ពេលតែងខ្លួនគេដូចជាមនុស្សពេញវ័យដែលមានភាពស្រស់ស្អាតលេចធ្លោរមួយបែប តែពេលដែលពាក់អាវសិស្សនិស្សិតគឺឃើញឡើងក្មេងតែម្ដង
«ទៅរួចឬអត់ទេបង មនុស្សជិតមួយសាលាហើយខ្ញុំតូចតែមួយហ្នឹង??»ជីមីនលាន់មាត់ឡើងដោយពេលនេះគេត្រូវមកប្រឈមមុខនឹងសាលាដែរ ពេលបើកឡានមកដល់ហើយឃើញទិដ្ឋភាពសិស្សឈររងចាំមើលឡានគេជាពិសេសនោះ វាពិតជារឿងមួយដែរអស្ចារ្យ ប៉ុន្តែសម្រាប់តារានិស្សិតដូចជាថេយ៉ុងគឺពិបាកបន្តិច
«ប្រថុយ!»គឺមានតែប្រថុយទើបអាចដោះស្រាយបញ្ហាតទៅមុខបាន
បើនៅស្ងៀមម្ដេចកើត ត្រូវតែទាក់ទងទៅនាយក វេនយប់ស្មានេះទៅហើយមិននឹកស្មានថានៅមានសិស្ស ជាក់ស្ដែងអម្បាញ់មិញនៅរវល់និយាយជាមួយប៉ាផង ខំថាជ្រុលម៉ោងប៉ុននេះទៅហើយស្ងាត់សិស្ស តែមានឯណា លើសដើមទៅទៀត
«ចាំបន្តិចសិនទៅបងទាក់ទងទៅគ្រូនាយកហើយ»
«ស្បើយខ្លះហើយតើ»រាងតូចទាំងពីរសម្លឹងមើលសភាពការណ៍រហូត ស្បើយខ្លះ នឹងគ្រាន់បើ ល្មមអាចឲគេចូលសាលាបានដោយភាពងាយស្រួល
តុតុតុ..!
«ជម្រាបសួរលោកនាយក លោកសាស្រ្តាចារ្យ
!»ចូលមកដល់ក៏បានឃើញវ័យចំណាស់ដែលខ្លួនចង់ជួបនៅទីនេះទាំងបីនាក់តែម្ដង ទើបក្មេងៗរហ័សអោនក្បាលជម្រាបសួរទៅលោកគ្រូទាំងបីដោយសុជីវធម៍«បាទ!អង្គុយចុះសិនមក»លោកនាយកនឹងគ្រូបង្រៀនមុខវិជ្ជាបានតបតទៅវិញបន្ទាប់ពីដឹងថាមានវត្តមានសិស្សសំណព្វទាំងពីរចូលមកហើយ។ងាយឯណាសិស្សឆ្នើមហើយស្អាតបែបនេះ គ្រូៗប្រាកដជាស្រឡាញ់ស្ទើរលេបទៅហើយ
«រំខានលោកគ្រូបន្តិច ប៉ុន្តែដោយសារតែខ្ញុំគ្មានពេលផ្សេងក្រៅពីនេះ»ថេយ៉ុងអង្គុយចុះហើយក៏លើកដៃត្រដុសខោតិចៗនិយាយដោយភាពក្រែងចិត្តលោកគ្រូដែរ ព្រោះនេះជាម៉ោងចេញទៅផ្ទះពេលយប់ត្រូវសម្រាកអីទៅហើយ តែគេបែជាមករំខានពួកគាត់ទៅវិញ
«មិនអីទេគ្រូយល់»គាត់ងក់ក្បាលយល់ស្រប។
«អញ្ចេះទេលោកគ្រូ..ដោយសារតែលោកគ្រូក៏បានដឹងដូចគ្នាអំពីរឿងនោះដូច្នេះខ្ញុំនឹងជីមីនចង់មកសុំប្ដូរម៉ោងរៀននឹងពេលរៀនដូចគ្នាលោកគ្រូ អាចនឹងតិចជាងមុន...»
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Actionជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ