ភាគ20:គ្មានអារម្មណ៍ធ្វើការ

82 2 0
                                    

  មនុស្សស្រឡាញ់គ្នា គេតែងតែចង់នៅជិតគ្នា មិនចង់បែកហើយ ប៉ុន្តែធ្វើម្ដេចកាលៈទេសៈបង្ខំ ថេយ៉ុងមានតែអង្គុយធ្វើមុខស្រង៉ូតស្រងាត់ ចង់យំបន្តិចអីបន្តិច។ថ្ងៃនេះគេស្រាប់តែគ្មានអារម្មណ៍ធ្វើការទាល់តែសោះ

«ប៉ាកុំឲលើសថ្ងៃណា...កម្មវិធីចប់រៀបចំឲគាត់មកវិញមក»ថ្នាក់ថាដល់ម៉ោងថតទៅហើយ ថេយ៉ុងនៅមិនព្រមទៅ គេនៅពិបាកចិត្ត ចង់ឲគេមកវិញឆាប់ៗ បារម្ភណាស់ មេឃកំពុងតែចុះត្រជាក់ខ្លាំងផង បើគេឈឺទៅមាននរណាមើលថែរ។ព្រះអឺយ ថេយ៉ុងមិនដែលមានអារម្មណ៍ថាបារម្ភឬស្រឡាញ់អ្នកណាដល់ថ្នាក់នេះទេ

«ដឹងហើយៗកូនឯងទៅថតទៅ»

«ហ្ហឹក...គ្មានអារម្មណ៍ធ្វើការទេស៎!»ថ្ងៃនេះដៃគូគេ ជាដេយ៉ាង ដែលធ្លាប់ប៉ងថតជាមួយ។តែឥឡូវបែរជាមិនចង់ថត ចង់តែជាមួយម្នាក់ដែលមានសាច់ដុំរឹងៗ រូបរាងមាំមួន ហើយជាសុភាពបុរសម្នាក់នោះជាង

«ប៉ាឲប្រាក់ខែ ខែនេះទៅជីមីនអស់ឥឡូវហ្នឹង!»

«កូនមិនបាននិយាយថាមិនទៅថតឯណា!ប៉ាកុំប្រញាប់តែចង់ដកលុយកូននោះ»ថេយ៉ុងស្រែកចាចប្រកែក។ជីមីនលុយមិនចេះតិចទេ នៅក្នុងកាតធានាគារ គេទេដែលត្រូវចំណាយច្រើន មានតិចតួចមួយសមល្មមប៉ុណ្ណោះសម្រាប់តែទុកបន្ទាប់បន្សំ។បើលោកប៉ាគេមិនឲលុយប្រាក់បៀរវត្សទៀត មិនចប់ទៅហើយទេ។ណានៅហាងកាហ្វេ នៅការសិក្សា មិនខ្ចីឲឪពុកជួយ។នៅម្ដាយទៅលេងគាត់ត្រូវតែមានលុយក្នុងដៃ បើរាប់ចូលទាំងអស់ គឺថេយ៉ុងចំណាយច្រើនណាស់។រាងតូចងើបចេញ ដើរទៅកន្លែងថត ដើម្បីទៅចរចារគ្នា។មិនមែនតែជុងហ្គុកទេដែលត្រូវធ្វើការឆ្ងាយពីក្រុមហ៊ុននោះ ថេយ៉ុងក៏អញ្ចឹងដែរ។គេត្រូវទៅថតឈុតឆាកសម្ដែងនៅជម្រាលភ្នំ ខាងជនបទ ដែលម៉ាក់គេរស់នៅឯណក៎។

មួយថ្ងៃពេញនេះរវល់រាងខ្លួន មិនបានសូម្បីតែទាក់ទងរកគ្នាទាល់តែសោះ ថេយ៉ុងនៅតែមុខមិនរីក អង្គុយឲគេផាត់មុខ បឺតសូកូឡាក្ដៅៗកែវតូចមួយក្អឹកៗ តិចៗប្រៀបដូចគ្រាន់តែក្រេបប៉ុណ្ណោះ។គិតទៅមនុស្សមានស្នេហា ពិបាកអញ្ចឹងមេន អង្គុយនឹកគេគ្រប់ពេល គ្រាន់តែបែគ្នាបន្តិចសោះ

ស្នេហាក្នុងវិស័យសិល្បៈWhere stories live. Discover now