ព្រឹកព្រលឹម ជាពេលវេលាដែលក្ដៅគគុកសម្រាប់មនុស្សពីរនាក់កំពុងតែគេងអោបគ្នា ដោយមិនបានដឹងពីអ្វីដែលដែលឈូឈរនៅឯងក្រុមហ៊ុន
«ស្លាប់ហើយៗ!បងថេយ៍នឹងជុងហ្គុកបាត់ទៅណានៀក៌...នេះដល់ម៉ោងថតផង នៅមានរឿងរញេរញៃទៀត»រាងតូចកញ្រ្ចឹប ឆ្លេឆ្លាពេញស្ទូឌីយូខណៈពេលដែរម៉ោងថ្មើរនេះទៅហើយនៅមិនទាន់ឃើញមុខជនសង្ស័យ តារាពីរនាក់នោះមកទៀត ជុងហ្គុកទៅមិនសូវអីទេ តែគេជាប្អូនផង ជាmanagerផង គឺគ្មានអ្វីក្រៅពីបារម្ភពីតារារបស់ខ្លួនទេ
«លោកពូក៏រវល់ ម៉ារ៉ាឌីក៏ជាប់ការងារ ហ្ហឺយយ....ឲខ្ញុំធ្វើអីបងថេយ៍អឺយបងថេយ៍!!»ស្ពឹកមុខឡើងក្រពុលទៅហើយ ទាំងពីរនាក់ទាក់ទងមិនបានទាំងអស់ យ៉ុនហ្គីដែលអង្គុយនៅផ្នែកម្ខាងទៀតហើយ ក៏ធុញទ្រាន់មិនស្ទើរទេព្រោះថាគេក៏ទាក់ទងប្អូនមិនបានដូចគ្នា ទាំងវ៉ុកសុីម្នាក់ទៀត។នេះនាំគ្នាសុីញ៉ូបិទទូរសព្ទ័ចោលឬទើបបានជាបែបនេះ
«អូនសម្លាញ់!មកអង្គុយសិនមក»យ៉ុនហ្គីដកដៃទម្លាក់ទូរសព្ទ័ទៅម្ខាង ហើយក៏គោះភ្លៅតិចៗហៅជីមីនឲមកអង្គុយ ព្រោះឃើញគេឆ្លេឆ្លា បារម្ភឡើងស្លេកមុខបែបនេះ នាយក៏អារម្មណ៍មិនល្អដែរ
«បង...ហ្ហឹក..»ក្មេងខ្ចីជាងថេយ៉ុងទៅទៀត ដើរទៅអង្គុយលើភ្លៅសង្សារអោបឯកសារនឹងទូរសព្ទ័ជាប់ខ្លួន ដោយមាននាយក្រាស់ជួយទប់ចង្កេះកុំឲពិបាកអង្គុយ។គេពេបមាត់ បង្ហាញទឹកមុខរលីងរលោងដាក់នាយជាខ្លាំង គេពិបាកចិត្តហើយមិនដែលមានអារម្មណ៍ថាស្រ្តេសដូចជាពេលនេះទេ បងគេធ្វើបាបគេខ្លាំងណាស់
«គេគង់តែចេញមុខមកទេគ្រាន់តែយូរនឹងឆាប់»នាយអង្អែលចង្កេះរាងតូចតិចៗបូញមាត់ថើបថ្ពាល់គេលួងចិត្ត លួងអារម្មណ៍មិនល្អទាំងប៉ុន្មានឲបាត់ខ្លះសិន ហើយក៏បន្តអង្គុុយរងចាំពីរនាក់នោះជាបន្ត
ក្រាក...!
«អូនថេយ៍ៗៗ...»សំឡេងចេចចាចលាន់ឡើងទ្រហឹងពេញស្ទូឌីយូ នៅពេលដែលរាងក្រាស់នឹងរាងតូចបានបណ្ដើរគ្នាចូលមកខាងក្នុងដោយឬកពារធម្មតា តែមើលទៅថេយ៉ុងរាងខ្លាចរអារហើយក្បែរៗជុងហ្គុកកៀកកិតណាស់
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Actionជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ