ភាគ14:ទៅផ្ទះវិញទៅ

106 5 0
                                    

ក្រាក...!
ក្នុងបន្ទប់មានសភាពត្រជាក់ស្រេប ពីព្រោះថាមានម៉ាសុីនត្រជាក់បំពាក់ដាក់នៅទីនេះ មិនត្រឹមតែអាកាសធាតុត្រជាក់ទេ ទិដ្ឋភាពត្រជាក់ភ្នែកក៏បានបង្ហាញចំៗនៅពីមុខថេយ៉ុងដូចគ្នា។នាយតូចញញឹម ដើរចូលទៅក្បែរគ្រែដែលមានបុរសមាឌឌាំងនៅគេងស្ដូកស្ដឹង មិនដឹងថាលក់ឬនៅ ទាំងមិនយល់ពីបំណង

«បងសម្លាញ់...»សំឡេងហៅខ្សាវៗ។ថេយ៉ុងងើយទៅមើលមនុស្សប្រុសដែលគេងបែរខ្នង បិទភ្នែកជិតឈឹងនោះ

«បាទ...»សំឡេងរងីរង៉ូវក៏តបមកវិញ។ប្រហែលថាគេអាចនឹងគេងលក់ហើយ ពីព្រោះថាសំឡេងឡើងខ្ចិលគួរឲចង់វាយតែម្ដង

«បងអាចគេងម៉ោងស្មានេះបានយ៉ាងមិច?នេះល្វើយថ្នាក់នឹងផង..?»នាយតូចលើកដៃអង្អែលមុខនាយពីក្រោយតិចៗ រួចក៏ចាប់បង្វែរមកចូលក្នុងរង្វង់ដៃឃើញថាគេនៅបិទភ្នែកដដែល

«បងចាំអូនយូរពេក...ហ្ហឺ!បងងុយណាស់ បើកភ្នែកអត់រួចទេ»ជុងហ្គុកសសុលខ្លួនចូលមកអោបថេយ៉ុងបន្ថែមណែនដៃ គេចង់បើកភ្នែកឡើងមើលមុខសង្សារគួរឲស្រឡាញ់ម្នាក់នេះខ្លាំងណាស់ ក៏ប៉ុន្តែបើកមិនរួចសោះ

«ហ្ហឹសៗ...ប្រុសនេះ!»ថេយ៉ុងលើកដៃម្ខាងអោបនាយវិញ ហើយម្ខាងទៀតក៏ច្រត់នឹងក្បាល ដើម្បីសម្លឹងមើលមនុស្សខ្លះកំពុងតែញិញក់ដាក់គេ។ដោយសារតែមិនទាន់ងងុយ ទើបមិនទាន់ចង់គេង សុខចិត្តនៅមើលគេ រហូតទន់ភ្នែកទៅតាមទៅហើយ
៙៙៙
ព្រឹកថ្ងៃថ្មីនេះ មេឃហាក់ស្រទុំ។គូស្នេហ៍មួយគូងើបពីដំណេកដំណាលគ្នា ដើម្បីឲទាន់ម៉ោងទៅធ្វើការរាងខ្លួន។ថេយ៉ុងត្រូវបានគេចាប់អោប ដូចជាកូនក្មេងអោបម្ដាយអញ្ចឹង អោបយ៉ាងណែនដៃមិនលែងសោះ ហើយធ្វើឬកឲដូចកូនក្មេងតែម្ដង

ទីង...!
សំឡេងសារទូរសព្ទ័របស់ជុងហ្គុកបានបន្លឺឡើង ធ្វើឲថេយ៉ុងទាមទារត្រូវតែមើលតែម្ដង
(ប៉ុន្មានថ្ងៃហើយមិនគិតមកផ្ទះសំបែងវិញទេឬ?)
messager from Mrs.Dienamorl
    រាងតូចឃើញហើយអត់នឹងគិតមិនបាន។ប្រុសនេះបង្ហាញកាយវិការចម្លែកៗដាក់គេ ហើយក៏ស្រាប់តែព្រឹកឡើងបានឃើញសាររបស់ម៉ាក់គេលោតចូលទូរសព្ទ័

ស្នេហាក្នុងវិស័យសិល្បៈWhere stories live. Discover now