ភាគ3:អ្នកម្ដាយជាទីស្រឡាញ់

282 13 0
                                    

ម៉ាក់...!
សំឡេងរញីរញ័រដង្ហោយហៅម្ដាយទាំងចុកឆ្អល់ក្នុងទ្រូង។ហេតុអ្វីមួយរយៈធំមកនេះគាត់ចាស់ម្លេះ មកពីគេជាកូនមើលថែរគាត់មិនល្អឬយ៉ាងណា?គេប្រាកដជាបន្ទោសខ្លួនឯងឲស្លាប់ពុំខាន
«ថេយ៉ុង!»រីដាជាម្ដាយថេយ៉ុង ធ្វើដំណើរមករកកូនទាំងស្នាមញញឹមហាក់គ្មានកង្វល់អ្វីសោះ តែវាធ្វើឲចិត្តជាកូនម្នាក់នេះអួលណែនស្ទះពេញបេះដូងទៅហើយ
ដោយសារតែជាតិមិនមែនជាមនុស្សដែលចូលចិត្តរស់នៅទីក្រុង រីដានឹងលោកដាបេតបានរស់នៅផ្សេងគ្នាដោយថេយ៉ុងត្រូវរស់ទីពឹងខ្លួន ទើបតែមួយរយៈធំមកនេះគេសម្រេចចិត្តមករស់នៅជាមួយឪពុកដើម្បីរកប្រាក់ចំណូលខ្លះផ្គត់ផ្គង់ខ្លួននឹងម្ដាយជរានៅឯងជនបទ។មិនងាយមាននោះទេ ពេលវេលាគេជាមួយម្ដាយ ព្រោះតែរវល់ គិតទៅគេពិតជាស្អប់ខ្លួនឯងខ្លាំងណាស់ដែលហ៊ានទុកម្ដាយចោលឲលំបាកតែឯងបែបនេះ

«ម៉ាក់...បានពិសារអាហារឬនៅ??»ថេយ៉ុងក្រសោបអោបកាយម្ដាយ នឹងសួរនាំគាត់ទាំងសំឡេងញ័រៗគឺប្រឹងទប់ទឹកភ្នែកមិនបង្ហាញភាពទន់ជ្រាយនៅទីនេះ កន្លែងនេះហើយធ្វើឲអ្នកម្ដាយគេបារម្ភនោះឡើយ

«មុននេះបន្តិចហ្នឹងណាកូន...ថ្ងៃនេះម៉ាក់ចេះតែញាក់ភ្នែកឆ្វេងចម្លែក អញ្ចឹងតើបានជាឃើញកូនមកលេង ហឹសៗ...»

«កូនទំនេរបានមួយភ្លេតទើបឆ្លៀត ហើយនេះរបស់កូនទិញផ្ញើម៉ាក់»រាងតូចលើកបង្ហាញអាហារគ្រឿងម្ហូបតិចតួចដែលខ្លួនឆ្លៀតបានទិញឲម្ដាយ ម្នាក់ៗប្រឹងបង្ហាញស្នាមញញឹមរៀងខ្លួនដាក់គ្នា ទាំងដែលក្នុងចិត្តលាក់ដោយទុកអំពុលគ្រប់សព្វគ្មាននរណាម្នាក់ហ៊ានសន្ទនាបញ្ចេញពីរឿងឈឺចាប់ទាំងនោះ

  អ្នកទាំងពីរបណ្ដើរគ្នាចូលទៅខាងក្នុងផ្ទះ។មើលពីក្រោយចុះ ថេយ៉ុងគេធំរូបរាងឡើងខ្ពស់ជាងម្ដាយទៅហើយ
  មកដល់ខាងក្នុងក៏រហ័សរៀបចំរបស់ទុក អង្គុយនិយាយជាមួយគ្នាដោយរឿងសប្បាយៗ មិននិយាយរឿងពិបាកចិត្តផ្លាស់ប្ដូរទឹកមុខមួយនេះចេញទេ ស្នាមញញឹមស្រស់ស្អាត ចំណាយពេលជាមួយគ្រួសារមិនចេះតែមានទេ ដូច្នេះក៏ចេញតែចង់រក្សាវាទុក។

ស្នេហាក្នុងវិស័យសិល្បៈWhere stories live. Discover now