ភាគ21:ខឹងអូនច្រើនជាង

90 3 0
                                    

យប់ជ្រៅណាស់ទៅហើយ ថេយ៉ុងក៏កំពុងតែគេងលក់ស្រួល ជាមួយនឹងដំណេកដ៏ស្កប់ស្កល់ បន្ទាប់ពីចំណាយកម្លាំងកូនក្មេងរបស់គេជាច្រើនទៅលើការងារ នឹងការសិក្សា។ត្បិតថារវល់ខ្លាំងពិតមេន ប៉ុន្តែមិនអាចចោលបានទេ សមត្ថភាពការសិក្សាគេនៅក្មេងនៅឡើយ អញ្ចឹងបើចោល ស្ដាយណាស់ អាចនឹងគេរិះគន់ទៀតផង។ដង្ហើមដកចេញចូលមានភាពថេរ ផ្ទៃមុខទន់ៗរលោង ពណ៍ផ្កាឈូកស្រាលតិចៗ នៅពេលដែលបើកភ្លើងមើលទៅគឺឃើញថា តារាម្នាក់នេះមានរូបសម្បត្តិមិនធម្មតាថ្នាក់ណា។

ក្រឹក...ក្រឹក...ក្រឹកៗ
សំឡេងកកិតកង់វ៉ាលី ជាមួយនឹងការ៉ូមានភាពគ្រោតក្រៀត បានបង្កើតសំឡេងដ៏រសាប់រសល់ដល់ថេយ៉ុងតែគេមិនជាចាប់អារម្មណ៍ប៉ុន្មាន សម្រួលអារម្មណ៍ហើយក៏គេងវិញ។រាងក្រាស់ចាប់ផ្ដើមដើរទៅបិទទ្វារ ហើយដោះអាវក្រៅធំទុកមួយដុំ មុននឹងមកឈរច្រត់ចង្កេះសម្លឹងមើលមនុស្សដែលកំពុងតែគេងលក់នេះ

«...»ស្ងាត់អស់ពេលជាយូរ។

«ថេយ៉ុង!»គ្មាននរណាមកទ្រាំឈរមើលមនុស្សដែលដេកដូចស្លាប់ ទោះបីជាយើងឈរនៅនឹងមុខបែបនេះរហូតនោះទេ។ជុងហ្គុកមិនអាចទ្រាំទ្រទៀតបាន ទើបឈោងដៃទៅចាប់ទាញអង្រួនថេយ៉ុង

«អ្ហឹក...»ដំបូងក៏បើកប្រឹមៗ សម្លឹងមើលទៅ មើលមិនច្បាស់ទើបបើកភ្នែកឲធំជាងនេះ។តែព្រះអឺយ បើកភ្នែកប៉ុណ្ណាទៀតក៏នៅតែជាម្នាក់នឹងដែរ។ថេយ៉ុងលេបទឹកមាត់ផ្សើម ក ហើយក៏បើកភ្នែក មើលទៅមនុស្សប្រុសក្រាស់ដែលឈរសម្លក់គេ

«ខិត!បងគេង ងងុយធ្វើដំណើរហត់!»

«ម-ម្ខាងទៀតហេតុអ្វីមិនទៅគេង...មកដាស់អូនធ្វើអី?»

«មិនចង់!ខិតទៅ មិនខិតបងទៅគេងជាមួយបងវ៉ុកសុី»

«ខិតហើយៗៗ!ងក់ងរលឿនម៉េះ?»រាងតូចរហ័សរមាលទៅម្ខាងទៀត តាមបំណងជុងហ្គុក។នាយទម្លាក់ខ្លួនគេង ឡើងធ្ងន់កណ្ដុក ស្ទើរតែអាចឲថេយ៉ុងហោះចេញពីពូកបានទៅហើយ

«លោកប៉ាបានរៀបចំឲបងមកវិញមេន ទេ?»ចង់គេងវិញ តែគេងមិនលក់ ទើបចង់សួរ ក្រឡេកមើលជុងហ្គុកនាយក៏មិនទាន់គេងដែរ។ដោយចម្ងល់ផង ទើបថេយ៉ុងចេះតែរកនឹកនិយាយ។ចាំបានច្បាស់ណាស់ ថាគេរករឿងប៉ាគេ ឲបញ្ចូនជុងហ្គុកមកដល់លំនៅដ្ឋានវិញក្នុងរយៈពេលលឿន។ហើយតើគាត់អាចនឹងធ្វើតាមគេមេនឬ?ហត់ជុងហ្គុកស្លាប់ហើយ

ស្នេហាក្នុងវិស័យសិល្បៈWhere stories live. Discover now