ភាគ10:រំខានណាស់!

182 11 0
                                    

«ព្រះ!!!!»សំឡេងលាន់លឺទ្រហឹងពេញបន្ទប់ ខណៈពេលដែលឃើញក្មេងសកលវិទ្យាល័យម្នាក់កំពុងតែយកipad នឹងនំមួយកញ្ចប់មកញាំនៅលើពូកដំណេកដោយមិនខ្វល់ពីក្បាលអាណាទាំងអស់

«រំខានណាស់!»ថេយ៉ុងជ្រួញចិញ្ចើម បន្តទាញនំយកមកញាំ ភ្នែកកំពុងសម្លឹងមើលរឿងដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ipad ទាំងខោអាវខើចនោះវាកំពុងតែសើយឡើងលើខ្ពស់បានលេចចេញនៅរាងរូវយ៉ាងស្រឡូនទាក់ចិត្ត ទាក់ភ្នែករបស់កម្លោះនេះម្ដងទៀត

«កន្លែងអង្គុយញាំគេមានតើ ចាំបាច់មកញាំនៅហ្នឹង!»ជុងហ្គុកកើតទុកមិនសុខចិត្តសោះឡើយ កន្លែងគេគេងស្អាតបាតណាស់មិចបានធ្វើអញ្ចឹងមិនសមទេ

«ថេយ៍មានបានធ្វើឲជ្រុះប្រលាក់កន្លែងគេងឯណា?»

«ទៅៗ!ធ្វើអីក៏ធ្វើទៅ!»អស់ពាក្យនិយាយហើយ មួយថ្ងៃនេះក្រពុលមុខនឹងក្មេងអស់ស្ទះ។រាងក្រាស់បែរខ្លួនយកសម្លៀកបំពាក់ធម្មតាមួយមកពាក់ ដើម្បីចុះទៅជួបនឹងmanagerរបស់ខ្លួននៅខាងក្រោម។អាផាតមិននេះគេស្នាក់នៅពីរនាក់managerនេះឯង ព្រោះឲងាយស្រួលជួយគ្នា

«បងទៅណា?»ឃើញជុងហ្គុករៀបចំចេញពីបន្ទប់ថេយ៉ុងក៏សួរនាំ ទាំងជ្រួញចិញ្ចើម។កុំប្រាប់ថាប្រុសម្នាក់នេះមានគម្រោងរត់ចោលគេឲសោះ

«ជួប Manager»

«ខ្ញុំទៅដែរ!»ថេយ៉ុងងើបឡើងយកកញ្ចប់នំទៅទុកនៅតុ រួចក៏ទាញipadអោបជាប់ទ្រូងមុននឹងចុះចេញទៅជាមួយជុងហ្គុក

«លែងដៃបងទៅ...»គេនិយាយខ្សាវៗពេលដែលថេយ៉ុងព្យាយាមអោបដៃគេជាប់នឹងផ្ដេកផ្ដួលលើគេដោយឬកពារញិញក់

«អត់ពេញចិត្តហ៎??»គេតោងដៃជុងហ្គុកបង្វែរខ្លួនមកមុខ ហើយងើយកឡើងសួរគេទាំងទឹកមុខគួរឲស្រឡាញ់

«អត់ទេ!តែនៅមុខmanagerបង គាត់អ្នកចាស់ទុំម្នាក់ដែរ...»គ្រាន់តែលឺហើយ ថេយ៉ុងក៏ប្រលែងដៃចេញភ្លាម រួចហើយក៏គ្រាន់តែអង្គុយស្ងៀមនឹងបើកipadមើលបន្តដោយមិនខ្វល់ពីអ្វីទាំងអស់។បើទាំងហ្នឹងជាការសម្ដែងលេង?គេរកតែផ្លូវស្រួលទេ

«ហើយឯងនាំអូនថេយ៍មកទីនេះធ្វើអី??»និយាយការងារមួយសន្ទុះដោយគ្មានក្មេងរំខានហើយវ៉ុកសុីក៏បានសួរនាំ បុរសម្នាក់នេះមើលទៅសម្រស់ក្មេងក៏ប៉ុន្តែអាចនឹងមានវ័យចំណាស់ជាងជុងហ្គុក

ស្នេហាក្នុងវិស័យសិល្បៈWhere stories live. Discover now