ចាស់ផលិតកម្ម ហ្គេតស្តារ៍នោះ។ប្រមុខជំនួញវិស័យសិល្បៈនេះ មានលោកដាបេតជាមេនាំផ្លូវហើយ ព្រោះផលិតកម្មរបស់គាត់ធំធេងណាស់ ប៉ុន្តែថាកូនគាត់បែរជាមិនសូវជាចំណាប់អារម្មណ៍របស់អ្នកគ្រប់គ្នាទៅវិញ ប្រៀបដូចជារាស្រ្តសាមញ្ញធម្មតាអញ្ចឹង
«...»ថេយ៉ុងបានស្ងាត់មិនតបគេដឹងថាគ្រប់គ្នាស្គាល់គេប៉ុន្តែក៏មិនចាប់អារម្មណ៍ដូច្នេះវាជាភាពងាយស្រួលរបស់គេក្នុងការរៀន នឹងធ្វើការផងដែរ ពិបាកសម្រាប់តែបុរសម្នាក់នេះ ចេះតែនាំគេនិយាយពីនេះពីនោះរហូត
«មើលទៅថេយ៉ុងដូចជាស្រឡាញ់ប្អូនណាស់»
«ត្រូវហើយប្អូនប្រុសមានតែមួយនេះផង»រាងតូចងក់ក្បាលយល់ស្របនឹងសំណួរនេះ។រាល់ថ្ងៃជាកូនទោល នៅផ្ទះគ្មាននរណាលេងជាមួយ បានជីមីននេះហើយ នៅក្បែរចាំជួយគ្រប់សព្វ អនុស្សាវរីយ៍រវាងពួកគេជារឿងមួយដែលថេយ៉ុងបានយកធ្វើកំណត់ហេតុក្នុងសតិវិញ្ញាណដើម្បីចងចាំទុករហូត នៅពេលអនាគតឲគេបានឃើញនឹងហើយកោតសរសើរចំពោះរឿងនេះ។ចិត្តជាបងស្រឡាញ់ប្អូនចេញពីក្រអៅបេះដូងវាជ្រាលជ្រៅនឹងពិសេសណាស់ ដោយក្ដីស្រឡាញ់មួយនេះមានតែគ្រួសាររបស់គេ នឹងស្នេហាដំបូង របស់គេតែម្នាក់គត់ដែលទទួលបានប៉ុណ្ណោះ
ជុងហ្គុកបង្ហាញស្នាមញញឹមយល់ដឹង ពេលដែលស្ដាប់ថេយ៉ុងនិយាយ ផ្ដើមពេលវេលាដែលបាននិយាយជាមួយម្នាក់នេះ គេមានអារម្មណ៍ថារំភើប ហើយទទួលបានក្ដីសុខប្លែកមេនទេន
«ខ្ញុំអាចសុំគណនីរបស់ថេយ៉ុងមួយបានទេ?»
«នេះ!»ទោះបីជាស្អប់ក៏គេមិនបានកំណាញ់ត្រឹមគណនីបណ្ដាញសង្គមដែរ ថេយ៉ុងបើកបង្ហាញឲជុងហ្គុកឃើញ ហើយពួកគេក៏បានទទួលយកគ្នាជាមិត្តភក្កិក្នុងគណនីមួយនោះ
«ក្នុង instagram ល្បីមិនស្ទើរ តែមិចបាននៅក្រៅថេយ៉ុងដូចជាសេរីភាពម្លេះ??»
«ក៏ព្រោះតែមានបច្ចេកទេសរបស់ខ្ញុំ» មិនមែនគេមិនធ្លាប់មានអ្នកគាំទ្រអ្នកស្គាល់ដេញឯណា តែមកពីមានបច្ចេកទេស ទើបឥឡូវនេះសេរីភាពតែម្ដង ល្បីល្បាញពិតមេនតែមិនបាច់លាក់ខ្លួនពួនអត្មាហើយមិនទទួលបានសេរីភាពពេលចេញទៅណាមកណាទេ«ហឹសៗ..ពិសេសណាស់!»នាយក្រាស់កាន់តែចាប់អារម្មណ៍កម្លោះតូចម្នាក់នេះខ្លាំង មើលទៅគេមាំៗរហ័សរហួន ពិសេសគឺពិតជាគួរឲចាប់អារម្មណ៍ខ្លាំងបំផុត នាយស្រាប់តែចង់បានគេមកក្នុងដៃ
«ខ្ញុំដល់ម៉ោងរៀនវិញហើយ...»ថេយ៉ុងរហ័សលោតចុះពីលើកៅអីពេលដែលឃើញជីមីនមកវិញ ជួនជាពេលកណ្ដឹងសាលាក៏រោទិ៍ម្ដងទៀត។ទាំងអស់គ្នាចាប់ផ្ដើមលាគ្នា ហើយក៏បំបែកគ្នារៀងខ្លួន
«ល្ងាចនេះបងមកទទួល!!»យ៉ុនហ្គីស្រែកពីចម្ងាយទៅឲជីមីនបែរក្រោយបន្តិចមុននឹងបន្តដំណើរទៅជាមួយបងប្រុស
«ខ្ញុំចាប់អារម្មណ៍គេហើយ»ជុងហ្គុកមិនឲចាញ់ នាយសារភាពតាមត្រង់ប្រាប់ទៅបងប្រុសទាំងភ្នែកមិនដកពីក្មេងប្រុសម្នាក់នោះទាល់តែសោះ។យ៉ុនហ្គីសើច។អ្នកទាំងពីរបន្តនិយាយគ្នាបន្តិចក៏ចេញទៅរកកន្លែងផ្សេងដែលគួរសមជាងនេះ
«ល្ងាចនេះជីមីនផ្ដាំបងថាឲឯងទៅទទួលថេយ៉ុងផង»
៙៙៙
«សួស្ដី!»
«បាទ..»ថេយ៉ុងញញឹមតបទាំងចិត្តមិនចង់ កំពុងតែតប់ប្រមល់នឹងរឿងគ្មានមធ្យោបាយធ្វើដំណើរទៅផ្ទះនេះ។ជីមីនក៏ទៅបាត់ជាមួយនឹងអនាគតប្អូនថ្លៃទៅហើយ
«ឡើងឡានមកខ្ញុំជូនទៅ»
«មិនអីទេ»ដោយសារតែមិនទម្លាប់នឹងសកម្មភាពបែបនេះទើបប្រកែក ណាមួយប៉ះមនុស្សទើបតែស្គាល់ មិនសូវចូលចិត្ត ហើយក៏មិនសូវទុកចិត្តដែរ
«ជីមីនបានផ្ដាំឲខ្ញុំមកយក»ជុងហ្គុកនៅតែលួងលោម ល្បួងថេយ៉ុងឲទៅជាមួយខ្លួនដដែល។អស់ជម្រើសហើយពេលនេះ ណាមួយក៏គិតថាជាបងប្អូនឯងទេមុននឹងក្រោយទើបរាងតូចសម្រេចចិត្តដើរចូលឡានទៅជាមួយជុងហ្គុក
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Acciónជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ