«ជុងហ្គុកបងដកដៃចេញបានទេ?»នៅតាមផ្លូវត្រឡប់ទៅកម្មវិធីផ្ទះជុងហ្គុក។ថេយ៉ុងកំពុងថែមក្រែមពណ៍ស្រាលៗទៅលើមាត់របស់គេ។ប៉ុន្តែដោយសារទើសទាល់ មានជនឆ្លៀតឱកាសអង្អែលភ្លៅគេជាប់មិនដកដៃ វាធ្វើឲមានអារម្មណ៍មិនស្រណុក ដោយហេតុគេបានពាក់ខោខ្លី
«ហេតុអ្វី?»ចង់និយាយថាបានប៉ះម្ដងញៀន។
«វាស្អុះស្អាប់!»គ្រាន់តែលឺបែបនេះហើយ នាយសសៀរដៃទម្លាក់ចុះមកតិចៗទាំងចិត្តមិនចង់ ប៉ុន្តែមិនបានដកទៅណា គឺនៅក្បែរនឹងៗរហូត។ទឹកមុខដូចជាអន់ចិត្តបន្តិច បើសាច់ភ្លៅគេនេះស ស្អាត រលោងទន់ៗប៉ះមិនចង់ដកដៃតែម្ដង
«ហ្ហឹសៗ...នេះថ្នាក់នឹងផងឬ?»មិនបានប៉ះអស់ សូមត្រឹមកូនដៃនៅលើភ្លៅអូនបន្តិចក៏អស់ចិត្តដែរ។រាងតូចសើចឡើង សម្លឹងមុខទន្សយរបស់នាយសង្ហារទាំងអស់និយាយ បើគ្រាន់តែដកបន្តិចសោះពិបាកណាស់ហើយនឹង
«នរណាឲអូនស្លៀកខ្លីធ្វើអី?»
«ប៉ះទៅមិនហាមទៀតទេស៎!»ថេយ៉ុងទប់សើច ហើយក៏បែរខ្លួនផ្ដេកនឹងកៅអីឡាន។និយាយឲជុងហ្គុកបានដៃ អង្អែលភ្លៅគេម្ដងទៀត។បន្លំសម្បើមណាស់ ចេះតែរុលទៅមុខៗរហូត បានថេយ៉ុងអង្គុយចាំសម្លក់រហូតចុះពីឡាន។
+ភូមិគ្រឹះឌីណាមល
នៅទីនេះមានការរៀបចំយ៉ាងស្រស់ស្អាត តាមឈ្មោះកម្មវិធី ស្វាគមន៍សមាជិកថ្មី ចាប់កំណើតជាកូនតូចៗក្នុងផ្ទៃអ្នកស្រីឌីណាមល។ថេយ៉ុងនឹងជុងហ្គុកបានចុះពីលើឡាន បណ្ដើរគ្នាយ៉ាងស្រស់ស្អាត ស្រស់សង្ហារ មិនខុសពី
ទិដ្ឋភាពអម្បាញ់មិញដែល យ៉ុនហ្គីបណ្ដើរគ្នានឹងជីមីនផងដែរ។មិនឲខកខានទេ ថ្ងៃនេះមានកិត្តិយសបានជួបជុំគ្នា ស្គាល់គ្នា សំណេះសំណាលបង្កើតភាពស្និទស្នាល ស្ទើរតែខុសពីកម្មវិធី ស្វាគមន៍សមាជិកថ្មីទៅហើយ«បងស្អប់!»មកដល់តុហើយជុងហ្គុកដោះអាវក្រៅរបស់នាយទៅគ្របពីលើជើងរបស់រាងតូច ធ្វើឲគេជ្រួញចិញ្ចើម
«យ៉ាងមិចបងហ្នឹង?រាល់ដងឃើញចូលចិត្តឲអូនស្លៀកខ្លីស្ទើរស្លាប់!»រាល់ដងមិនអីទេ។នៅលើឡានអម្បាញ់មិញនេះក៏គ្មានហេតុការណ៍អីកើតឡើងដែរ ប៉ុន្តែពេលនេះសុខៗ ស្រាប់តែជុងហ្គុកគេបែបហ្នឹង មិនឲថេយ៉ុងឆ្ងល់យ៉ាងមិច
YOU ARE READING
ស្នេហាក្នុងវិស័យសិល្បៈ
Azioneជុងហ្គុក ឌីណាមល//ថេយ៉ុង ហ្គេតវីរន៍ ស្នេហាក្នុងវិស័យសិល្បៈ ជាតារាទាំងពីរនាក់ ហើយពួកគេមានផលវិបាកយ៉ាងមិចខ្លះក្នុងការរស់នៅបែបជាស្នេហា? មានជាសៀវភៅ