ឈ្មោះជាតារាមិនស្រួលនោះទេ ការងាររវល់ស្ទើរគ្មានពេលសម្រាក។ហត់ក៏ហត់ ប៉ុន្តែឲតែមានអ្នកគាំទ្រ កម្លាំងចិត្តចេះតែមានមិនអន់ថយហើយ។ថ្ងៃថ្មី វត្តមានជុងហ្គុក ឌីណាមល ជាមួយនឹងថេយ៉ុង ហ្គេតវីរន៍បានបង្ហាញខ្លួនយ៉ាងគគ្រឹកគគ្រែងក្នុងកម្មវិធី fashion show ក្នុងនាមជាគណៈកម្មការ ជាពិសេស។បន្ទាប់ពីមានរឿងអស់រយៈពេលខ្លី បានដោះស្រាយបញ្ចប់ដោយមានមតិល្អៗហើយ ជុងហ្គុកនឹងថេយ៉ុងបានសម្រេចចិត្តទាក់ទងគ្នា បើកបង្ហាញជាផ្លូវការ ធ្វើឲគ្រប់យ៉ាងមានការចលាចលផ្អើលពេញបណ្ដាញសង្គម កាន់តែអស្ចារ្យទៅទៀតនោះគឺនៅក្នុងថ្ងៃនេះ
«បង...»
«បាទ!»មានដឹងទេ ថាថ្ងៃនេះនាយសប្បាយចិត្តខ្លាំងយ៉ាងណា ដែលមានឱកាសផ្អែមល្ហែមយ៉ាងនេះជាមួយនឹងគូសង្សារ។ជុងហ្គុកបង្ហាញភាពផ្អែមល្ហែមឥតខ្លាចក្រែងចំពោះមុខសង្គម
«អូនខ្លាច!»ថាអីខុស ថេយ៉ុងនៅភ័យនៅឡើយ។គេមិនធ្លាប់បែបនេះទេ។កាលពីមុនមកតែជាមួយឪពុក ឥឡូវនេះបែជាផ្លាស់ប្ដូរមនុស្ស ថេយ៉ុងឯណា រៀបខ្លួនបានភ្លាមៗនោះ។គេនៅអោបដៃជុងហ្គុកជាប់មិនដកទៅណា ទឹកមុខមិនសូវជាញញឹកសមប៉ុន្មាន
«អូនធ្វើធម្មតាទៅ!អូនគិតមើល...ពីមុនអូនស្អប់បងណាស់ ដៀលបងមុខក្រោយ ចាត់ទុកបងជាសត្រូវ ប៉ុន្តែក៏ស្រឡាញ់គ្នាបាន ចុះគ្រាន់តែប៉ុណ្ណឹងអូនពិបាកបើកបង្ហាញណាស់ឬ??»
«អត់ទេ...»
«បើពួកយើងជាសត្រូវក៏អាចក្លាយជាស្នេហា ហើយបើពួកយើងជាតារាគួរតែប្រឈមមុខនឹងរឿងទាំងនេះ!»មួយឃ្លា មុននឹងអ្វីៗក៏បានស្ងាត់។អង្គវេទិកាទាំងមូល ចាប់ផ្ដើមងងឹត ចាប់បើកភ្លេងបែបអន្លង់អន្លោចសុីចង្វាក់ ពីតិចទៅខ្លាំង ហើយក៏ចាប់ផ្ដើម បើកបំភ្លឺនៅពេលមានតារាបង្ហាញម៉ូតដើរចូលមក។ម្នាក់ៗសុទ្ធតែស្អាត កាន់ប្រេនម៉ាកល្បីៗមិនចាញ់គ្នា ការបង្ហាញរូបរាងក៏ល្អ ធ្វើឲគណៈកម្មការឃើញហើយមិនអាចស្ញើចសរសើរពុំបាន។កម្មវិធីមួយនេះមើលទៅទំនងណាស់ តើនៅនរណាទៅជាដើមចម គួរឲចង់ជួបដល់ហើយ
នៅពេលចប់កម្មវិធី...
ម៉ោង ១០:១៥ នាទី
មិនជាយូរប៉ុន្មានទេ ព្រោះមិនមែនជាកម្មវិធីធំដុំ បង្កើតឡើងសម្រាប់សម្ពោធម៉ូតសម្លៀកបំពាក់ថ្មីប៉ុណ្ណោះ។ជុងហ្គុកនឹងថេយ៉ុងបានបណ្ដើរគ្នាចេញមកវិញ។ភាពស្និទស្នាលរបស់ពួកគេទាំងពីរនាក់ធ្វើឲគ្រប់គ្នា ជ្រក់ជ្រេញ ច្រណែន ព្រោះថាផ្អែមពេក ដល់ថ្នាក់លើសជាតិស្ករទៀតផង។មនុស្សអី ស្អាតក៏ស្អាត សមត្ថភាពក៏មានរាងខ្លួន ល្អក៏ល្អ អីយ៉ូយ...សមគ្នាឥតមានទាស់តែម្ដង
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Actionជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ