«មីននីៗៗ!មក មកឲឆាប់!»ចេញពីរៀនមិនទាន់ ក្រឡេកឃើញជីមីន ថេយ៉ុងស្រែកហៅឡើងញាប់មាត់
«បាទៗៗ!»
«ថ្នាក់ឯងដូចថ្នាក់បងទេ??»
«អឺ...ខ្ញុំមិនដឹងថាថ្នាក់បងយ៉ាងមិចទេ ប៉ុន្តែៗថ្នាក់ខ្ញុំចម្លែកខ្លាំងណាស់»ពីរនាក់គេបានខ្សឹបគ្នាម្ដងទៀត។ថេយ៉ុងនឹងជីមីនដើរបណ្ដើរគ្នាទៅម៉ាតមុខសាលា ជាកន្លែងដែលគេខានចូលយូរមកហើយ
«darling!ខាងនេះ»ជុងហ្គុកគេបានសម្លឹងមើលថេយ៉ុងជាយូរមកហើយ។ពេលគេចូលមកដល់ក៏រហ័សជាងគេតែម្ដង។យ៉ុនហ្គីបងប្រុសគេនៅអង្គុយឡើងស្ងៀម មិនបានខ្វល់អីបន្តិច។សង្សារគេរហ័សរពឹសដូចក្មេងហើយ មិនបាច់ហៅក៏ក្រឡេកឃើញឯង
«សឺត...នឹកអូនណាស់!»នាយអោបថើប ថេយ៉ុងខ្សឺតៗមិនខ្មាស់អ្នកណាឲជីមីនរហ័សលើកដៃខ្ទប់មុខ ចង់អៀនជំនួស មុននឹងរំកិលខ្លួនចូលទៅក្បែរយ៉ុនហ្គីតិចៗ
«អ្ហឹម...»នាយក្រាស់ចាប់ជីមីនមកដាក់លើភ្លៅ ហើយក៏ចាប់បឺតមាត់គេយកតែម្ដង។ខ្ចិលនិយាយច្រើន មិនចេះផ្អែមល្ហែមប៉ុន្មាន ប៉ុន្តែត្រូវធ្វើ ធ្វើយកតែម្ដង
«គ្រោះអាក្រក់សូមជៀសឲឆ្ងាយ...ដកដង្ហើមចេញដកដង្ហើមចូល...ហ្វូ...ហ្ហូស៎!ហីយ៉ា...អារម្មណ៍ល្អវិញតែម្ដង»បុរសម្នាក់នោះមិនជាក្មេងប៉ុន្មាន គេជាអ្នកធ្វើការនៅទីនេះ ហើយក៏បានស្គាល់ជិតស្និទជាមួយថេយ៉ុង នឹងជីមីនដូចគ្នា។គ្រាន់តែថាពេលនេះគេមិននឹកស្មានថាពួកគេទាំងពីរនាក់ហ៊ានថ្នាក់នេះផង ទាំងដែលតាមចំណាំកាលជួបដំបូងថេយ៉ុងដូចជាមិនសូវត្រូវគ្នាជាមួយម្នាក់មុខដូចកាតុបអឺតនោះផង><
«សួស្ដី!»បន្ទាប់ពីនោះហើយ នាយកម្លោះក៏បែរជាញញឹមពព្រាយ និយាយសួរស្ដីទៅកាន់អ្នកទាំងបួនដែលតម្រង់ភ្នែកមករកគេ។និយាយលេងសើចអី មកថើបគ្នាស្រស់ៗមិនខ្មាស់គេជាម្ចាស់ហាងអញ្ចឹងគួរតែមានវិធីដោះទាល់ហើយ។មនុស្សកំពុងតែគ្មានស្នេហានឹងគេផង
«បងកើតអីឬ?ហឹស៎...គួរឲចង់សើច!»ថេយ៉ុងសម្លឹងមើលគេ ទាំងស្ថិតក្នុងដៃជុងហ្គុក។ទឹកមុខចង់សើច តែប្រឹងទប់បានបញ្ចេញឡើងច្បាស់ៗ។រាងតូចគេដេងណាស់ នាយម្នាក់នេះមិនទាន់មានគូស្នេហ៍តាំងពីបែកគ្នាជាមួយអ្នកចាស់ប៉ុន្មានខែមុនមកម្ល៉េះ គិតទៅពួកគេធ្វើបាបនាយពេកអត់?
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Actionជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ