ក្រាក...!
ឈានចូលក្បាលល្ងាចទៅហើយ ទើបថេយ៉ុងសម្រេចចិត្តចូលមកជួបឪពុកក្នុងបន្ទប់ការិយាល័យ។បន្ទប់ធំទូលំទូលាយ ស្រឡះមុខមាត់ខ្លាំងណាស់ តែម្ចាស់បន្ទប់បែរជារវល់តែការងារមួយថ្ងៃៗ មិនមានពេលថមថយសោះ។«អង្គុយសិនមកកូន»លោកដាបេតងើបមុខឡើង សម្លឹងកូនប្រុសទាំងស្នាមញញឹមហាក់ធម្មតា រួចហើយក៏ឲគេអង្គុយ មុននឹងខ្លួនអោនមើលឯកសារបន្តិច។ថេយ៉ុងដើរទៅអង្គុយនៅសាឡុងក្នុងបន្ទប់ហើយមើលមុខប៉ាគេជាប់។ពេលនេះគាត់ដូចជាធម្មតាទេតើ
«នៅខឹងប៉ារឿងម៉ារ៉ាឌីមេនទេ?»ឃើញកូនសម្លឹងជាញឹកញយទើបគាត់សួរ ព្រោះថាកូនគាត់មិនងាយខឹងទេ បើខឹងគឺបញ្ចេញឬកពារចម្លែកតែម្ដង
«នាងនៅក្មេងណាស់ ខ្ញុំបានឆែកមើលទិន្នន័យរបស់នាង»ត្រូវហើយ គ្រប់តារាដែលបានឡើងចូលមកក្នុងផលិតកម្មហ្គេតស្តារ៍គ្មាននរណាដែលមិនមានភាពល្បីល្បាញទេ គឺសុទ្ធតែឡើងសន្ទុះនៃការគាំទ្រលឿន ប៉ុន្តែមិនដឹងយ៉ាងមិច ចំពោះម៉ារ៉ាឌី នាងដូចជាធ្លាក់ចុះណាស់កាន់តែធ្វើឲថេយ៉ុងមិនថមថយចិត្តខឹងឪពុកដដែល។នេះបើបានល្បីល្បាញទៅគឺគ្រាន់បន្តិច។
«ស្ដាប់ប៉ាសិន...»
«ប៉ានៅតែគិតថាឲនាងចូលទៀតឬ?»គេដឹងថា ភាពល្បីល្បាញទាល់តែយើងកកើតវាដោយខ្លួនឯងអីផង ទើបល្អ ប៉ុន្តែប្រសិនបើនាងនៅវ័យឈាមរាវនៅឡើយ ជាក្មេងត្រូវការ សើចលេងសប្បាយច្រើនណាស់ ដូច្នេះគំនិតគោលជំហររបស់គេនៅតែមិនចង់ឲនាងចូល
«ក៏ប៉ាបាននិយាយជាមួយម៉ាក់ប៉ាគេដែរតើ...»ម៉ាក់ប៉ាជីមីន នឹងម៉ាក់ប៉ាម៉ារ៉ាឌីគាត់រស់នៅរដ្ឋផ្សេង ដូច្នេះមុននឹងធ្វើអ្វីមួយទាល់តែទាក់ទងគ្នា។ជីមីននឹងម៉ារ៉ាឌីស្ថិតក្រោមឱវាទរបស់គាត់ ក៏ដោយក៏គាត់មិនអាចធ្វើតាមតែចិត្តចង់ក្នុងនាមជាអាណាព្យាបាលគេឡើយ ក៏ប៉ុន្តែក៏អាចសួរនាំនឹងពិភាក្សាគ្នា ដោយមានភាពយល់ព្រមដូចគ្នា
«ប៉ាទៅនិយាយអី!ថាអ៊ំនឹងពូយល់ព្រមទៅមិនអី ទេណាស់តែប៉ាទៅនិយាយជាមួយគេនោះ នាងជាក្មេងឈាមរាវ និយាយអីបន្តិចក៏ស្ដាប់តាមហើយ ចង់ដឹង ចង់លឺ ចង់សាកណាស់ ឬក៏ប៉ាមិនដែលចិញ្ចឹមកូនពីក្មេងទើបមិនយល់?»ថេយ៉ុងពេលខឹងគេអាក្រក់ណាស់ ដូចជាពេលនេះអញ្ចឹង។កន្លងមកត្បិតថាលោកស្រឡាញ់កូន ចិញ្ចឹមកូនដោយភាពថ្នាក់ថ្នមចិត្តមិនឲទាល់ ក៏ប៉ុន្តែពេលនេះគាត់បានធ្វើឲកូនទាស់ចិត្តម្ដង ដោយអចេតនា។គាត់ពិតជាគ្មានបំណងនោះទេ ប៉ុន្តែភាពទាល់ច្រកទើបគាត់ធ្វើបែបនេះ ខំអីក៏គាត់មិនឲក្មួយនឹងកូនមកលំបាកជាមួយវិស័យនេះនោះទេ វាហត់ ហើយពិបាកណាស់ អ្នកបានធ្វើនឹងនៅក្នុងការងារនោះទើបយល់
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Actionជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ