ភាគ11:ជឿចិត្តអូនឬអត់

123 8 0
                                    

«ជុងហ្គុក...»រាងតូចបានអង្គុយហើយ ដាក់ipadរបស់គេនៅលើភ្លៅ។តែនៅមិនស្រណុកចិត្ត បន្តទៅកេះខ្វេះជុងហ្គុកនឹងហៅគេម្ដងទៀត ស្របពេលដែលនាយទើបនឹងបានសម្រាកពីការប្រើរបស់ថេយ៉ុងមុននេះ។

«បាទ»

«មីននីខលមក...»ទឹកមុខដូចជាចង់យំបន្តិចអីបន្តិច គេពេបមាត់ងើយ កសម្លឹងមើលជុងហ្គុកបំណងចង់ឲជួយ យល់ថាអនាគតទៅនាយក៏ជាប្អូនថ្លៃរបស់ប្អូនគេម្នាក់ដែរ។

«ម៉ោងបាយទឹកខលមកអីទេស៎ បិទទៅគិតច្រើនម្ល៉េះ»

«អត់ទេ...ខ្លាចបងយ៉ុនគាត់ខលមកស្ដីឲម្នាក់ទៀត»រាងតូចក្រវីក្បាលដាក់នាយ។ទេឲមិនលើកហើយបិទចោលទៀតម្ដេចនឹងកើតទៅ មីននីគេមានបងយ៉ុន បើគេមិនលើក គេច្បាស់ជាត្រូវមាត់យ៉ុនហ្គីម្នាក់ទៀតមិនខាន។

«អត់ទេក្មេងហ្នឹងទាល់តែដាក់ពីរបីដៃទើបកើត!»រាងក្រាស់ទម្លាក់ស្លាបព្រាចុះងាកមកមើលក្មេងចាប់អោបipadជាប់ទ្រូង ត្បៀតខ្លួនពេលដែលជុងហ្គុកងើបឈរឡើង។

«បងរៀបចំអាហារទាំងអស់នឹងទុកឲខ្ញុំផង តែបន្តិចទៀតខ្ញុំចុះមកញាំវិញហើយ»ថេយ៉ុងលើកដៃព្យាយាមរកកន្លែងតោងនាយឲកើត ខ្លាចធ្លាក់ ព្រោះក្នុងដៃក៏មានរបស់។ជុងហ្គុកបីកាយតូចឡើងទៅលើមិនខ្វល់ភ្នែកវ៉ុកសុីដែលមើលទាំងហួសចិត្ត។

«យីហ្ន៎!ពួកនេះ!»វ៉ុកសុី បុរសកម្សត់ស្នេហ៍មិនដែលស្គាល់រសជាតិស្នេហាពិតប្រាកដសោះ រស់មកប្រហែលជិតសែសិបឆ្នាំជាងទៅហើយ ដល់ពេលមកឃើញក្មេងៗនាំគ្នាមកផ្អែមល្ហែមនៅនឹងមុខបែបនេះ មិនដឹងនិយាយថាយ៉ាងមិចទាល់តែសោះ។

«លើកលេខមីននីជំនួសខ្ញុំបានទេ?»គេចាប់ឡើងមកបន្ទប់ប៉ុណ្ណេះទៅហើយក៏មិនភ្លេចរឿងមួយនេះដែរ ជាក់ស្ដែងប្រពន្ធ័ទាក់ទងមិនបានផ្ដាច់ ទើបគេលើកវាបង្ហាញជុងហ្គុកម្ដងទៀត។

«អត់»

«ហ្ហឹក...»រាងតូចញ័រមាត់តតាត់ពេបដាក់ជុងហ្គុកឡើងចេញទឹកភ្នែកមកមិនអាចខានបាន។

ទឺតៗ...ទឺត...
  និយាយមិនទាន់ផុតពីមាត់ ទូរសព្ទ័របស់ជុងហ្គុកក៏រោលឡើងម្ដង អាចថាជាលេខរបស់បងប្រុសរបស់គេច្បាស់ណាស់។ថេយ៉ុងបង្ហាញទឹកមុខកាន់តែភ័យលើសដើម ខណៈពេលដែលទូរសព្ទ័របស់អ្នកទាំងពីររោលឡើងឥតដាច់សំឡេងសោះឡើយ។

ស្នេហាក្នុងវិស័យសិល្បៈWhere stories live. Discover now