យប់យន់ស្ងាត់។គ្រប់គ្នាបានបញ្ចប់ការងារអស់ទៅហើយ នៅតែតារាៗមួយគូនេះ ទើបតែបានមកសម្រាក ព្រោះត្រូវមានការងារ ថតនៅប្លង់ពេលយប់ផង។រាងក្រាស់ ស្មាបើករីកក្រអាញ ឈរនៅរានហាលខាងមុខ អគារខ្ពស់ស្ងប់ស្ញែង។យប់ជ្រៅថ្មាលនេះទៅហើយ នៅមានមនុស្សបើកឡាន ឆ្លងកាត់ទៅមក ស្ទះចរាចរណ៍បង្កើតជាភ្លើងក្រហម ចេញពីហ្វាឡាន ម៉ូតូ ទោចក្រយាន្តយន្តផ្សេងៗឥតស្រាកស្រាន្ត។ទាំងផ្លូវអាកាស ផ្លូវទឹក ផ្លូវដី នៅមានមនុស្សធ្វើដំណើរទាំងអស់ ព្រោះមនុស្សខ្លះអាចថាពួកគេឈ្លក់វង្វេងនឹងការងារផង ខ្លះក៏មានហេតុផលផ្សេង យើងមើលឃើញនឹងភ្នែកមិនអាចប៉ាន់ស្មានបាន មួយរយភាគរយ ថាមនុស្សនេះបែបនេះបែបនោះបានទេ។ជុងហ្គុកដកដង្ហើមធំជាញឹកញយដង គេសម្លឹងមើលទៅមេឃដែលកំពុងតែខ្មៅអួលអាប់ ខ្យល់ចុះត្រជាក់ដែលប៉ប្រះខ្លួនគេធ្វើឲសក់ខ្មៅក្រឹប ប៉ើងផាត់ចេញពីមុខបន្តិច
«ជុងហ្គុកអ្ហា...បងនៅខឹងអូនទៀតឬ?»ថេយ៉ុងដើរចូលមករកសង្សារទាំងទឹកមុខស្រពោន គេអោបនាយពីក្រោយណែនដៃ ខ្ទប់មុខនឹងខ្នងគេ ហាក់ដូចជាពិបាកចិត្តណាស់ ទាំងដែលមនុស្សដែលគេកំពុងអោបនេះពិបាកជាងគេរាប់រយដង
«បងបាត់ខឹងអូនតាំងពីថតឯណស៎!»
«បងកុហក!»នរណាអាចជឿបាន បើពេលនេះទឹកមុខនាយស្រងូតស្រងាត់ខុសរាល់ដង។ថែមទាំងមើលទៅសោកសៅទៀតផង ច្បាស់ណាស់ជុងហ្គុកអាចនឹងនៅខឹងថេយ៉ុងជាមិនខាន
«បងនិយាយមេនណា បងបាត់ខឹងអូនហើយ»ជុងហ្គុកបែរខ្នងមករកសង្សារទាំងញញឹមស្ងួត។នាយនិយាយជាពាក្យពិត ឥឡូវនេះគ្រាន់តែមានរឿងពិបាកចិត្តប៉ុណ្ណោះ មិនមែនជារឿងដែលខឹងថេយ៉ុងទេ។មនុស្សជាទីស្រឡាញ់គេទាំងគួរឲស្រឡាញ់ ថែមទាំងឆ្លាតទៀតផងនោះ នរណាអាចខឹងបានយូរ
«អញ្ចឹងបងកើតអីទៅ ជុងហ្គុក...»ពេលនេះនាយបានបែរមុខមករកគេហើយ។ជុងហ្គុកចាប់អោបថេយ៉ុងវិញ ហើយសម្លឹងមុខគេ ទាំងញញឹមដដែល នាយព្យាយាមបង្ហាញ តាមដែលអាចធ្វើទៅបាន លាក់បានប៉ុណ្ណាក៏ប៉ុណ្ណឹងទៅ
«បងពិបាកចិត្តតិចតួច អូនកុំបារម្ភ បងអត់អីទេ សឺត...បងស្រឡាញ់អូន!»និយាយថាមិនអីហើយក៏អោនទៅថើបថ្ពាល់គេមួយខ្សឺតវែង ទម្លាក់មុខជ្រប់នឹងស្មាថេយ៉ុងទាំងបង្ហាញភាពហត់នឿយ។មួយរយៈនេះធំមកនេះជុងហ្គុកពិបាកចិត្តខ្លាំងណាស់ ប៉ុន្តែមិនដែលនិយាយ លាក់ទុកក្នុងចិត្តឈឺចាប់ បង្ហាញតែរឿងល្អៗ សប្បាយៗជូនមហាជន រឿងអ្វីក៏ដោយ សម្រាប់តារាបើគេចង់ឲយើងដឹងប៉ុណ្ណាគឺមានតែប៉ុណ្ណឹងប៉ុណ្ណោះ។ថេយ៉ុងពេបមាត់ ដូចកូនឆ្កែដាក់ជុងហ្គុក។គេអន់ចិត្តដោយសារតែជុងហ្គុកនេះមិនព្រមប្រាប់ហេតុផល សុខចិត្តបង្ហាញតែបន្តិចបន្តួចឲគេឃើញ ហើយឆ្ងល់ បារម្ភ ប៉ុន្តែមិនអាចធ្វើអ្វីបាន
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Actionជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ