ភាគ24:សង្សារថេយ៉ុងណាបាទ

97 3 0
                                    

អារម្មណ៍មួយដែលស្រស់ស្រាយ នៅពេលដែលក្រោកពីព្រលឹម មើលទៅថ្ងៃដែលកំពុងរះមកបណ្ដើរៗ អមជាមួយរុក្ខជាតិដែលនៅដុះជាមួយជាមួយទឹកសំណើមតិចៗ។អាកាសធាតុនៅត្រជាក់ល្ហឹមៗ តាមខ្យល់នៅឡើយ ធ្វើឲថេយ៉ុងពិតជាត្រូវការសាច់ក្រណាត់មួយដែលទន់ កក់ក្ដៅ ដណ្ដប់មិនចង់ដកមួយ មកគ្របពីលើ។

«បងចង់មានពេលវេលាល្អៗ ក្នុងនាមជាមនុស្សធម្មតាជាមួយអូន ជាមនុស្សដែលបងស្រឡាញ់នឹងចង់ក្បែររហូតទៅ នេះជាបំណងប្រាថ្នាតែមួយគត់របស់បង»វ័យជ្រេរ ចាស់ទៅគ្មាននរណាអាចនៅជាមួយយើងបានរហូតនោះទេ សូម្បីតែខ្លួនឯង ជុងហ្គុកអោបថេយ៉ុងបណ្ដើរ និយាយបណ្ដើរកំដរបរិយាកាស ស្រស់ស្រាយនេះតាំងពីក្រោកមកម្ល៉េះ

«ហេតុអ្វីជាអូន?អូនអាចនឹងមិនល្អ...»

«ទោះអូនយ៉ាងមិចក៏បងនៅស្នេហ៍ អារម្មណ៍ស្រឡាញ់បងមិនមែនលេងៗទេ មួយថ្ងៃស្រឡាញ់ក៏បងគិតថាសំខាន់ដែរ»

«ប្រុសនេះ!»ជានាយដែលតែងតែធ្វើឲគេអៀន នឹងមានអារម្មណ៍រំភើបរហូត ពាក្យសម្ដីមើលទៅពិតជា ទៀងត្រង់ជាមួយនឹងយើង ណាស់តែមនុស្សដែលមានចិត្តរេដូចចុងស្រល់ម្នាក់នេះតើ

«ប្រញាប់ទៅងូតទឹកធ្វើការ អនាគតប្ដីអូននៅចាំណា!»ជុងហ្គុកប្រលែងដៃពីថេយ៉ុង ឲគេដើរចេញទៅរៀបចំខ្លួន។នាយសង្ហារ ខ្ពស់ស្រឡះ តែងតែឈរសញ្ជឹងគិតរឿងក្នុងចិត្តនៅពេលដែលអវត្តមានគូសង្សាររបស់នាយ។ទឹកមុខតែងតែប្រែជាស្ងប់ស្ងាត់ សម្លឹងទៅទីឆ្ងាយ ដាច់កន្ទុយភ្នែក គិតអំពីរឿងគ្រប់យ៉ាង អំពីអារម្មណ៍ដែលកំពុងតែពិបាក គ្មានថ្ងៃធូរស្រាល បើទោះបីជាព្យាយាមព្យាបាល។

រាងតូច ប្រៀបដូចជាមនុស្សស្រី ស្អាតប៉ុណ្ណឹងដែរ អាចថាតែងខ្លួនលឿនបានឬ?យ៉ាងតិចក៏មួយម៉ោងដែរ ប៉ុន្តែគេនៅមានមនុស្សស្រឡាញ់ហើយតាមកក្បែរចាំគ្រប់យ៉ាងមិនរអ៊ូ។ស្នាមញញឹមមួយនេះតែងតែធ្វើឲចិត្តថេយ៉ុងរង្គោះរង្គើរកថាមិនត្រូវ គេគិតថា...គេអាចនឹងកំពុងតែដើរផ្លូវមួយទៀតហើយ....

«ថ្ងៃនេះពួកយើងមានកាលវិភាគខុសគ្នា...បងអាចទំនេរ ចន្លោះម៉ោងពេលល្ងាច អូនគិតថាខ្លួនឯងនៅខ្វះរបស់ប្រើអីឬទេ?បងចង់ទិញឲអូនដោយផ្ទាល់»កំពុងតែជិះឡានរួមជាគ្នា ជុងហ្គុកសកដៃចូលទៅអង្អែលដៃថេយ៉ុងតិចៗ ហើយសួរនាំគេ។ថ្ងៃនេះអារម្មណ៍ល្អ យល់ថាគេមិនដែលបានផ្ដល់របស់អ្វីមួយឲថេយ៉ុងសោះ សល់ពេលក៏ចង់ទៅទិញឲទើបសួរឲហើយ ក្រែងគេខ្វះផង នាយអាចឆ្លៀតឱកាសបានធ្វើរឿងពិសេសមួយ

ស្នេហាក្នុងវិស័យសិល្បៈWhere stories live. Discover now