«ជុងហ្គុកងើបឡើង come here baby!»ថេយ៉ុងដាក់ថាសអាហារលើតុតូចមួយ ហើយក៏ទៅចាប់ទាញភួយជុងហ្គុកចេញ។មើលចុះគេងឡើងអត់មានដឹងអីសោះ ខំស្រែកប៉ុណ្ណឹងហើយ
«ហ្គុកហ្គីអ្ហា៎...»
«បាទ...»
«ងើបឡើងលឺទេ?»
«លឺហើយៗ...»ថេយ៉ុងកំពុងតែយកដៃចាប់ច្របាច់មាត់ជុងហ្គុកតិចៗស្រាលៗ សួរនាំគេទាំងសំឡេងគម្រាមបន្តិចដែរ
«លឺហើយងើបមក»
«វិលមុខងើបមិនរួចទេ»
«ថាងើបមក អូននៅត្រង់នេះហើយ»រាងតូច ចាប់ជុងហ្គុកទ្រឡើងតិចៗ ហើយគេក៏ផ្ដេកខ្លួននៅទ្រូងរបស់ថេយ៉ុង។បន្ទាប់មកក៏ជួយលើកគ្នា រាងក្រាស់នេះក៏ខូចណាស់ដែរ ធូរពីជំងឺខ្លះហើយ តែចង់បានគេបារម្ភ ទើបផ្ដេកផ្ដួលសម្បើមណាស់ សូម្បីតែពេលដែលដើរ ក៏នៅតោងគេជាប់ដែរ
«ញាំទៅ ហើយលេបថ្នាំ!ថ្ងៃនេះអូនត្រូវទៅរៀន ព្រោះសុំច្បាប់លោកប៉ា»
«បងកំពុងឈឺហើយ ទៅរៀនទៀត គួរឲខឹង!»
«ឈឺណាស់ណាទៅ បើនៅខឹងអូនបាន»ក្រពុលមុខណាស់ មិនដឹងចេះមកពីណាទេ អារឿងខឹងងក់ងរច្រើននឹង ឡើងទៅប្រទេសផ្សេងមិនបានមួយថ្ងៃផង ពុលក្ដួច ខុសទំនងដាក់តាំងពីយប់។បើកុំតែឈឺ ខំអីថេយ៉ុងេត់ចោលបាត់ហើយ
៙៙៙
ម្ខាងទៀតនៃជីវិតជីមីនកំពុងតែអង្គុយគងអន្ទាក់ខ្លា សម្លឹងមើលឯកសាររបស់គេនៅក្នុងដៃ។មិនទាន់មាននរណាផ្ដល់ដំណឹងឲនៅឡើយថាថេយ៉ុងមិនបានទៅធ្វើការ ទើបជីមីនចេះតែចាំទាំងចិត្តបារម្ភណាស់ដែរ ព្រោះបងប្រុសគេ មិនដែលមកធកវើការយឺតពេលនោះឡើយ«មីននី!»
«កើតអីឬ?»ម៉ារ៉ាឌីដើរមករកជីមីនទាំងមានចានអាហារពីរក្នុងដៃ។
«លោកពូប្រាប់ថាបងថេយ៍មិនបានមកធ្វើការទេ!ហើយនេះអាហារ បងយកទៅញាំទៅ»
«អូ៎...មិចបានគាត់មិនមក?»
«លឺថាសង្សារគាត់ឈឺ»
«អឺយយ...មិនដឹងជាស្អីទេស៎ គូនេះ ផ្អែមល្ហែមគ្រប់ប្រឡោះ!»ជីមីនស្លើភ្នែកឡើងលើ ជ្រេញជាមួយថេយ៉ុងនឹងជុងហ្គុកជាខ្លាំង។ពួកគេរវល់ការងារពិតមេន ប៉ុន្តែនៅមានពេលសម្រាក ហើយអាចផ្អែមល្ហែមជាមួយគ្នាបាន តែគេវិញគ្មានសោះ រកតែពេលជួបគ្នា បានDinner Date តែមួយដងក៏បានដែរ តែជិតមួយខែមកហើយ គ្មានសោះ បានត្រឹមជួបគ្នាបន្តិចបន្តួចនឹងឯង
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Actionជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ