ភាគទី1:ផ្ដើមរឿង

368 35 5
                                    

នៅក្នុងពិធីមង្គលការរៀបចំលក្ខណៈបែបសាមញ្ញៗមួយ រូបភាពបង្ហាញអោយឃើញកូនកម្លោះកូនក្រមុំកំពុងដើរអោបចង្កេះគ្នាលើកម្រាលព្រុំ ជាមួយទឹកមុខញញឹមញញែម មានក្ដីសុខច្រើនអនេកមិនចាញ់ពិធីមង្គលការអភិជននោះទេ
បើយើងក្រឡេកមើលទៅជ្រុងម្ខាងនៃពិធីកន្លែងដាច់ឆ្ងាយពីគេបន្តិចមានបុរសសង្ហារសាច់ស ម្នាក់ មុខមាត់ស្អាតបាត សំលៀកបំពាក់សមរម្យស៊ីវីល័យតាមបែបវង្សត្រកូលអភិជន គេម្នាក់នោះមានឈ្មោះថា នីសុីម៉ូរា រីគី ជាបុរសសង្ហាតួឯកប្រុសរបស់យើងហ្នឹងឯង។

"ប្រាវ"ភ្លាមៗគេស្រាប់តែក្រោកឈរឡើងស្រែកមួយវ់់ាស់ស្រវ៉ាចាប់បោចកម្រាលតុក្រវាត់ទៅម្ខាងធ្វើឱ្យកែវស្រាធ្លាក់បែកខ្ចាយបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញមួយវិធីមុននឹងយោងខ្លួនទ្រេតទ្រោតដោយភាពស្រវឹងស្រាជោគដើរតម្រង់ទៅរកកូនកំលោះដែលកំពុងក្នុងពិធីជាមួយប្រពន្ធដែលជាសង្សា...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ប្រាវ"ភ្លាមៗគេស្រាប់តែក្រោកឈរឡើងស្រែកមួយវ់់ាស់ស្រវ៉ាចាប់បោចកម្រាលតុក្រវាត់ទៅម្ខាងធ្វើឱ្យកែវស្រាធ្លាក់បែកខ្ចាយបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញមួយវិធីមុននឹងយោងខ្លួនទ្រេតទ្រោតដោយភាពស្រវឹងស្រាជោគដើរតម្រង់ទៅរកកូនកំលោះដែលកំពុងក្នុងពិធីជាមួយប្រពន្ធដែលជាសង្សារចាស់របស់គេនោះ។
"ឯង!!ឌឹបៗ"មុននឹងមកទីនេះគេបានផឹកស្រាអស់ជាច្រើនដបនៅក្នុងក្លឹបមួយកន្លែងក្បែរនេះ ហើយតាំងពីមកដល់ទីនេះគេអង្គុយផឹករហូតធ្វើឲ្យគេស្រវឹងជោគលែងដឹងខុសត្រូវក្លាយជាមនុស្សម្នាក់បែបនេះ.
       នីគីភ្លាមៗស្ទុះទៅដាល់មុខកូនកំលោះទាំងកម្រោល ក៏បញ្ជ្រោលទៅដាក់ថែមប៉ុន្មានដៃទៀតធ្វើឱ្យកើតរឿងចលាចលពេញមួយពិធីតែម្ដង។
"នីគីធ្វើអីហ្នឹងឈប់ទៅលោកឆ្កួតហើយ"សំឡេងរបស់អ្នកជាកូនក្រមុំរត់ចូលទៅលើកកូនកំលោះ ដោយនីគីត្រូវបានអ្នកផ្សេងទៀតចាប់ទៅម្ខាង
"លែងយើង លែងយើងភ្លាមពួកអាចង្រៃឯងមិនដឹងថាយើងជាអ្នកណាទេហេស...លែងយើងវាដណ្ដើមកូនក្រមុំរបស់យើង!យើងទៅវៃវាឲ្យងាប់លែង!ព្រុស!"នីគីរើបម្រេះខ្លួនស្រែកកញ្ជ្រោលពេញហ្នឹងរហូតទាល់តែសន្តិសុខទាំងនោះចាប់នាយបោះទៅក្រៅពិធី។
    ភ្លាមនោះមេឃក៏ចាប់ផ្ដើមបង្អុរភ្លៀងធ្លាក់ចុះមកធ្វើឲ្យសភាពនីគីកាន់តែយ៉ាប់យុឺន មើលចុះមនុស្សកំពុលឈឺចាប់បាត់បង់ស្នេហា ដងខ្លួនក៏ត្រូវគេវៃដុំច្រំធាក់ស្ទើរតែរលាយសុះសរសៃបាត់បង់អស់ភាពស្រស់សង្ហា ហើយនៅសភាពស្រវឹងស្រាដែលមិនទាន់ស្វាងឥឡូវនៅបន្ថែមដោយទឹកភ្លៀងធ្លាក់ចុះមកទទឹកជោគជាំពេញខ្លួនប្រាណបែបនេះទៀត ធ្វើឱ្យសភាពនាយពេលនេះមិនខុសពីកូនឆ្កែមួយក្បាលដែលកំពុងធ្លាក់ទឹកនោះទេ។
     ហឹស.បើមានអ្នកស្រុកគេឃើញគេច្បាស់ជាយកទៅនិយាយដើមផ្អើរពេញស្រុកទេស ហើយបើមានអ្នកកាសែតមកឃើញគេច្បាស់ជាយកទៅចុះផ្សាយព័ត៌មាននិយាយដើមថា...កូនប្រុសតែមួយនៃមហាសេដ្ឋីលេខមួយលំដាប់ប្រទេសចូលរួមមង្គលការបែរជាត្រូវគេទាត់ចេញមកវិញដូចឆ្កែដូចឆ្មាចូលទៅសុំបាយគេស៊ី ហាសហា គិតហើយសប្បាយមុខខ្លាំងណាស់ នីគីគិតហើយនិយាយសើចចំអកខ្លួនឯងមុនហ្នឹងប្រឹងឈោងដៃងើបឈរឡើងទាំងខ្សោះខ្លួន បន្តដំណើរទៅមុខទៀតទាំងសើចតិចៗ ដូចមនុស្សឆ្កួតមិនដឹងអីម្នាក់ឯងអញ្ចឹង
...............….....................
   ផ្ទុយពីទីកន្លែងនេះ រូបភាពមួយជ្រុងទៀតបង្ហាញឲ្យឃើញផ្ទះវីឡាមួយខ្នងដ៏ស្កឹមស្កៃ ដែលនាយកកំលោះតូច យ៉ាងជុងវ៉ុន កំពុងអន្ទះសារ រង់ចាំផ្លូវស្វាមីមកពីកន្លែងធ្វើការ។
"មើលចុះ...ម៉ោង 10យប់ទៅហើយ"ជុងវ៉ុនដើរចុះដើរឡើងក្រឡេកមើលទៅនាឡិកាព្យួរនៅលើជញ្ជាំងនោះមិនឈប់ធ្វើឲ្យចិត្តកាន់តែជ្រួលច្របល់នៅពេលដែលគេទូរសព្ទទៅសួរកូនចៅចំណិតជំនួយការរបស់នាយ ហើយគេប្រាប់ថានាយមិនទៅធ្វើការនោះទេ តើគាត់ទៅណា?កាន់តែគិតកាន់តែបារម្ភ ជុងវ៉ុនចាប់ផ្ដើមចិត្តមិនស្ងប់ភ្លាមៗស្រាប់តែឃើញស្រមោលទ្រេតទ្រោតស្ទុងៗរបស់មនុស្សនៅខាងក្រៅដើរចូលមកមិនចាំយូរជុងវ៉ុនក៏រត់ទៅជួយគ្រា ព្រោះគេចាំច្បាស់នោះជាស្វាមីរបស់គេ
"នីគី!"
"លែងយើង"
"បងទើបមកពីណា?"
"រឿងយើងឯងកុំចេះ!"
"បងនីគី..."
"ប្រាប់ឱ្យលែង!ឯងស្ដាប់មិនបានទេហេសយ៉ាង ជុងវ៉ុន ផាច់!"ខ្លួនប្រាណជុងវ៉ុនត្រូវដួលទៅម្ខាងតាមដោយកម្លាំងទះរបស់នាយ វាមិនធ្ងន់ទេ ប៉ុន្តែក៏អាចធ្វើឲ្យចិត្តអ្នកជាប្រពន្ធនេះរង្គោះរង្គើបានដែរព្រោះតែវាជាលើកដំបូងតាំងពីពួកគេស្គាល់គ្នាមកទោះនិយាយខឹងស្អប់គេជេរស្ដីថាម៉េចក៏មិនដែលប្រើកម្លាំងដៃជើងដែរ តែនេះជាស្អីគេធ្វើខុសអី ម៉េចក៏គេវ៉ៃគេភ្លាមៗទឹកភ្នែកស្រក់មកទាំងមិនដឹងខ្លួន
"បង!...បងវៃខ្ងុំ?"
"មែនហើយ យើងវៃឯងយ៉ាងម៉េចយើងស្អប់យើងវ៉ៃឯងមិនបាន?"
"បងនីគី!"ជុងវ៉ុនខ្ទប់មកយំព្រោះតែទ្រាំទប់តទៀតលែងបាន ពាក្យថាស្អប់វាឈឺណាស់បើវាឮចេញពីមាត់មនុស្សដែលយើងស្រឡាញ់លះបង់ឱ្យគ្រប់យ៉ាងនោះ ត្បិតតែគេស្ដាប់ឡើងសាំហើយប៉ុន្តែវានៅតែឈឺពេលដែលឮវាម្ដងៗពិសេសពេលដែលយើងមិនបានធ្វើខុសសោះបែបនេះ
"ហឹស!"នីគីរលាស់ខ្លួនដើរចេញទៅតែក៏ត្រូវឈប់វិញដោយសារពាក្យស្រែកសួរទាំងយំរបស់ជុងវ៉ុន
"តើខ្ញុំខុសអី ហេតុអីក៏វ៉ៃខ្ញុំហេតុអីក៏ស្អប់ខ្ញុំ?បើខ្ញុំគ្រាន់តែស្រឡាញ់បងសោះខ្ញុំខុសធ្ងន់ប៉ុណ្ណាទៅ"ជុងវ៉ុនស្រែកយំខ្លាំងៗតាមដោយចិត្តដែលកំពុងឈឺគេមិនទ្រាំទប់ទៀតទេព្រោះវាឆ្អែនឆ្អន់ពេកហើយបីខែដែលនៅទីនេះវាមិនដូចជាចុះនរកទេហេស
"កុំយកទឹកភ្នែកឯងមកបោកយើង"នីគីងាកមកវិញបញ្ចេញទឹកមុខខឹង មនុស្សកំពុងស្រវឹងឈឺក្បាលខ្ទោកៗមកយំសោកញ៉េរញ៉ៃស្អី?
"ខ្ញុំមិនបានបោក ខ្ញុំកំពុងសួរបងហេតុអីក៏ស្អប់ខ្ញុំ ខ្ញុំបានធ្វើខុសស្អីទៅលើបងទៅ ហេតុអីក៏បងតែងតែធ្វើបាបខ្ញុំបែបនេះ"
"យើងមិនដែលធ្វើស្អីឯងទេ"
"បងនាំស្រីមកដេកនៅផ្ទះរំលងក្បាលខ្ញុំបណ្ដោយ ឱ្យនាងមកមើលងាយខ្ញុំវាយដុំខ្ញុំ មកបញ្ឈឺចិត្តខ្ញុំ ប៉ុណ្ណឹងមិនអស់ចិត្តបងនៅមកមើលងាយខ្ញុំវ៉ៃខ្ញុំបន្ថែមទៀត...ហេតុអីទៅហាស នីគីហេតុអីក៏បងធ្វើបែបនេះដាក់ខ្ញុំ បើបងស្អប់ខ្ញុំគ្រាន់តែទុកឱ្យខ្ញុំនៅតែឯងទៅមិនបានទេហេស បើបងស្រឡាញ់ខ្ញុំជាប្ដីប្រពន្ធមិនបាន បងគ្រាន់តែត្រឡប់ទៅស្រឡាញ់ខ្ញុំដូចកាលពីមុនវិញទៅមិនបានទេហេស ហេតុអ្វីស្អប់ខ្ញុំ បើខ្ញុំស្រឡាញ់បង តើខ្ញុំត្រូវទ្រាំធ្វើគរធ្វើថ្លង់បែបនេះប៉ុន្មានដង?"ជុងវ៉ុនស្រែកយំនិយាយទាំងគត់ទ្រូងខ្លួនឯង ផាច់ៗបង្ហាញនាយឲ្យឃើញពីភាពឈឺចាប់ដ៏សែនជ្រាលជ្រៅដែលគេតែងតែលាក់ទុកមិនដែលបង្ហាញចេញនោះមក ឯនីគីបានត្រឹមតែស្ងាត់មាត់ងាយបែរខ្លួនដើរចេញទៅព្រោះតែមិនចង់នៅក្រែងខ្លួនទុកមិនបានជ្រុលដៃធ្ងន់ជាងនេះ ប៉ុន្តែជុងវ៉ុនមិនព្រមឲ្យនាយទៅ គេត្រូវនិយាយជាមួយគ្នាឱ្យដាច់ស្រេចក្នុងយប់នេះ បើនាយមែនត្រូវការគេទេគេនឹងដើរចាកចេញ
"បងកុំអាលទៅបងត្រូវនិយាយជាមួយខ្ញុំសិន បងត្រូវឆ្លើយសំណួរខ្ញុំសិននីគី"ជុងវ៉ុនស្ទុះទៅចាប់តោងដៃនាយធ្វើឲ្យនីគីកាន់តែធុញទ្រាន់លើសដើម
"ហើ៊យ..ឯងត្រូវការចម្លើយស្អី បើយើងប្រាប់ឯងរួចហើយថាយើងស្អប់ឯង ស្ដាប់ឮទេថាយើងស្អប់ឯង គឺស្អប់ឯងខ្លាំងបំផុត យ៉ាងជុងវ៉ុន"នីគីរលាស់ដៃជុងវ៉ុនចេញរុញឲ្យដួលទៅម្ខាងនាយស្ទើរតែទប់ចិត្តមិនបានទេព្រោះតែភាពសាំញ៉ាំរបស់គេទៅហើយ
"ហេតុអីស្អប់ខ្ញុំតើខ្ញុំបានធ្វើអ្វីទៅលើបង?"
"ឯងចង់បានចម្លើយហេស?ល្អ!ឯងមកណេះ...មកមើលសភាពយើងពេលនេះថាវាដោយសារស្នាដៃអ្នកណា?"នីគីចាប់ផ្ដើមខឹងនាយទាញជុងវ៉ុនចូលទៅក្នុងផ្ទះទៅមើលឱ្យច្បាស់ពីសភាពនាយពេលនេះ
"បង...នេះបង...បងទៅត្រូវហ្នឹងអីមកហ្នឹងបង?...តើ...តើបងឈឺទេ?ខ្ញុំ!...ខ្ញុំទៅយកអីលាបរបួសឱ្យបងសិន"ជុងវ៉ុនហាក់គាំងនៅនឹងកន្លែងភ្លាមៗទឹកភ្នែកនៃភាពអាណិតអាសូរក៏ហូរមកជំនួនដោយភាពឈឺចាប់ខឹងក្រោធអម្បាញ់មិញនេះតើនាយឈឺទេ?មើលចុះរាជបុត្រស្រស់សង្ហាររបស់គេទៅត្រូវអីមកហ្នឹងហេតុអីក៏មុខជោគជាំដោយឈាមខ្ទេចខ្ទីទាល់តែមើលមិនយល់បែបនេះ?តើនរណាគេអីក៏ឃោរឃៅយ៉ាងនេះ?តើពេលនេះនាយឈឺប៉ុណ្ណា?(ហ៊ឹម...ទៅវៃកូនកំលោះគេ😐)
"មិនបាច់មកធ្វើអាណិតយើងទេ យ៉ាងជុងវ៉ុនយើងថាឯងកំពុងសប្បាយសមចិត្តច្រើនជាង"ជុងវ៉ុនបានត្រឹមគ្រវីក្បាលនឹកឆ្ងល់ហេតុអីនាយនិយាយបែបនេះបាន
"ហឹស!ឯងប្រហែលជាសមចិត្តខ្លាំងណាស់ហើយដែលឃើញសភាពយើងទៅជាបែបនេះ ព្រោះតែឯងហ្នឹងហើយបានជាគេវ៉ៃយើងដូច្នេះ"
"ខ្ញុំមិនបានធ្វើអីទេ!"
"នៅថាមិនបានធ្វើទៀតហេស ហឹស!យើងសួរឯងបើគ្មានឯងមង្គលការមួយនោះជារបស់អ្នកណា?បើគ្មានឯងតើមីនជូនិងចោលយើងទៅការជាមួយអ្នកថ្មីទេ?គ្រប់យ៉ាងគឺមកពីឯង ឯងចូលមកបំផ្លាញគ្រប់យ៉ាងនៃជីវិតរបស់យើង ឯងជាអ្នកដណ្ដើមក្ដីសុខរបស់យើងទៅយ៉ាងជុងវ៉ុនឯងស្ដាប់បានទេ ហ្នឹងហើយជាហេតុផលដែលយើងស្អប់ឯងគ្រប់យ៉ាងគឺពីមកឯង"នីគីអង្រួនជុងវ៉ុនខ្លាំងៗហើយរុញច្រានគេឲ្យដួលទៅដីម្ដងទៀត
"ទៅយកលិខិតលែងលះឲ្យយើង យើងត្រូវការលែងគ្នាជាមួយឯងឥឡូវនេះ"នីគី
"ហឹកៗខ្ញុំសុំទោស"ជុងវ៉ុនបានត្រឹមក្រវីក្បាលសុំទោសនាយជាប់មាត់ទាំងទឹកភ្នែកហូរស្រក់ចុះមកទៀតដោយមិនអាចទប់បាន មុនពេលរៀបការគេមិនដឹងនោះទេថានាយមានអ្នកណា មានសង្សារទៅហើយនោះបើដឹងគេក៏មិនព្រមរៀបការដែរគេស្រឡាញ់នាយគេចង់ឱ្យមាននាយមានក្ដីសុខបំផុតថ្នាក់កិច្ចសន្យារៀបការបីខែគេនៅព្រមទទួលចុះទម្រាំឃើញនាយមានក្ដីសុខជាមួយអ្នកផ្សេងទៀតនោះរឿងអីគេមិនព្រម ចំណែកនីគីនាយគ្មានចិត្តនៅឈរមើលជុងវ៉ុនយំយូរនោះទេ បន្ទាប់ពីបញ្ចប់ប្រយោគដ៏សែនឈឺចាប់ចាក់ទម្លោះបេះដូងរាងតូចរួចហើយនាយក៏ដើរឡើងទៅលើ បិទទ្វារលឺសូរក្រាំងទាំងកំហឹង ជុងវ៉ុនក៏នៅតែយំនៅទីនោះម្នាក់ឯង...
    

     នេះជាការសរសេរលើកដំបូងរបស់Adminបើមានកន្លែងណាមិនសមរម្យសុំអភ័យទោសទុកជាមុន
រីករាយក្នុងការអានអ្នកទាំងអស់គ្នា។
Please vote and comm💋🥺
  

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now