ក្រឹប...
រូបរាងជាសិស្សទាញទ្វារបន្ទប់បិទទម្លាក់កាតាបចោលនៅតុរៀនហើយក៏ទម្លាក់ខ្លួនគេងនៅលើពូកទាំងភាពអស់កម្លាំងកំហែងរលីង។ជីមីនដេកដកដង្ហើមធំមួយសន្ទុះហើយទើបនឹកឃើញទាញទូរសព្ទ័មកចុចរ៉ាវរកលេខរបស់សង្សារ មួយរយៈមកនេះរវល់ខ្លាំងណាស់មិនសូវមានពេលឲសំណព្វចិត្តសោះ«អាឡូពូយ៉ុន...»
«បាទ!នេះទំនេរហើយឬ??»
«ទំនេរហើយ ថ្ងៃនេះហត់ណាស់ នឹកពូខ្លាំងទៀតផង..»មុខស្អុយៗបង្ហាញលើអេក្រង់ទូរសព្ទ័ឲអ្នកម្ខាងទៀតស្ថិតនៅក្នុងក្រុមហ៊ុននៅឡើយ មានឈុតក្រហ្សេរក្នុងខ្លួន សើចតិចៗលិបភ្នែកដាក់ក្មេងតូចក្នុងទូរសព្ទ័
«រកពេលសម្រាកខ្លះទៅកុំខំពេក សង្សារបងមានតែមួយ បងបារម្ភណាស់ដឹងទេ??»
«ឲអូនធ្វើយ៉ាងមិច វាគ្មានជម្រើសទេណាមួយអូនចង់ដើរផ្លូវខ្លួន»
«បងមិនដឹងជួយយ៉ាងមិចទេអញ្ចឹង...»យ៉ុនហ្គីស្រងូតស្រងាត់បន្តិចដែរ ព្រោះតាំងពីសង្សារប្រលូកក្នុងវិស័យនេះជាមួយបងប្រុសរបស់គេមកមិនសូវមានពេលឲគ្នាទេ សូម្បីតែចុងសប្ដាហ៍ក៏ដោយ
«អូ...មីននីមានរឿងប្រាប់ពូ!»ជីមីនស្រាប់តែស្ទុះក្រោក ហើយងើបឡើងទៅពិតខ្នងនឹងក្បាលគ្រែ។យ៉ុនហ្គីនៅស្ងៀមចាំស្ដាប់អ្វីដែលគេនិយាយមក
«បងថេយ៍បានថើបជុងហ្គុកណា...ហើយមើលទៅពួកគាត់ទាំងពីរល្អូកល្អើននឹងគ្នាណាស់!»
«ពិតមេនឬ??»យ៉ុនហ្គីបើកភ្នែកធំៗភ្ញាក់ផ្អើលនឹងដំណឹងមួយនេះ មិនគួរឲជឿទាល់តែសោះ
«អូនទៅកុហកបងធ្វើអី??សំខាន់ថ្ងៃនេះគាត់ប្លែកណាស់»
«អញ្ចឹង??»
«គាត់មិនមកផ្ទះទេព្រោះឈ្លោះគ្នាជាមួយពូ ហើយគាត់បានសុំជុងហ្គុកទៅគេងអាផាតមិនជាមួយគ្នាទៀតផង»
«!!!!»
+អាផាតមិន
បន្ទប់ដើមកាលពីដំបូងដែលជុងហ្គុកបានស្គាល់ថេយ៉ុងដំបូងដូចគ្នា ពេលនេះគេបាននាំមនុស្សមកផ្ទាល់ តែដឹងទេ ម្នាក់នេះអុកឡុកនាយសម្បើមណាស់ រករឿងតាំងពីនៅថត រហូតមកដល់អាផាតមិននៅឲគេបីឡើងមកទៀត យកលេះថាហត់ដើរមិនរួច អស់កម្លាំងរលីង ឡើងខ្សោយតែម្ដង
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Actionជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ