«បើសង្សារខឹងលួងទៅកូន...»លោកដាបេតចាំអោបកូនក្នុងដៃទាំងសម្លឹងមុខជុងហ្គុក។ថេយ៉ុងនេះដូចកូនក្មេង ចរិកគេប្រែមេនទេនមួយរយៈនេះ ប្រែញិកញក់ដាក់គាត់ចម្លែក មើលចុះឥឡូវនេះ អោបឪពុកឡើងណែន យំចេញទឹកភ្នែកដូចទឹកសមុទ្រ មិនខ្មាស់អ្នកណាយកហ្មង
«លួងគាត់អត់បាត់ទេ ហ្ហឹកៗហ្ហឺ...»
«អ្ហា...ឈប់យំទៅកូន ធំហើយយំដូចកូនក្មេង»គាត់អង្អែលខ្នងកូនប្រុសតិចៗទាំងចង់សើចបន្តិចអីបន្តិចនៅពេលដែលអ្នកម្ខាងទៀតអង្គុយញាក់ជើងបែរមុខចេញធ្វើមិនដឹង។មុននេះរញេរញៃខ្លាំងណាស់ដឹងទេ ជុងហ្គុកគេទាមទារចង់ថតជាមួយរាងតូច តែម្ចាស់ខ្លួនគេមិនព្រម នាំភ្លើងដាក់ខ្លួននិយាយថាចង់ថតជាមួយដេយ៉ាងមិនប្ដូរ ម៉ារ៉ាឌីក៏ដូចគ្នា នាងមិនចង់ថតជាមួយបងថ្លៃប៉ុន្មាន ព្រោះប្រុសនេះហាក់ដូចជាដៃដល់ចំពោះពួកគេពេក នឹកថាខ្លាចចិត្តបងប្រុសផង ទើបចង់ប្ដូរគូ រហូតដល់គ្មាននរណាម្នាក់ព្រមថត ក៏នាំគ្នាសម្រាកចចារគ្នាបន្តិច។
«ប៉ា...»
«ថតជាមួយគ្នាទៅ»
«កូនចង់ថតជាមួយបងដេយ៉ាង!»
«ភើយយ៎!!!»គ្រាន់តែលឺហើយ ជុងហ្គុកចង់តែជះទឹកមាត់មកទាំងដុល។នរណាមិនដឹងជុងហ្គុកនេះពួកគេប្រចណ្ឌ័លេខមួយហើយ មកលឺបែបនេះទៀតកាន់តែក្ដៅ នេះថ្នាក់ឪពុកក្មេកខំសម្រួលហើយនៅតែមិនព្រមទៀត
«ហ្ហាហ្ហឹកៗ...»គ្រាន់តែបានលឺនឹងឃើញហើយ ថេយ៉ុងខ្ទប់មុខនឹងទ្រូងប៉ាគេម្ដងទៀត យំយកៗតែម្ដង។មិនបាច់ឃាត់គេទេ គេចង់ថតជាមួយប្រុសចាស់ តែសង្សារប្រចណ្ឌ័ គេខឹង ឥឡូវឲគេធ្វើយ៉ាងមិច មានតែយំ
«ថតជាមួយគ្នាទៅ...»
«អ្ហឹកអ្ហឺ...»
«បានហើយពូ!បើគេមិនចង់ថតក៏អត់ទៅ ហើយយប់នេះចាប់គេទុកនៅផ្ទះផង កុំឲទៅអាផាតមិនខ្ញុំ»ជុងហ្គុកងើបឈរឡើងសារេសម្លៀកបំពាក់ ហើយសម្លឹងមុខម៉ារ៉ាឌីបន្តិច។ អាចថាមួយខែដែលថេយ៉ុងមិនដែលត្រូវអនុញ្ញាតឲថតជាមួយតារាប្រុសណាផ្សេងក្រៅពីជុងហ្គុក ជាក់ស្ដែងមានថតជាទោលតែម្នាក់ឯងច្រើនជាង។តែមើលឥឡូវនេះចុះ សង្ស័យនឹកគេ ខានថតជាមួយមនុស្សប្រុសផ្សេងយូបានជាចង់ថតយ៉ាងនេះ
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Azioneជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ