«បងពិបាកទទួលយកនៅពេលដែលប៉ាបាននាំម៉ាក់មករួមរស់ក្រោមដំបូលតែមួយ ប៉ុន្តែបងឃើញប៉ាគាត់មានស្នាមញញឹម គាត់មានក្ដីសុខច្រើន ទើបបងរៀនបើកចិត្ត ទទួលយកទោះខ្លួនឯងពិបាកយ៉ាងណាក៏ដោយ...ថេយ៉ុង!បងដឹងពីអូនច្រើនណាស់ ប៉ុន្តែបងសុំទោស ដែលបងមិនអាចចែករំលែករឿងទាំងនេះទៅអូនបានច្រើន ព្រោះតែបងមិនចង់ឃើញអូនគិតច្រើនដោយសារបង បងចង់ឃើញអូនស្អាត ហើយសប្បាយចិត្ត មានសុភមង្គលពេលមានបងជាស្វាមីជាពេលខាងមុខ...ទោះ-ទោះបីអូនមិនស្មោះត្រង់ជាមួយបង ចិត្តអូនយ៉ាងមិចក៏ដោយ ដឹងត្រឹមថាសុភាពបុរសម្នាក់នេះស្រឡាញ់អូនរហូតទៅ បងបានធ្លាក់ក្នុងអន្លង់ស្នេហ៍អូនបាត់ទៅហើយ...»វិចផ្លែឈើសាមសិបប្រាំមួយមុខដើរស្វែងរកមើល តើមាននរណាល្អបានប៉ុនជុងហ្គុកទៅ។ថេយ៉ុងគេស្ដាប់ហើយគាំងនឹងពាក្យឆ្លើយតប សង្សារគេ ទាំងល្អ សុភាពបុរស គួរឲស្រឡាញ់ណាស់ មើលចុះគេជាកូនល្អ ជាមនុស្សដែលខំប្រឹង តស៊ូតាំងពីដើមមក។ក្នុងនាមថេយ៉ុងជាសង្សារ ជាអ្នករួមការងារគេសង្កេតឃើញជុងហ្គុកល្អណាស់ គ្រប់សព្វបែបយ៉ាង មិនមានទាស់ត្រង់ណាសោះ។ចិត្តរំភើប បេះដូងលោតញាប់ រាប់ចង្វាក់ស្ទើរមិនទាន់ ព្រោះតែទទួលអារម្មណ៍មួយដែលមិនអាចនិយាយបាន ពេលដែលលឺនៅឃ្លាយ៉ាងវែងដែលជុងហ្គុកបាននិយាយមក ជាពិសេសនៅពាក្យចុងក្រោយនោះ
«បងនេះ...បានសម្ដីណាស់!»ថេយ៉ុងបង្ហាញឬកអឹមអៀន។គេលើកដៃវាយទ្រូងរាងក្រាស់បន្តិច ខ្ទប់មុខជាប់ ហើយក៏បើកដៃឡើងវិញ ឃើញប្រុសសង្ហារញញឹមដាក់យ៉ាងស្រស់
«ពិបាកចិត្តឬសប្បាយឲប្រាកដទៅ បានជាមានអារម្មណ៍ញ៉ែអូនបែបនេះ?»
«បងសប្បាយចិត្តបើសិនជាមានអូននៅក្បែររហូតទៅ ចងចាំថាទោះបីបងមានរឿងអ្វីក៏ដោយ បានឃើញមុខអូនគឺអស់ហើយ...មានតែសប្បាយចិត្ត ហើយទទួលបានអារម្មណ៍ដែលមានក្ដីសុខប៉ុណ្ណោះ បងស្រឡាញ់អូនណា super star តូចរបស់បង»
«មនុស្សប្រុសផ្អែមល្ហែម»ថេយ៉ុងសើចចេញធ្មេញ យ៉ាងស្រស់ស្អាត។ដៃតូចៗទៅចាប់ច្បិចថ្ពាល់បុរសនៅនឹងមុខទាំងក្នក់ក្នាញ់ មនុស្សនេះទោះពិបាកចិត្តក្បែរថ្ងៃស្លាប់ទៀតក៏នៅលេងសើចចេញដែរ បើបុិនសម្ដីយ៉ាងនេះ។រៀនធ្វើជាមនុស្សដូចជុងហ្គុកគឺពិតជាល្អណាស់ នាំភាពសប្បាយរីករាយ ដាក់ជុំវិញខ្លួន ប្រសើរជាងបង្ហាញទុក្ខសោកដាក់អ្នកដទៃ បានត្រឹមឲគេអាណិតយើង ក្រៅពីនោះគឺជួយយើងមិនបានដដែល។ថេយ៉ុងគិតហើយ គិតទៀត តើនរណាដែលមានសំណាងជាងគេទៀត ដែលទទួលបានបុរសម្នាក់នេះមកអោបក្រសោបក្នុងដៃទៅ។
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Actionជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ